• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc ស្នើរឲ្យវិស័យអប់រំត្រូវបន្តផ្លាស់ប្តូរថ្មី នៃការអប់រំនិងការបណ្តុះបណ្តាលដើម្បីប្រជាជនវៀតណាមមានការអភិវឌ្ឍគ្រប់ជ្រុងជ្រោយ

នាយប់ថ្ងៃទី៨ ខែមករា ឆ្នាំ២០២១ នៅទីក្រុងហាណូយក្រសួងអប់រំ និងបណ្តុះបណ្តាលបានរៀបចំពិធីអបអរសាទរដល់សិស្សានុសិស្សវិទ្យាល័យ ដែលបានទទួលរង្វាន់អូឡាំពិកអន្តរជាតិ ឆ្នាំ ២០២០។

នៅឆ្នាំ ២០២០ ក្នុងបរិបទនៃការរីករាលដាលជំងឺរាតត្បាតកូវីដ ១៩ នៅលើពិភពលោក  ក្រុមសិស្សានុសិស្សវិទ្យាល័យចំនួន ៥ របស់ វៀតណាមបានចូលរួមប្រឡងអូឡាំពិកអន្តរជាតិតាម អនឡាញ ដោយមាននិស្សិតចំនួន ២៤ នាក់ចូលរួម។ ជាលទ្ធផល និស្សិត ១០០% ទទួលបានពានរង្វាន់នេះដោយមានមេដាយមាស ៩ គ្រឿង មេដាយប្រាក់ ៨ គ្រឿង មេដាយសំរិទ្ធ ៥ គ្រឿង និងប័ណ្ណសរសើរចំនួន ២ ដែលនាំមកនូវកិត្តិយសដល់ប្រទេសជាតិ ហើយត្រូវបានមិត្តភក្តិអន្តរជាតិទទួលស្គាល់និងវាយតម្លៃខ្ពស់ផងដែរ។  អញ្ជើញថ្លែងមតិនៅទីនេះ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖ ប្រទេសជាតិកំពុងឈានចូលដំណាក់កាលថ្មីនៃការអភិវឌ្ឍន៍ ដោយមានគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមសំខាន់ៗជាច្រើន ហេតុដូច្នេះ វិស័យអប់រំនិងបណ្តុះបណ្តាល ត្រូវតែមានការអភិវឌ្ឍយ៉ាងខ្លាំងក្លាជាង ដើម្បីលើកកម្ពស់គុណភាពធនធានមនុស្សនិងបង្កើនផលិតភាពការងារផង។ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ក៏បានស្នើរដល់អាជ្ញាធរ អង្គការនយោបាយសង្គមនិងប្រជាជនទាំងមូលត្រូវយកចិត្តទុកដាក់បន្ថែមទៀត ចំពោះបុព្វហេតុអប់រំ បង្កើតលក្ខខណ្ឌល្អប្រសើរជាងនិងពេញលេញសម្រាប់ការសិក្សា ការអនុវត្ត កិច្ចខិតខំប្រឹងប្រែងរបស់សិស្សផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ស្ថានទូតវៀតណាមប្រចាំនៅអ៊ីស្រាអែល ណែនាំឲ្យប្រជាពលរដ្ឋអនុវត្តតាមគោលការណ៍ណែនាំនៃប្រទេសម្ចាស់ផ្ទះ

ស្ថានទូតវៀតណាមប្រចាំនៅអ៊ីស្រាអែល ណែនាំឲ្យប្រជាពលរដ្ឋអនុវត្តតាមគោលការណ៍ណែនាំនៃប្រទេសម្ចាស់ផ្ទះ

នៅព្រឹកព្រលឹមថ្ងៃទី ៨ ខែមីនា (ម៉ោងនៅវៀតណាម) ស្ថានទូតវៀតណាមប្រចាំនៅអ៊ីស្រាអែល បានចេញសេចក្តីជូនដំណឹងដល់សហគមន៍ជនវៀតណាម នៅក្នុងប្រទេសម្ចាស់ផ្ទះ ទាក់ទងនឹងវិធានការធានាសុវត្ថិភាព ដោយឌធានាសុវត្ថិភាពតាមការណែនាំរបស់បញ្ជាការរណសិរ្សផ្ទៃក្នុងអ៊ីស្រាអែល ដែលអនុវត្តចាប់ពីម៉ោង ៨ ថ្ងៃទី ៧ ខែមីនា ដល់ម៉ោង ៨ យប់ ថ្ងៃទី ៩ ខែមីនា (ម៉ោងក្នុងស្រុក) ទូទាំងប្រទេសអ៊ីស្រាអែល។

Top