• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតនូវែលសេឡង់ប្រចាំនៅវៀតណាម

នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតនូវែលសេឡង់ប្រចាំនៅវៀតណាម
 

នារសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ នៅទីស្នាក់ការកណ្តាលរដ្ឋាភិបាល លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតនូវែលសេឡង់លោកស្រី Wendy Matthews ក្នុងឱកាសលោកស្រីឯកអគ្គរដ្ឋទូតមកជំរាបលាបញ្ចប់បេសកកម្មការទូតនៅវៀតណាម។

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានបញ្ជាក់ថា ទំនាក់ទំនងរវាងប្រទេសទាំងពីរតែងតែមានភាពជិតស្និទ្ធនៅគ្រប់ជាន់ថ្នាក់ និងមានកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យ ហើយលោកចង់ឲ្យប្រទេសទាំងពីរបន្តជំរុញប្រៀបខ្លាំងរបស់ខ្លួន ដើម្បីបង្កើនទំហំពាណិជ្ជកម្ម នាពេលអនា គត។ លោកនាយករដ្ឋមន្រ្តីវៀតណាមក៏បានវាយតម្លៃខ្ពស់ ចំពោះការគ្រប់គ្រងយ៉ាងល្អនូវជំងឺរាតត្បាតកូវីដ-១៩ របស់ប្រទេសនូវែលហ្សេឡង់ ហើយបានបញ្ជាក់ថា ទោះបីជំងឺកូវីដ ១៩ នេះនៅតែវិវឌ្ឍន៍យ៉ាងស្មុគស្មាញនៅលើពិភពលោកក៏ដោយ ក៏រដ្ឋាភិបាលវៀតណាមតែងតែខិតខំគ្រប់គ្រងនិងការពារ សុវត្ថិភាពរបស់ប្រជាជនចំពោះមុខជំងឺកាចសាហាវនេះជានិច្ច។

ជាការឆ្លើយតប ឯកអគ្គរដ្ឋទូតនូវែលសេឡង់ លោកស្រី Wendy Matthews បានសង្កត់ធ្ងន់ថា នូវែលសេឡង់ចង់រៀនសូត្របទពិសោធន៍របស់វៀតណាមក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអនឡាញ។ លោកស្រីឯកអគ្គរដ្ឋទូតបានមានប្រសាសន៍ថា ថ្វីត្បិតតែជំងឺកូវីដ ១៩ បង្កឧបសគ្គក៏ដោយ ប៉ុន្តែក៏បានបង្កើតឱកាសជាច្រើនសម្រាប់សហគ្រាសនូវែលសេឡង់ ក្នុងការជំរុញការវិនិយោគនៅវៀតណាម៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ជម្រុញការផ្សព្វផ្សាយទេសចរណ៍នៅប្រទេសវៀតណាមគឺជាផ្នែកមួយនៃយុទ្ធសាស្ត្រជម្រុញទេសចរណ៍អាស៊ីអាគ្នេយ៍របស់ប្រទេសថៃ

ជម្រុញការផ្សព្វផ្សាយទេសចរណ៍នៅប្រទេសវៀតណាមគឺជាផ្នែកមួយនៃយុទ្ធសាស្ត្រជម្រុញទេសចរណ៍អាស៊ីអាគ្នេយ៍របស់ប្រទេសថៃ

អគ្គនាយកដ្ឋានទេសចរណ៍ថៃ (TAT) ទើបតែអនុវត្តយុទ្ធនាផ្សព្វផ្សាយថ្មីមួយដែលផ្តោតលើទីផ្សារសំខាន់ៗចំនួនប្រាំនៅអាស៊ីអាគ្នេយ៍ និងតំបន់ជុំវិញ រួមមាន វៀតណាម ម៉ាឡេស៊ី ឥណ្ឌូនេស៊ី សិង្ហបុរី និងតៃវ៉ាន់ (ចិន) ដោយមានគោលបំណងបង្កើនប្រាក់ចំណូល ៦.២% និងការកើនឡើង ៤.៣% នៃចំនួនភ្ញៀវទេសចរពីតំបន់អាស៊ានក្នុងឆ្នាំសារពើពន្ធ ២០២៧។

Top