07/06/2020 14:31 GMT+7 Email Print Like 0

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញចូលរួមពិធីនាំចេញផ្លែគូលែនទៅកាន់ទីផ្សារធំៗ


 លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc ជួបសំណេះសំណាលជាមួយប្រជាជននៅពេញទៅទស្សនា "សួនចម្ការដើមឈើហូបផ្លែរបស់លោកអ៊ុំហូ" នៅស្រុក Luc Ngan (រូបថត៖ VGP)
 

នាព្រឹកថ្ងៃ​ទី៦ ខែមិថុនា ឆ្នាំ២០២០ នៅទីក្រុង Bac Giang នាយករដ្ឋមន្រ្តីរដ្ឋាភិបាល វៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញចូលរួមពិធីកាត់ខ្សែបូរ នាំផ្លែគូលែន Thieu នៃខេត្ត Bac Giang លក់ចេញ​នៅ​ទីផ្សារ​ក្នុង​ប្រទេស​ ក៏ដូចជាទៅកាន់ទីផ្សារបរទេសធំៗដូចជា អាមេរិក ថៃនិងជប៉ុន ផងដែរ។
 
 ខេត្ត Bac Giang នាបច្ចុប្បន្នមានផ្ទៃដីដាំផ្លែគូលែនប្រមាណ៥ម៉ឺន ហិកតា។ ក្នុងរដូវផ្លែគូលែនឆ្នាំនេះ ខេត្ត​ទំនង​​ជាប្រមូលផលបាន១៦០ពាន់ តោន ក្នុងនោះពាក់កណ្ដាលគឺសម្រាប់នាំចេញទីផ្សារចិន។ ក្រៅពីនោះគឺ នាំចេញ​ទៅកាន់ទីផ្សារថ្មីដែលមានសក្ដានុពលនិងប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ផ្សេងៗទៀតដូចជា អាមេរិក EU និង​កូរ៉េខាងត្បូង។ នេះក៏ជាឆ្នាំដំបូងហើយ ដែលផ្លែគូ​លែន​ស្រស់​របស់​វៀត​ណាម ត្រូវ​បាន​ព្រម​ទទួល​ឲ្យនាំ​ចេញ​ទៅ ​កាន់​ទីផ្សារជប៉ុនផងដែរ។
 
មុននោះ ​លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានអញ្ជើញទៅ ទស្សនាសួន​ចម្ការ​ដើម​ឈើហូប​ផ្លែរបស់​លោក​អ៊ុំហូនៅ​ស្រុក Luc Ngan ខេត្ត Bac Giang ហើយអុជធូបគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញនៅ ទីនេះ។ ជួប​សំណេះសំណាលជាមួយបណ្ដាបុគ្គលិកនិងប្រជាជនដែល កំពុងថែទាំសួនចម្ការលោកអ៊ុំហូនេះ លោកនាយក​រដ្ឋមន្រ្តីបានចែករំលែកក្ដី សប្បាយរីករាយជាមួយប្រជាកសិករ Bac Giang និយាយដោយឡែកនិង អ្នក​ដាំផ្លែគូលែន​ Thieu និយាយរួម ដោយមានរដូវអំណោយផល ទិន្នផល ខ្ពស់ ដែលផ្ដល់នូវផល​ប្រយោជន៍​ជា​ច្រើន​​សម្រាប់​អ្នក​ដាំផ្លែគូ​លែន​៕

 

តាម VOV - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ