• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទៅពិនិត្យដំណើរ ការសាងសង់គម្រោងផ្លូវហាយវៃ Trung Luong – My Thuan


 លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ទៅត្រួតពិនិត្យដំណើរការសាងសង់គម្រោងផ្លូវហាយវៃ Trung Luong - My Thuan (រូបថត៖ TTXVN)
 

នាព្រឹកថ្ងៃទី៨ ​ខែមីនា ឆ្នាំ២០២០ នៅឃុំ Phu Nhuan ស្រុក Cai Lay នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc ឧបនាយករដ្ឋមន្រ្តីរដ្ឋាភិបាលលោក Trinh Dinh Dung រួមជាមួយក្រុម​ការងាររបស់​នាយករដ្ឋ​មន្រ្តី​បាន​ទៅត្រួតពិនិត្យដំណើរការសាងសង់ គម្រោងផ្លូវហាយវៃ Trung Luong – My Thuan។ នៅទីនេះ លោក​នាយករដ្ឋ មន្រ្តី Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ចំពោះវិនិយោគិនគឺខេត្ត Tien Giang អ្នកម៉ៅការ​ និងអង្គភាពពាក់ព័ន្ធនានាដែលបានផ្ដោតសំខាន់ទៅលើការងារ រំដោះនិងប្រគល់​ដីធ្លីដើម្បី​អនុវត្ត​គម្រោង​។ គិតរហូតមកដល់ពេលនេះ បាន សម្រេចរួចរាល់៣៥%នៃបរិមាណការងារសរុប។ នេះ​ជា​មូលដ្ឋាន​ដ៏សំខាន់ដើម្បី អនុវត្តការសន្យាគឺដល់ឆ្នាំ២០២០នឹងដាក់ឲ្យដំណើរការចំពោះរថយន្តក្រោម១៦កៅអី ហើយ​ដល់ឆ្នាំ២០២១ នឹងបើកសម្ពោធផ្លូវហាយវៃទាំងស្រុង។
 
គម្រោង​ផ្លូវហាយវៃ Trung Luong – My Thuan ជាគម្រោងដ៏សំខាន់ដែលរួម ចំណែកតភ្ជាប់ខេត្ត ក្រុងទាំង១៣នៅតំបន់​ដីសណ្ដទន្លេ Cuu Long ជាមួយទីក្រុង ហូជីមិញ បង្កើតបណ្ដាញផ្លូវគមនាគមន៍ដ៏ពេញលេញ និងជំរុញការ​អភិវឌ្ឍ សេដ្ឋកិច្ចសង្គមក្នុងតំបន់ផងដែរ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

លោកអគ្គលេខាបក្ស តូ ឡឹម ជួបជាមួយព្រះមហាក្សត្រហ្ស៊កដានី Abdullah II Ibn Al-Hussein

លោកអគ្គលេខាបក្ស តូ ឡឹម ជួបជាមួយព្រះមហាក្សត្រហ្ស៊កដានី Abdullah II Ibn Al-Hussein

កាលពីល្ងាចថ្ងៃទី ១២ ខែវិច្ឆិកា នៅទីស្នាក់ការគណៈកម្មាធិការមជ្ឈិមបក្ស លោកអគ្គលេខាបក្ស តូ ឡឹម បានអញ្ជើញជួបជាមួយព្រះមហាក្សត្រ ហ្ស៊កដានី Abdullah II Ibn Al-Hussein ក្នុងឱកាសនៃព្រះរាជដំណើរទស្សនកិច្ចជាផ្លូវការរបស់ ព្រះអង្គនៅវៀតណាម។

Top