05/02/2020 11:57 GMT+7 Email Print Like 0

នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc ជួបសំណេះសំណាលជាមួយឯកអគ្គរដ្ឋទូត និងប្រធានបេសកកម្មតំណាងវៀតណាមទើបបានតែងតាំងថ្មី


 នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc អញ្ជើញជួបសំណេះសំណាលជាមួយឯកអគ្គរដ្ឋទូត និងប្រធានបេសកកម្មតំណាងវៀតណាមទើបបានតែងតាំងថ្មី (រូបថតៈ TTXVN)
 

នារសៀល​ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២០ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc បាន​អញ្ជើញ​​ជួបសំណេះសំណាលជាមួយលោក លោកស្រីឯកអគ្គរដ្ឋទូតនិងប្រធានបេសកកម្មតំណាងវៀតណាម ទើបបាន​តែង​តាំងថ្មី មុនពេលលោក លោកស្រី ចេញដំណើរទៅបំពេញភារកិច្ច។
 
ក្នុង​ពិធីនេះ លោកនាយករដ្ឋមន្រ្តីជឿជាក់ថា លោក លោកស្រីឯកអគ្គរដ្ឋទូតនិងប្រ ធាន​នៃបេសកម្ម​តំណាង​ទាំង​អស់​ នឹងបំពេញភារកិច្ចរបស់ខ្លួនប្រកបដោយជោគ ជ័យ ដែលសក្តិសមនឹងភារកិច្ចដែលបក្ស រដ្ឋ និង​ប្រជាជន​ប្រគល់ជូន។ លោកនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា ការទូតសេដ្ឋកិច្ចគឺជាភារកិច្ចសំខាន់មួយ ហេតុ​ដូច្នេះ​ លោក លោកស្រីឯកអគ្គរដ្ឋទូតនិងប្រធានតំណាងនានា ក៏ត្រូវធ្វើបច្ចុប្បន្នភាពនូវស្ថានភាព ក៏ដូច ជាស្វែង​រក​និងណែនាំក្រុមហ៊ុនសាជីវកម្មធំៗ ចូលមកវិនិយោគនៅវៀតណា ជាពិសេសផ្តល់ប្រឹក្សាជូនបក្ស រដ្ឋ អំពីស្ថាន​ភាព​ពិភពលោកផងដែរ។
 
លោក​នាយករដ្ឋមន្រ្តីបានមានប្រសាសន៍ថា ក្នុងអាណត្តិរបស់ខ្លួន លោក លោក​ស្រី​ឯកអគ្គ​រដ្ឋ​ទូត​និង​ប្រធាន​នៃ​បេសកម្ម​តំណាងវៀតណាម ត្រូវតែមានផែនការជាក់លាក់និងប្រកាន់ខ្ជាប់នូវតម្រូវការភារកិច្ច។ ពោលគឺ សកម្មភាព​ការទូតត្រូវតែមានភាពច្នៃប្រឌិត ត្រូវចេះបត់បែនតាមកាលៈទេសៈរួមទាំងឆ្លាតវៃទៀតផង។ ទន្ទឹមនឹង​នេះ ត្រូវជ្រួតជ្រាបនូវកិច្ចការបរទេសនិងកិច្ចការសំខាន់ៗ ដែលបានបក្ស រដ្ឋនិងក្រសួងការបរទេស ប្រគល់ជូន​។ ម្យ៉ាងវិញទៀត ត្រូវយកចិត្តទុកដាក់និងជួយឧបត្ថម្ភសហគម ន៍ជនវៀតណាមនៅប្រទេសសាមី។  ក្នុងនោះ មានទាំងការងារថែ ទាំសហគមន៍ កសាង សហគមន៍រឹងមាំ ថែរក្សាវប្បធម៌ និងលើកកម្ពស់​ការបង្រៀន​ភាសាវៀត​ណាមទៀតផង ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ