• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្រ្តីរដ្ឋាភិបាលបញ្ជាណែនាំ លើកសរសើរជូនរង្វាន់ដល់ក្រុមកីឡាវៀតណាមចូលរួមស៊ីហ្គេម ៣០

 ក្រុមបាល់ទាត់បុរសវៀតណាមជូនអាវប្រកួតដែលមានហត្ថលេខារបស់សមាជិកទាំងអស់ចំពោះលោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc នៅពេលវិលត្រឡប់មកប្រទេសវិញបន្ទាប់ពីដណ្ដើមបានមេដាយមាសនៅស៊ីហ្គេម៣០ (រូបថត៖ VOV)
 

ខុទ្ទកាល័យ​រដ្ឋាភិបាល​វៀតណាម ទើបតែចេញ​លិខិត​បញ្ជូន​មតិបញ្ជា​ណែនាំរបស់​នាយក​រដ្ឋមន្រ្តី​រដ្ឋាភិបាល​ស្ដីពីការ​បូក​សរុប វាយតម្លៃនិងលើក សរសើរជូនរង្វាន់ដល់ក្រុមកីឡាវៀតណាមនៅស៊ីហ្គេម៣០។ 

តាមនោះ លោកនាយករដ្ឋមន្រ្តីប្រគល់អោយក្រសួងវប្បធម៌ កីឡានិងទេសចរណ៍ សម្រេចយ៉ាង​ឆាប់ៗ​នូវ​របាយ​ការណ៍​បូក​សរុប វាយតម្លៃចំពោះលទ្ធផលរ បស់ក្រុមកីឡាវៀតណាមនៅស៊ីហ្គេម៣០ ក្នុងនោះលើកសំណើស្ដីពីការ លើកស​រសើ​រជូនរង្វាន់អោយបានសក្តិសមចំពោះសមូហភាព បុគ្គលនានា ដែលដណ្ដើមបាន​ស្នាដៃឆ្នើម​ក្នុង​ការ​ប្រកួត​។
 
នៅស៊ីហ្គេម​៣០ គោលដៅរបស់ក្រុមកីឡាវៀតណាមគឺចូលក្នុង Top ៣ ហើយដណ្ដើមបានមេដាយមាសពី៦៥ដល់៧០​គ្រឿង។ ប៉ុន្តែ បណ្ដា កីឡាករកីឡាការិនីវៀតណាមបានសម្រេចហួសឆ្ងាយពីគោលដៅនេះ ដោយដណ្ដើម​បាន​មេដាយ​មាស៩៨គ្រឿង មេដាយប្រាក់៨៥គ្រឿងនិង មេដាយសំរិទ្ធ១០៣គ្រឿង ដែលឈរលំដាប់ទី២លើតា​រាង​មេ​ដាយ។ គួរ អោយកត់សម្គាល់គឺ នេះជាលើកដំបូងហើយដែលវៀតណាមដណ្ដើមបានមេដាយ មាសក្នុង​វិញ្ញាសារបាល់​ទាត់ទាំង​ផ្នែកបុរសនិងនារី៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម ទទួលជួបទីប្រឹក្សាក្រុមប្រឹក្សាសន្តិសុខជាតិហ្វីលីពីន លោក Eduardo SL Oban Jr.

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម ទទួលជួបទីប្រឹក្សាក្រុមប្រឹក្សាសន្តិសុខជាតិហ្វីលីពីន លោក Eduardo SL Oban Jr.

នាព្រឹកថ្ងៃទី ២០ ខែសីហា នៅទីស្នាក់ការមជ្ឈិមបក្ស (ទីក្រុងហាណូយ) អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម បានទទួលគណៈប្រតិភូជាន់ខ្ពស់នៃក្រុមប្រឹក្សាសន្តិសុខជាតិហ្វីលីពីន ដឹកនាំដោយទីប្រឹក្សា លោក Eduardo SL Oban Jr. ដែលកំពុងបំពេញទស្សនកិច្ចការងារនៅប្រទេសវៀតណាម។

Top