03/10/2019 09:54 GMT+7 Email Print Like 0

នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ទន្ទឹងរង់ចាំការបើកជើងហោះហើរផ្ទាល់រវាងហាណូយនិងក្រុង Prague

នៅក្នុងពិធីទទួលជួបជាមួយលោក Jan Hamacek ឧបនាយក​រដ្ឋមន្ត្រី​និងជា​រដ្ឋមន្ត្រី​មហា​ផ្ទៃ​នៃ​សាធារណ​រដ្ឋ​ឆែក​ ដែ​លកំពុងបំពេញទស្សនកិច្ចផ្លូវការនៅវៀតណាមនារសៀលថ្ងៃទី ​១ ខែតុលានោះ នាយករដ្ឋមន្ត្រី លោក ​Nguyen Xua​n Phuc បានអះអាងនូវទំនាក់ទំនងរវាងវៀតណាមនិងសាធារណរដ្ឋ​ឆែកដែល​ជាទំនាក់​ទំនង​ជិត​ស្និទ្ធ​និង​ពោរពេញទៅដោយ​មេត្រីភាព។

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយ  លោក Jan Hamacek ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីមហាផ្ទៃនៃសាធារណរដ្ឋឆែក

អញ្ជើញ​ថ្លែងមតិក្នុងពិធី នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានថ្លែងអំណរ គុណចំពោះការដែល សាធារណរដ្ឋ​ឆែកដែលបានជំរុញការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មចំនួនពីរ យ៉ាងលឿនបំផុត​ដែល​អាច​ធ្វើបាន​។

នៅ​ឯពិធីនេះ  លោក Nguyen Xuan Phuc មានបំណង ចង់ឲ្យសាធារណរដ្ឋឆែក បង្ក​លក្ខណៈ​ងាយ​ស្រួល​ដើម្បី​បើក​ជើង​ហោះហើរត្រង់រវាងក្រុង Prague និងហាណូយ; ទន្ទឹមនឹងនេះ បង្កលក្ខណៈងាយស្រួល សម្រាប់ការ​ចេញ​ទិដ្ឋាការ​ ដើម្បីពលរដ្ឋវៀ តណាមទៅកាន់សាធារណរដ្ឋឆែក ក្នុងការធ្វើទេសចរណ៍ សិក្សារៀនសូត្រ និងសហការ​ជាមួយ​គ្នា។

ឧបនាយក​រដ្ឋមន្ត្រីនៃសាធារណរដ្ឋឆែកបានចែករំលែ​កនូវខ្លឹមសារសំខាន់ៗ​ជាច្រើន​នៃដំណើរ​ទស្សន​កិច្ច​លើក​នេះ ​ក្នុងនោះ មានខ្លឹមសារ លើកកម្ពស់ការការពារស​ន្តិសុខ ការទប់ស្កាត់​និងការ​ប្រយុទ្ធ​ប្រឆាំង​នឹងឧក្រិដ្ឋ​កម្ម​គ្រឿង​ញៀន​ កិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងការធ្វើចំណាកស្រុកខុសច្បាប់ និងសុវត្ថិភាព​បណ្តាញ​។ លោកឧបនាយករដ្ឋមន្រ្តីឆែកក៏បានស្វាគមន៍ចំពោះការបើក ជើងហោះហើរត្រង់ពីក្រុង Prague  ទៅវៀត​ណាមហើយ​នឹងជំរុញការបង្កលក្ខណៈងា​យស្រួលក្នុងការ​ផ្តល់ទិដ្ឋាការ​សម្រាប់​វៀត​ណាម នាពេល​ខាង​មុខ​នេះ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ