26/07/2019 11:24 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រីថ្មីរបស់អង់គ្លេសបានសន្យាអនុវត្តកិច្ចព្រមព្រៀង Brexit ស្របតាមកាលកំណត់ចុងក្រោយនៅថ្ងៃទី ៣១ ខែតុលាខាងមុខ


 នាយករដ្ឋមន្រ្តីអង់គ្លេស លោក Boris Johnson 
 

 នាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ​២០១៩ នៅក្នុងបទសុន្ទរកថាជាលើកដំបូង បន្ទាប់ពីចូល​កាន់​តំណែង​ជា​នាយករដ្ឋ​មន្រ្តី​អង់គ្លេស លោក Boris Johnson បានសន្យាថានឹងនាំចក្រភពអង់គ្លេសចេញពីសហភាពអឺរ៉ុប (ឬហៅថា  Brexit) ស្របតាមកាលកំណត់ចុងក្រោយគឺ ថ្ងៃទី៣១ខែតុលាខាងមុខ។
 
ក៏ប៉ុន្តែដោយយោងតាមលោក  Boris Johnson បានឲ្យដឹងថា អង់គ្លេសត្រូវតែរៀបចំសេណារីយ៉ូក្នុងករណីដែល Brexit គ្មានកិច្ចព្រមព្រៀង ប្រសិនបើសហភាពអឺរ៉ុប បន្តបដិសេធមិនជួបចរចាឡើងវិញនូវកិច្ចព្រមព្រៀង ដែលអតីតនាយករដ្ឋមន្ត្រីអង់គ្លេស លោក Theresa May ធ្លាប់បានសម្រេចជាមួយថ្នាក់ដឹកនាំនៃ EU កាលពី​ខែវិច្ឆិកា​កន្លង​ទៅ។  លោក Boris Johnson បា​នអះអាងថា លោកមាន​ផែន​ការ​សម្រេច​បាន​នូវ​កិច្ច​ព្រម​ព្រៀង​ថ្មី​មួយ​ ទោះបីជា EU ធ្លាប់ប្រកាសជា​ច្រើន​លើក​ជាច្រើន​សារថា​នឹង​មិនចរ​ចារ​ឡើង​វិញនូវ​កិច្ច​ព្រម​ព្រៀង​នា​បច្ចុប្បន្ន​នេះ។ យោងតាមនាយករដ្ឋមន្រ្តីថ្មីរូបនេះ ទីក្រុង​ឡុង​ដ៍​នឹងមិនរង់ចាំទន្ទឹងបន្ថែម​ទៀតទេ ហើយឥឡូវ​នេះគឺ​​ជា​ពេល​វេលាសម​ស្របដើម្បីចេញ​សេចក្តីសម្រេចចិត្ត ក៏ដូចជា​អះអាង​អំពីតួនាទី​នាំមុខគេ​ដ៏ខ្លាំង​ក្លាសំ​ដៅផ្លាស់​ប្តូរប្រទេស​ជាតិ​ដើម្បី​អនាគត​ដ៏ភ្លឺស្វាង​ផង​ដែរ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ