20/07/2019 09:45 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ទទួលជួបជាមួយសម្ព័ន្ធក្រុមហ៊ុន Fast Retailing របស់ជប៉ុន


 នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយលោក Yanai Tadashi ប្រធាននិងជាអគ្គនាយកសន្ព័ន្ធក្រុមហ៊ុន Fast Retailing  
 

 នារសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ​២០១៩ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc​បានអញ្ជើញទទួលជួបជាមួយលោក Yanai Tadashi ប្រធាននិងជាអគ្គនាយកសន្ព័ន្ធក្រុមហ៊ុន Fast Retailing ​ នៃប្រទេសជប៉ុន។ 
 
ក្នុងជំនួប​នេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអះអាងថា ជប៉ុន​ជាដៃ​គូ​សេដ្ឋកិច្ច​ឈាន​មុខ​នៅ​វៀត​ណាម ហើយរដ្ឋាភិបាលនិងស្ថាប័នពាក់ព័ន្ធនានារបស់ វៀតណាមនឹង​បង្ក​លក្ខណៈ​ងាយ​ស្រួល​សម្រាប់​អង្គ​ភាព​អាជីវកម្ម​ជប៉ុនវិនិយោគធ្វើអាជី វកម្មនៅវៀតណាម។ លោកនាយករដ្ឋមន្ត្រីវៀតណាមបានវាយតម្លៃខ្ពស់ ចំពោះ​សកម្មភាពវិនិយោគធ្វើអាជីវកម្មរបស់សម្ព័ន្ធក្រុមហ៊ុន Fast Retailing នៅវៀតណាម។ លោក​អញ្ជើញ​លើកឡើង​ថា​ ជប៉ុនជាដៃគូដែលផ្តល់ទុន ODA ធំបំផុតនៅវៀតណាម។ ម្យ៉ាងវិញទៀត ដោយមាន​ចំនួន​ប្រជាជន​ជាង ៩៦លាននាក់នោះ វៀតណាមគឺជាទីផ្សារពោរពេញទៅដោយសក្កានុភាព សម្រាប់ផលិត​ផល​សម្លៀក​បំពា​ក់របស់ជប៉ុន ហើយវត្តមានរបស់បណ្តាសម្ព័ន្ធក្រុមហ៊ុនជប៉ុននៅវៀតណាម បានរួមចំណែក​ជំរុញ​ទំនាក់​ទំនង​ភាពជាដៃគូយុទ្ធសាស្ត្រ រវាងប្រទេសទាំងពីរផងដែរ។ លើសពីនេះទៅទៀត ផលិត ផលសម្លៀក​បំពាក់​របស់សម្ព័ន្ធក្រុមហ៊ុន Fast Retailing ក៏បានរួម​ចំណែក​ធ្វើពិពិធ​កម្ម​នៃ​ជម្រើស​របស់​អតិថិ​ជន​វៀត​ណាម​។
 
ចំណែក​ឯប្រធាននិងជាអគ្គនាយកសម្ព័ន្ធក្រុមហ៊ុន Fast Retailing លោក Yanai Tadashi បានគូសញ្ជាក់ថា ក្រៅពី​ផលិតផលសម្លៀកបំពាក់នៅទីផ្សារវៀតណាមមក នាពេលខាងមុខ សម្ព័ន្ធក្រុមហ៊ុនរបស់លោក  នឹងដាក់​បន្ថែមប្រព័ន្ធលក់រាយនៅ វៀតណាមតែម្តង។ លោកក៏បានស្នើសុំអោយរដ្ឋាភិបាលវៀតណាម បញ្ជា​ណែនាំ​ដល់ស្ថាប័នពាក់ព័ន្ធនានា ដោះស្រាយបែបបទមួយចំនួន​ដើម្បីសម្ព័ន្ធ​ក្រុមហ៊ុន​អាចបើក​ទូលាយ​ការ​វិនិយោគ​ធ្វើអាជីវកម្ម​នៅវៀតណាម៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ