14/06/2019 10:44 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយប្រធានក្រុម​សមាជិកសភាមិត្តភាព​កូរ៉េខាងត្បូង - វៀតណាម ​លោក Kim Hack Yong


 នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយប្រធានក្រុមសមាជិក​សភាមិត្តភាពកូរ៉េខាងត្បូង - វៀតណាម លោក Kim Hack Yong (រូបថតៈ chinhphu.vn)
 

 ក្នុងជំនួបជាមួយប្រធានក្រុមសមាជិក សភាមិត្តភាពកូរ៉េខាងត្បូង - វៀតណាម លោក Kim Hack Yong ដែល​បាន​ប្រព្រឹត្ត​ទៅនាព្រឹកថ្ងៃទី១៣​ ខែមិថុនា ឆ្នាំ​២០១៩ នៅទីស្នា​ក់ រដ្ឋាភិបាល នាយករ​ដ្ឋមន្ត្រីវៀត​ណាម លោក Nguyen Xuan Phuc បានអះអាងថា: វៀតណាម​ជានិច្ចកាល​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ក្នុង​ការ​ជំរុញ​កិច្ច​សហប្រតិ​បត្តិកា​រលើ​គ្រប់វិស័យជាមួយកូរ៉េខា​ង​ត្បូង។ 
 
ទន្ទឹមជាមួយគ្នានោះ ​វៀតណាមក៏មានបំណង រឹតបន្តឹងកិច្ចសហប្រតិបត្តិការជាមួយភា​គីកូរ៉េខាង​ត្បូង ក្នុងការ​អភិវឌ្ឍភាព​ជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរឲ្យឡើងក​ម្ពស់ថ្មី។ យ៉ាងណាមិញ រដ្ឋាភិបាលវៀ​តណាម​តែងតែផ្តោត​ការយក​ចិត្ត​ទុកដាក់​ក្នុងការដោះ​ស្រាយរាល់​បញ្ហាទាក់​ទង​នឹង​សហគ្រាស​របស់កូរ៉េ​ខាង​ត្បូង​នៅវៀត​ណាម​។
 
លោកនាយករដ្ឋ​មន្ត្រីវៀតណាមសង្ឃឹមថា កូរ៉េខាងត្បូងនឹងបន្តជួយឧបត្ថម្ភវៀត ណាមលើវិស័យមួយចំនួន ដែលក្នុងនោះមាន​វិស័យសន្តិសុខ ការពារជាតិនិងកីឡា (ជាពិសេសការអភិវឌ្ឍន៍កីឡាបាល់ទាត់តែម្តង)។ ការ​គាំទ្រ​នេះ គឺមាន​តម្លៃខ្លាំងណាស់សម្រាប់ វៀតណាម។ លោកនាយករដ្ឋមន្រ្តីបានស្នើឲ្យភាគីទាំងពីរ ខិត​ខំប្រឹង​ប្រែង​ថែម​​ទៀត​ ដើម្បីរួមចំណែកក្នុងការជំរុញនិងអភិវឌ្ឍន៍ទំនាក់ទំនងវៀតណាម - កូរ៉េខាងត្បូង ដែលមុន​ដំបូង​បង្អស់​គឺជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យទទួលបាន ១០០ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ ២០២០។ នាយក​រដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានរំពឹងថាលោក Kim Hack Yong និងក្រុម​សមាជិក​សភាមិត្ត​ភាព​កូរ៉េខាង​ត្បូង - វៀតណាម នឹងរួមចំណែកបន្ថែមទៀត ក្នុងការអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសទាំង​ពីរ​ផង​ដែរ​។
 
ចំពោះ​ឯប្រធានក្រុមសមាជិកសភាមិត្តភាពកូរ៉េខាងត្បូង - វៀតណាម លោក  Kim Hack Yong ចង់​ឱ្យភាគី​ទាំងពី​ររួមសហការគ្នា ដើម្បីប្រជា​ជនវៀតណាម​ដែលរស់នៅ​កូរ៉េខាងត្បូង​និង​ប្រជាជន​កូរ៉េខាង​ត្បូង​ដែលកំពុង​រស់នៅក្នុងប្រទេសវៀតណាមនឹងទ​ទួលបានជីវភាពរស់នៅល្អប្រសើ​រជាង។ លោករូបនេះ​បានឲ្យ​ដឹង​ថែម​​ទៀត​ថា នៅចុងឆ្នាំនេះ កូរ៉េខាងត្បូងនឹងរៀបចំខួបលើកទី៣០ នៃទំនាក់ទំនងអាស៊ាន - កូរ៉េខាងត្បូង។ ហេតុ​ដូច្នេះកូរ៉េ​ខាងត្បូងរំពឹងទុកថា នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc នឹងអញ្ជើញចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ​ផងដែរ។ លោក Kim Hack Yong ក៏បានសម្តែង​ការប្តេជ្ញា​ចិត្តរបស់​លោកក្នុង​ការខិត​ខំប្រឹង​ប្រែង​យ៉ា​ងខ្លាំង រួមជាមួយសមាជិកសភាក្នុង​ក្រុមដើម្បីចូល​រួមចំណែក​យ៉ាងសកម្ម​ក្នុងការ​អភិវឌ្ឍទំនាក់​ទំនងរ វាងប្រទេសទាំងពីរ៕

 

តាម​ VOV5 -​ វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ