14/03/2019 11:06 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយរដ្ឋមន្ត្រីសហប្រតិបត្តិការអន្តរជាតិមីយ៉ាន់ម៉ា


 នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយ លោករដ្ឋមន្ត្រី U Kyaw Tin
 

 នាថ្ងៃ​ទី១២ ខែមីនា ឆ្នាំ​២០១៩ នាយករដ្ឋមន្ត្រី វៀត ណាមលោក Nguyen Xuan Phuc បានអញ្ជើញទទួលជួប សន្ទនា​ជាមួ​យរដ្ឋមន្ត្រីសហប្រតិបត្តិការអន្តរជាតិមីយ៉ាន់ ម៉ា លោក  U Kyaw Tin ក្នុងឱកាស​មក​បំពេញ​ទស្សន​កិច្ច​នៅវៀ​តណា​ម ​ដើម្បីធ្វើ​ជាសហប្រ​ធាន​នៃកិច្ចប្រជុំគណៈកម្មា​ ធិការ​ចម្រុះ​ស្តីពី​កិច្ច​សហប្រតិ​បត្តិការ​ទ្វេភាគី​។

​ក្នុង​ជំនួបនេះ លោកនាយករដ្ឋមន្ត្រីបានអះអាងថា វៀតណាមជានិច្ចកាលគាំទ្រ មីយ៉ាន់​ម៉ាក្នុងការ​ជំរុញ​ដំណើរ​ការ​សន្តិភាព​និងការផ្សះផ្សាជាតិ ព្រម​ទាំងគូសបញ្ជាក់ ថា វៀតណាម​ត្រៀមខ្លួនជា​ស្រេច ដើម្បី​ចែករំ​លែកបទ​ពិសោធន៍​ជាមួយ​មីយ៉ាន់ម៉ា ក្នុងការដោះស្រាយប​ញ្ហាជនជាតិក៏ដូចជាទំនាក់ទំនង​កិច្ចកា​របរទេស។ វៀតណាម​ក៏ចង់​ឱ្យប្រ​ទេសទាំងពីរ បន្តធ្វើកា​រសម្របសម្រួលយ៉ាងជិតស្និទ្ធ ជាពិសេស​ក្នុងឆ្នាំ​ដែល វៀត​ណាម​កាន់​ដំណែង​ជាប្រធាន​អាស៊ាន​ ឆ្នាំ ២០២០ និងជាសមាជិកមិន​អចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការ​សហប្រ​ជាជាតិ ដំណាក់​កាល​ ២០២០-២០២១។ លោកនាយករដ្ឋ​មន្ត្រីក៏បានស្នើឱ្យមីយ៉ាន់ម៉ា បញ្ចេ​ញសំឡេង​វិជ្ជមាន​ដើម្បីគាំទ្រ​ជំហរ​របស់​​វៀតណាម​ លើបញ្ហាសមុទ្រខាងកើត។ ដោយ​អះអាងថា សក្កានុពលនៃកិ​ច្ចសហ​ប្រតិ បត្តិការ​រវាង​ភាគីទាំង​ពីរនៅមា​នទំហុំធំធេងណាស់ ហេ​តុដូច្នេះ នាយករដ្ឋមន្ត្រីបានស្នើ​ឲ្យប្រទេស​ទាំង​ពីរ ជំរុញ​យ៉ាង​ខ្លាំង​ក្លានូ​វទំនាក់​ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម វិ​និ យោគនិងទេសចរណ៍ ជាពិ​សេស បង្កើន​ការផ្លាស់​ប្តូរគណៈ​ប្រតិភូ​សហគ្រាស​ និង​ការផ្លាស់ប្តូរ​ទំនិញ​ជាដើម។​

រីឯខ្លួន​វិញ លោករដ្ឋមន្ត្រី U Kyaw Tin បានជឿជាក់ថា មីយ៉ាន់ម៉ាតែងតែគាំទ្រវៀត ណាមជានិច្ច ក្នុងបញ្ហាតំបន់និងអន្តរជាតិ ក៏ដូច​ជាគាំទ្រ​វៀត​ណាម​ឈរឈ្មោះជា​សមាជិក​មិន​អចិន្ត្រៃយ៍​នៃក្រុម​ប្រឹក្សា​សន្តិសុខ​ អង្គ​ការសហប្រជាជាតិអាណាត្តិ ២០២០-២០២១។​ ដោយសង្កត់ធ្ងន់ថា ​ទំនាក់​ទំនង​រវាង​ប្រទេសទាំ​ងពីរកំពុង​អភិវឌ្ឍន៍យ៉ាង​ល្អប្រស្រើ ជាពិសេសលើវិស័យពាណិជ្ជ​កម្មនិងការវិនិយោគ លោករដ្ឋមន្ត្រី​បាន ជឿជាក់ថា​គោលដៅទ​ទួលបានទំហំពាណិជ្ជកម្មទ្វេភាគីចំនួន ​១ ពាន់លានដុល្លារអាមេរិក​នៅឆ្នាំ​ ២០២០ នឹង​ក្លាយ​ជាការ​ពិតជាមិនខាន​៕ ​

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ