ព័ត៌មាន
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញចូលរួមកិច្ចប្រជុំ ស្ដីពីដំណោះស្រាយអភិវឌ្ឍវិស័យឧស្សាហកម្មឧបត្ថម្ភ

នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc អញ្ជើញថ្លែងនៅកិច្ចប្រជុំ (រូបថត៖ chinhphu.vn)
នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ នៅរដ្ឋធានីហាណូយ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីដំណោះស្រាយ ជំរុញការអភិវឌ្ឍនៃវិស័យឧស្សាហកម្មឧបត្ថម្ភវៀតណាម ដោយមានការចូលរួម របស់តំណាងប្រមាណ៣០០នាក់មកពីគណៈកម្មាធិការ ក្រសួង ស្ថាប័នមជ្ឈឹម តំបន់ សមាគមន៍ សហគ្រាស និងធុរកិច្ចជនក្នុងវិស័យឧស្សាហកម្មឧបត្ថម្ភ ព្រម ទាំងតំណាងស្ថាប័នការទូត អ្នកជំនាញ អ្នកវិទ្យាសាស្ត្រដែលមានការជក់ចិត្ត ជាមួយវិស័យឧស្សាហកម្មឧបត្ថម្ភផងដែរ។
អញ្ជើញថ្លែងនៅកិច្ចប្រជុំ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បាន វាយតម្លៃថា វិស័យឧស្សាហកម្មឧបត្ថម្ភក្នុងប្រទេសបានសម្រេចលទ្ធផលវិជ្ជមាន ជាច្រើន ដែលក្នុងនោះមានការធានាអត្រាមូលដ្ឋានីយកម្មប្រមាណពី៤០ទៅ ៤៥%សម្រាប់វិស័យតម្បាញកាត់ដេរនិងស្បែកជើង ពី១០ទៅ ២០%សម្រាប់ វិស័យផលិតនិងដម្លើងរថយន្តក្រោម៩កៅអី ហើយ១៥%សម្រាប់វិស័យអេឡិច ត្រូនិកកុំព្យូរទ័រ ផងដែរ។
ចំពោះគោលដៅអភិវឌ្ឍវិស័យឧស្សាហកម្មឧបត្ថម្ភនៅវៀតណាម លោក នាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា វៀតណាមចាំបាច់ត្រូវខិតខំប្រឹងប្រែងថែមទៀត ដើម្បីដល់ឆ្នាំ២០២០វៀតណាមមានផលិតផលឧស្សាហកម្មដែលមានលទ្ធភាពប្រកួតប្រជែងខ្ពស់ ដែលអាចឆ្លើយតបទៅនឹង៤៥%នៃតម្រូវការផលិតនិងប្រើ ប្រាស់ក្នុងស្រុក ព្រមទាំងមានសហគ្រាសប្រមាណ១០០០អង្គភាពដែលមាន លទ្ធភាពផ្គត់ផ្គង់សម្រាប់សហគ្រាសដម្លើង និងសម្ព័ន្ធក្រុមហ៊ុនពហុជាតិនៅលើ ដែនដីវៀតណាម។ ដល់ឆ្នាំ២០៣០ ផលិតផលឧស្សាហកម្មឧបត្ថម្ភរបស់វៀតណាម អាចឆ្លើយតបទៅនឹង៧០%នៃតម្រូវការផលិតនិងប្រើប្រាស់ក្នុងស្រុក ព្រម ទាំងមានសហគ្រាសប្រមាណ២០០០អង្គភាពដែលមានលទ្ធភាពផ្គត់ផ្គង់សម្រាប់ សហគ្រាសដម្លើងនិងសម្ព័ន្ធក្រុមហ៊ុនពហុជាតិនៅលើដែនដីវៀតណាម។ នាយក រដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖
“ការអភិវឌ្ឍសហគ្រាសឧស្សាហកម្មឯកជននៅក្នុងប្រទេស ត្រូវក្លាយទៅជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍប្រទេសជាតិនិយាយរួម ដែលក្នុងនោះត្រូវ យកចិត្តទុកដាក់ជាពិសេសដល់ការចាប់ផ្ដើមអាជីវកម្ម ការកំណត់ទិសដៅ សម្រាប់វិស័យវិនិយោគនិងឧស្សាហកម្មឧបត្ថម្ភ។ ដំណោះស្រាយទី២គឺប្រភព ធនធានមនុស្សក្នុងវិស័យឧស្សាហកម្ម ជាពិសេសគឺក្នុងបដិវត្តន៍ឧស្សាហកម្ម លើកទី៤នេះ។ គ្មានប្រភពធនធានគឺពិតជាពិបាកណាស់ដើម្បីអភិវឌ្ឍន៍”៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម