• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc ធ្វើ​ជាអធិបតី​ក្នុង​កិច្ចប្រជុំ​រដ្ឋាភិបាលប្រចាំខែវិច្ឆិកា

នាព្រឹកថ្ងៃទី ៣ ខែធ្នូ ឆ្នាំ២០១៨ រដ្ឋាភិបាលបានរៀបចំកិច្ចប្រជុំប្រចាំខែវិច្ឆិកា ក្រោមអធីបតីភាពរបស់នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc។

នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc (VGP/Quang Hiếu)

កិច្ចប្រជុំនេះបានប្រព្រឹត្តិទៅរយៈពេល ១ ថ្ងៃ ដោយបានផ្ដោតទៅលើការពិភាក្សាអំពីស្ថានភាពសេដ្ឋកិច្ចសង្គមនាខែវិច្ឆិកា និង ១១ ខែ ឆ្នាំ២០១៨  និងសេចក្ដីព្រាងនៃសេចក្ដីសម្រេចចិត្តរបស់រដ្ឋាភិបាលស្ដីពីភារកិច្ច និង​ដំណោះស្រាយឆ្នាំ ២០១៩។

ដោយសង្កត់ធ្ងន់លើសេចក្ដីសម្រេចចិត្តស្ដីពី ភារកិច្ចនិងដំណោះស្រាយក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមឆ្នាំ២០១៩ (សេចក្តីសម្រេចចិត្តលេខ ០១) នោះ នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានស្នើឲ្យសមាជិករដ្ឋាភិបាលផ្ដោតលើការពិភាក្សា ដើម្បីបន្តយកមតិអំពីឯកសារនេះ នៅក្នុងកិច្ចប្រជុំរដ្ឋាភិបាលជាមួយខេត្ត ក្រុងនានានាចុងខែធ្នូខាងមុខ។ តាមលោកនាយករដ្ឋមន្ត្រីថា សេចក្ដីសម្រេចចិត្តលេខ ០១ គប្បីបង្ហាញនូវស្មារតីផ្លាស់ប្ដូរថ្មី ក្នុងការ អភិវឌ្ឍសេដ្ឋកិច្ចសង្គម។ នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានឲ្យដឹងថា៖

“លោកនាយករដ្ឋមន្ត្រីបានសម្រេចចិត្តបង្កើតក្រុមកាងារពិសេសដឹកនាំដោយឧបនាយករដ្ឋមន្ត្រី លោក Truong Hoa Binh ដោយមានការចូលរួមរបស់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន និងខេត្ត ក្រុងនានា ដើម្បីធ្វើចំណាត់ការ​លើការប្ដឹងតវ៉ានាបច្ចុប្បន្ន។ យើងគប្បីដោះស្រាយបញ្ហានេះឲ្យបានទាន់ពេលវេលា ផងដែរ”៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រី លោក ឡេ មិញហ៊ឹង (Le Minh Hung) ជួបពិភាក្សាទ្វាភាគីជាមួយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា

នាយករដ្ឋមន្ត្រី លោក ឡេ មិញហ៊ឹង (Le Minh Hung) ជួបពិភាក្សាទ្វាភាគីជាមួយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា

នៅព្រឹកថ្ងៃសៅរ៍ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ នាយករដ្ឋមន្ត្រី លោក ឡេ មិញហ៊ឹង (Le Minh Hung) ជួបពិភាក្សាទ្វាភាគីជាមួយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

Top