• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញចូលរួមវេទិកាវិនិយោគមេគង្គ - ជប៉ុន

នារសៀលថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៨ នៅទីក្រុងតូក្យូនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc និងថ្នាក់ដឹកនាំនៃបណ្តាប្រទេសមេគង្គ បានចូលរួមវេទិកាវិនិយោគមេគង្គ - ជប៉ុន។ នៅក្នុងវេទិកានេះ ថ្នាក់ដឹកនាំនៃបណ្តាប្រទេសមេគង្គ (រួមមានវៀតណាម កម្ពុជា ឡាវ ថៃនិងមីយ៉ាន់ម៉ា) សុទ្ធតែបានថ្លែងសុន្ទរកថាដោយសង្កត់ធ្ងន់ពីសក្តានុពលនៃកិច្ចសហប្រតិបត្តិការវិនិយោគរវាងមេគង្គនិងជប៉ុន។

នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញថ្លែងក្នុងវេទិកា 

ក្នុងសុន្ទរកថា នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានជម្រាប ជូនដល់វិនិយោគិនអំពីសក្តានុពលនិងគុណប្រយោជន៍នៃតំបន់មេគង្គនិងសក្តានុ ពល វិនិយោគនៅវៀតណាមតែម្តង។ នាយករដ្ឋមន្ត្រីបានលើកឡើងថា បច្ចុប្បន្នវៀតណាមមានបរិយាកាសនយោបាយនិងសង្គមស្ថិរភាពហើយកំណើនសេដ្ឋកិច្ចតែងតែរក្សាបាននៅកម្រិតខ្ពស់។ នាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចំនួន ១៦ ដែលវៀតណាមបាននិងចុះហត្ថលេខានាពេលខាងមុខ ក្នុងនោះមាន កិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) ដែលវៀតណាមនិងជប៉ុនគឺជាប្រទេសនាំមុខគេក្នុងការជម្រុញកិច្ចចរចារ ផងនិងឈានដល់ការចុះហត្ថលេខាផង។

ទិដ្ឋភាពនៃវេទិកា 

នាយករដ្ឋមន្ត្រីក៏បានចង្អុលបង្ហាញអំពីសក្តានុពលសម្រាប់ការវិនិយោគនិងអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថល នៅ​វៀត​ណាម។ ប្រទេសវៀតណាមក៏កំពុងជម្រុញការកសាងរដ្ឋាភិបាលសុច្ចរិត ដើម្បីបង្កើតបរិយាកាសវិនិយោគនិងធ្វើអាជីវកម្មងាយស្រួល។

នៅក្នុងសុន្ទរកថា នាយករដ្ឋមន្ត្រីក៏បានលើកឡើងថា ប្រទេសវៀតណាមនិងបណ្តាប្រទេសទន្លេមេគង្គមានភាពស្រដៀងគ្នាជាច្រើននៅក្នុងវប្បធម៌និងប្រជាជនជប៉ុនដែលជាហេតុផលសម្រាប់កិច្ចសហប្រតិបត្តិការបន្តទទួលបានជោគជ័យ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ គម្រោងនិងសំណង់ចំនួន ២៣៤ នៅទូទាំងខេត្ត និងក្រុងចំនួន ៣៤ ត្រូវបានបើកករដ្ឋានសាងសង់ បើក សម្ពោធ និងបើកឲ្យដំណើរការចរាចរណ៍បច្ចេក ទេស ក្នុងពេលដំណាលគ្នា ដើម្បីអបអរសាទរមហា សន្និបាតលើកទី ១៤ នៃបក្សកុម្មុយនិស្តវៀត ណាម។ ដើមទុនវិនិយោគសរុបសម្រាប់គម្រោងទាំងនេះ មានចំនួនជាង ១៣៦ ពាន់លានដុល្លារអាមេរិក។

Top