• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc អញ្ជើញចូលរួមសន្និសីទស្ដីពីកិច្ចការពារកុមារ

នាព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៨​ នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញធ្វើជាអធិបតីក្នុងសន្និសីទអនឡាញ់លើទូទាំងប្រទេសស្ដីពីដំណោះស្រាយការពារកុមារ ដោយមានការចូលរួមរបស់តំណាងជាង ១៨ ពាន់នាក់នៅថ្នាក់ភូមិស្រុកប្រមាណ៦៧៥កន្លែង។

 នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc អញ្ជើញធ្វើជាអធិបតីក្នុងសន្និសីទ

ថ្លែងមតិនៅសន្និសីទ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានសង្កត់ ធ្ងន់ថា វៀតណាមត្រូវការលើកស្ទួយការយល់ដឹងអំពីកិច្ចការពារកុមារដែលដំបូងបង្អស់គឺស្ថាប័នមានសមត្ថកិច្ចទាំង ១៧ អនុវត្តន៍ភារកិច្ចនេះ។
រួមជាមួយគ្នានោះគឺការដាក់ចេញវិធានការការពារកុមារពីការរំលោភបំពានឲ្យបានល្អជាង នាបប្រសិទ្ធភាពជាងនិងទាន់ពេលវេលាជាងមុន។

លោកនាយករដ្ឋមន្រ្តីបានលើកឡើងយ៉ាងច្បាស់ថា វៀតណាមមានប្រព័ន្ធ ច្បាប់និងរចនាសម្ព័ន្ធគ្រប់គ្រងគ្រប់គ្រាន់​ ដើម្បីការពារ ថែទាំនិងអប់រំកុមារ ប៉ុន្តែកិច្ចការរពារកុមារនៅតំបន់ជាច្រើន មិនទាន់ទទួលបានការយកចិត្តទុកដាក់ យ៉ាងសក្តិសមនៅឡើយ។ ដោយហេតុនេះ លោកនាយករដ្ឋមន្រ្តីបានចេញការបញ្ជាណែនាំថា ត្រូវចាត់ទុកការងារការពារកុមារគឺជាការងារប្រចាំថ្ងៃរបស់គ្រួសារនីមួយៗ តំបន់នីមួយៗ និងក្រសួង ស្ថាប័នគ្រប់ជាន់ថ្នាក់។

“កុមារដែលត្រូវបានថែទាំនឹងចេះថែទាំអ្នកផ្សេង។ កុមារដែលត្រូវបានបង្រៀនភាពត្រឹមត្រូវនឹងចេះរស់នៅដោយ​ស្មោះត្រង់។ កុមារដែលត្រូវបានកោតសរសើរនឹងចេះគោរពអ្នកផ្សេង។ កុមារដែលត្រូវបានលើកទឹកចិត្តនឹងជឿជាក់ទៅលើខ្លួនឯង។ កុមារដែលត្រូវបានរស់នៅក្នុងសុភមង្គលនឹងចេះគោរពសេចក្ដីស្រឡាញ់។
ដោយហេតុនេះ ការយកចិត្តទុកដាក់ ថែទាំ ការពារ បង្កើត បរិយាកាសរស់នៅឲ្យបានល្អនិងស្អាតស្អំសំរាប់កុមារនោះ គឺជាភារកិច្ចយុទ្ធសាស្ត្រ ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិក្នុងរយៈពេលយូរអង្វែង”៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ប្រធានាធិបតីនៃសាធារណរដ្ឋឈីលីនិងលោកជំទាវ អញ្ជើញមកដល់ហាណូយ ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវការនៅវៀតណាម

ប្រធានាធិបតីនៃសាធារណរដ្ឋឈីលីនិងលោកជំទាវ អញ្ជើញមកដល់ហាណូយ ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវការនៅវៀតណាម

នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា នេះ ប្រធានាធិបតីនៃសាធារណរដ្ឋឈីលី លោក ហ្សូសេ អានតូនីញ៉ូ កាស (José Antonio Kast) និងលោកជំទាវ ម៉ារីយ៉ា ប៊ីយ៉ា អារ្រីយ៉ាសូឡា ដេ កាស (María Pia Adriasola de Kast) បានអញ្ជើញដល់ហាណូយ ដោយចាប់ផ្តើមបំពេញទស្សនកិច្ចផ្លូវការនៅវៀតណាម ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា តបតាមការអញ្ជើញរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម និងលោកជំទាវ។

Top