• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ទៅអុជធូបនៅមណ្ឌលកេរ្តិ៍ដំណែល Kim Lien


 នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc អុជធូបនៅមណ្ឌលកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រ Truong Bon ស្រុក Do Luong (រូបថត៖ TTXVN)

 ក្នុងឱកាសរំលឹកខួប​​លើកទី៧១ ទិវាយុទ្ធជនពិការ យុទ្ធជនពលី ​(ថ្ងៃទី២៧ ខែកក្កដា) នាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ដឹកនាំក្រុម​ការងារ​រដ្ឋាភិបាល​និង​ខេត្ត​​ Nghe An បានទៅដាក់កម្រងផ្កានិង អុជធូបនៅមណ្ឌលកេរ្តិ៍ដំណែលជាតិពិសេស Kim Lien នៅស្រុក Nam Dan ខេត្ត Nghe An ភាគកណ្ដាល វៀតណាម។
 
នៅទី​នេះ លោក Nguyen Xuan Phuc បាន រំលឹក​ឡើង​វិញ​នូវ​គុណូបការៈ​ដ៏មហិមារ​របស់​លោកប្រធាន​ហូជី​មិញដែលជា​វីរៈ ជនរំដោះប្រជាជាតិ​និងជា​អគ្គមគ្គុទេស​ដ៏ឈ្លាស​វៃនៃចលនា​កម្មករនិង​រំដោះប្រជា​ជាតិ​លើទូទាំង​ពិភពលោក។
 
ជាបន្តទៀត ​នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានទៅដាក់កម្រង ផ្កានិងអុជធូប​នៅមណ្ឌល​កេរ្តិ៍ដំណែល​ប្រវត្តិសាស្ត្រ Truong Bon ស្រុក Do Luong ដើម្បីរំលឹក​គុណូបការៈ​របស់បណ្ដា​វីរៈយវុជន​ស្ម័គ្រចិត្ត​ដែលបាន​ពលី ជីវិតដើម្បីឯករាជ្យនិងសេរីភាព​របស់មាតុប្រទេស៕​

 

 តាម​ VOV5 – វិទ្យុសំឡេង​វៀតណាម​
 

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

"ដាក់ការងារបង្ការ និងទប់ទល់នឹងនឹងព្យុះ Kalmaegi (ព្យុះលេខ ១៣) ឲ្យស្ថិតក្នុងស្ថានភាព “បន្ទាន់ជាង”។ នេះជាសំណើរបស់ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha អនុប្រធានគណៈកម្មាធិការជាតិដឹកនាំការការពារស៊ីវិល នៅក្នុងកិច្ចប្រជុំអនឡាញ ស្តីពីការទប់ទល់នឹងនឹងព្យុះ Kalmaegi នាព្រឹកថ្ងៃទី ៥ ខែវិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាល។

Top