ព័ត៌មាន
នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc មានបំណងថា BIDV នឹងចូល Top ២៥ ធនាគារធំបំផុតក្នុងតំបន់អាស៊ាន
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថ្លែងមតិក្នុងពិធី (រូបថតៈ Vũ Dũng/VOV)
នាព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៧ នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅពិធីរំលឹកខួបលើកទី៦០ នៃទិវាបង្កើតធនាគារវិនិយោគ និងអភិវឌ្ឍន៍វៀតណាម (BIDV) ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧។ អញ្ជើញថ្លែងមតិក្នុងពិធី នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានចាត់ទុកថា ពាណិជ្ជសញ្ញា និងឋានៈរបស់ BIDV ត្រូវបានបញ្ជាក់តាមរយៈរង្វាន់ច្រើនដោយអង្គការអន្តរជាតិ មានកិត្យានុភាពប្រគល់ជូន ជាពិសេសត្រូវបានធនាគាពិភពលោក (WB) វាយតម្លៃជាធនាគាអនុវត្តល្អបំផុតនូវ គំរោងហិរញ្ញវត្ថុកសិកម្មដែលឧបត្ថម្ភដោយ WB ផងដែរ។ BIDV ក៏ជាធនាគាដំបូងនៅវៀតណាម ធ្វើការវិនយោគទៅបរទេស រួមចំណែកជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច កិច្ចការបរទេសនៅប្រទេសចំនួន៦ ក្នុងនោះមានកម្ពុជានិងឡាវផង។ លោក Nguyen Xuan Phuc អញ្ជើញផ្តល់អនុសាសន៍ថា៖
“ស្តីអំពីយុទ្ធសាស្ត្រនិងទស្សនវិស័យខាងមុខ BIDV ត្រូវជាធនាគាពាណិជ្ជកម្មភាគហ៊ុនធំបំផុតនៅវៀតណាម។ ប៉ុន្តែ ហេតុដូច្នេះក៏ដោយ BIDV គប្បីមានឆន្ទះឆ្ពោះទៅមុខ មានទស្សនវិស័យយូអង្វែង ទាំងលើក្នុងទីផ្សារជាតិនិងអន្តរជាតិ។ ខ្ញុំស្នើឲ្យ BIDV មានយុទ្ធសាស្ត្រ ផែនការជារៀងរាល់ឆ្នាំដោយភារកិច្ច និងគោលដៅជាក់ស្តែង សំដៅខិតខំប្រឹងប្រែងចូលក្នុង Top ២៥ ធនាគាពាណិជ្ជកម្មភាគហ៊ុនធំបំផុតតំបន់អាស៊ី”។
ក្នុងឱកាសនេះដែរ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានប្រគល់ គ្រឿងឥស្សរិយយសពលកម្មថ្នាក់ទី១សម្រាប់ BIDV ។ BIDV ក៏បានរដ្ឋឡាវ និងព្រះរាជាណាចក្រកម្ពុជាប្រគល់កិត្តនាមថ្លៃថ្លាផងដែរ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម