07/10/2019 10:41 GMT+7 Email Print Like 0

ទំនាក់ទំនងសាមគ្គីភាពពិសេសរវាងវៀតណាមនិងឡាវកំពុងមានការអភិវឌ្ឍន៍កាន់តែស៊ីជម្រៅជាក់ស្តែងនិងមានប្រសិទ្ធភាព

ដំណើរបំពេញទស្សនកិច្ចជាផ្លូវការ នៅវៀតណាមរបស់លោកនាយក​​រដ្ឋមន្ត្រី​​​ឡាវ Thongloun Sisoulith​ រួមចំណែកពង្រឹងទំនាក់ទំនងមិត្តភាពប្រពៃណីសាមគ្គីភាពពិសេសនិងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងឡាវ។ ទន្ទឹមនឹងនេះបន្តស្វែងរកដំណោះស្រាយ ដើម្បីជំរុញកិច្ចព្រមព្រៀងនិងកិច្ចសហប្រតិបត្តិការ ដែលភាគីទាំងពីរបានចុះហត្ថលេខា ក៏ដូចជាបង្កើនការវិនិយោគរវាងប្រទេសទាំងពីរ។


វៀតណាម - ឡាវមានប្រពៃណីសាមគ្គីភាពពិសេសទំនាក់ទំនងជាស្មោះត្រង់រវាងបក្សទាំងពីរនិងប្រជាជននៃប្រទេសទាំងពីរដឹកនាំដោយលោកប្រធានហូជីមិញ (Ho Chi Minh) និងលោកប្រធាន Kaysone Phomvihane លោកប្រធាន Souphanouvong និងមេដឹកនាំនិងប្រជាជនជាច្រើនជំនាន់ដែលបានពូនជ្រំ រក្សានិងពង្រឹក ដូចជាទ្រព្យសម្បត្តិមិនអាចកាត់ថ្លៃបានរបស់ប្រជាជាតិទាំងពីរ។



លោកនាយករដ្ឋមន្រ្តី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc)និង លោកនាយករដ្ឋមន្រ្តីឡាវ Thongloun Sisoulith អញ្ជើញ ត្រួតពលកិត្តិយសនៃកងទ័ពប្រជាជនវៀតណាម។ រូបថត៖ ថុងញ៉ឹត - ទីភ្នាក់ងារសារព័ត៌មានវៀតណាម។


លោកនាយករដ្ឋមន្រ្តី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) និង លោកនាយករដ្ឋមន្រ្តីឡាវ Thongloun Sisoulith ជួបកុមាររដ្ឋធានី ហាណូយ (Ha Noi) ក្នុងពិធីទទួលស្វាគមន៍ជូនលោកនាយករដ្ឋមន្រ្តីឡាវ Thongloun Sisoulith ។ រូបថត៖ ថុងញ៉ឹត - ទីភ្នាក់ងារសារព័ត៌មានវៀតណាម។

លោកនាយករដ្ឋមន្រ្តី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc)និង លោកនាយករដ្ឋមន្រ្តីឡាវ Thongloun Sisoulith និងលោកជំទាវពីររូប អញ្ជើញធ្វើដំណើរទៅកាន់ទីស្តីការរដ្ឋាភិបាល។ រូបថត៖ថុងញ៉ឹត - ទីភ្នាក់ងារសារព័ត៌មានវៀតណាម។


លោកនាយករដ្ឋមន្រ្តី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc)និង លោកនាយករដ្ឋមន្រ្តីឡាវ Thongloun Sisoulith អញ្ជើញថតរូបទុកជា អនុស្សាវរីយ៍ នៅទីស្តីការរដ្ឋាភិបាល។  រូបថត៖ ថុងញ៉ឹត - ទីភ្នាក់ងារសារព័ត៌មានវៀតណាម។

លោកនាយករដ្ឋមន្រ្តី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) ជួបពិភាក្សាជាមួយ លោកនាយករដ្ឋមន្រ្តីឡាវ Thongloun Sisoulith។ រូបថត៖ ត្រុងឌឹក - ទីភ្នាក់ងារសារព័ត៌មានវៀតណាម។


លោកអគ្គលេខាធិការបក្ស ប្រធានរដ្ឋ ង្វៀន ភូត្រុង (Nguyen PhuTrong) ជួបសវនាការជាមួយ លោកនាយករដ្ឋមន្ត្រីឡាវ Thongloun Sisoulith។ រូបថត៖ ទ្រីយុង - ទីភ្នាក់ងារសារព័ត៌មានវៀតណាម។
លោកស្រីប្រធានរដ្ឋសភា ង្វៀន ធីគីមង៉ឹន (Nguyen Thi Kim Ngan) ជួបសវនាការជាមួយ លោកនាយករដ្ឋមន្ត្រីឡាវ Thongloun Sisoulith ក្នុងដំណើរទស្សនកិច្ចជាផ្លូវការ នៅប្រទេសវៀតណាម។ រូបថត៖ ត្រុងឌឹក - ទីភ្នាក់ងារសារព័ត៌មានវៀតណាម។


កិច្ចសហប្រតិបត្តិការខាងសេដ្ឋកិច្ច វប្បធម៌ អប់រំ - បណ្តុះបណ្តាលនិងវិទ្យាសាស្ត្រ បច្ចេកទេសរវាងវៀតណាមនិងឡាវ ដែលមានការផ្លាស់ប្តូរជាវិជ្ជមាន។ ភាគីទាំងពីរបាន អនុវត្តកិច្ចព្រមព្រៀងនូវសហប្រតិបត្តិការរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរប្រកបដោយប្រសិទ្ធភាព និងខ្លឹមសារនៃកំណត់ហេតុអំពីកិច្ចប្រជុំលើកទី ៤១ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម - ឡាវ (នាខែមករា ២០១៩) ។ ទំហ៊ំពាណិជ្ជកម្មទ្វេភាគីក្នុងឆ្នាំ ២០១៨ សម្រេចបានជាង ១ ពាន់លានដុល្លារអាមេរិក។ ក្នុងរយៈពេល ៨ ខែដំបូងនៃឆ្នាំ ២០១៩ ទទួលបាន ៧៤៨ លានដុល្លារអាមេរិក (កើនឡើង ១៤,២%បើសិនប្រៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៨) ។

វៀតណាមគឺជាវិនិយោគិនបរទេសធំ និងជាប់លំដាប់លេខបីនៅឡាវ។ យោងតាមទិន្នន័យពីក្រសួងផែនការនិងវិនិយោគឡាវ គិតដល់ខែមិថុនាឆ្នាំ ២០១៩ ការវិនិយោគរបស់សហគ្រាសវៀតណាមនៅឡាវចំនួន ៤១១ គម្រោង ដែលមានដើមទុនចុះបញ្ជីសរុបចំនួន ៤,២២ ពាន់លានដុល្លារអាមេរិក ផ្តោតទៅលើវិស័យមួយចំនួនដូចជា៖ វារីអគ្គិសនី រុករករ៉ែ សេវាកម្ម កសិកម្ម និងទូរគមនាគមន៍។ បណ្តាគម្រោងបានប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព ៖វិស័យធនាគារ សណ្ឋាគារ ដែលរួមចំណែកដល់ថវិការដ្ឋនិងសុខមាលភាព ហើយ​បានវាយតំលៃយ៉ាងខ្ពស់ពីសំណាក់មិត្តឡាវ។

កិច្ចសហប្រតិបត្តិការលើវិស័យអប់រំបណ្តុះបណ្តាល និងវប្បធម៌នៅតែយកចិត្តទុកដាក់យ៉ាងខ្លាំង។ ភាគីទាំងពីរបានសហការអនុវត្តគម្រោង “លើកកម្ពស់គុណភាពនិងប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិង ឡាវក្នុងវិស័យអប់រំនិងការអភិវឌ្ឍន៍ធនធាន​មនុស្សសំរាប់ឆ្នាំ ២០១១-២០២០” ប្រកបដោយប្រសិទ្ធិភាព យកចិត្តទុកដាល់លើការបណ្តុះបណ្តាលបុគ្គលិកយុទ្ធសាស្ត្រសម្រាប់​ឡាវ​។

ក្នុងឆ្នាំ ២០១៨ វៀតណាមបានផ្តល់អាហារូបករណ៍ដល់ ឡាវចំនួន ១២៧១ (ការកើនឡើងចំនួន ២៧១ បើប្រៀបធៀបទៅនឹងសេចក្តីសំរេចរបស់រដ្ឋាភិបាលទាំងពីរ)។ ឡាវបានផ្តល់អាហារូបករណ៍ដល់វៀតណាមចំនួន ៦០​។ បរិមាណសិស្សនិស្សិតឡាវកំពុងសិក្សា នៅ​វៀតណាម​មានចំនួន ១៤.៦៥៦ នាក់ ហើយបរិមាណសិស្សនិស្សិតវៀតណាមនៅឡាវមាន ចំនួន ២៦០ នាក់.

ប្រទេសទាំងពីរបន្តពង្រឹងកិច្ចសហប្រតិបត្តិការនិងបង្កើតលក្ខខ័ណ្ឌ អំណោយផលសម្រាប់សហគមន៍ជនជាតិ​វៀតណាម​នៅឡាវនិង​សហគមន៍​ជនជាតិឡាវនៅវៀតណាមក្នុងការរស់នៅ ធ្វើការនិងសិក្សា នៅប្រទេស​នីមួយៗ។ រហូតមកទល់ពេលនេះសមាគមន៍ជន​ជាតិ​វៀតណាមត្រូវបានបង្កើតឡើងនៅខេត្តក្រុងចំនួន​ ១២  ក្នុងចំណោមខេត្តក្រុងទាំង ១៨នៃប្រទេសឡាវ។



នាយករដ្ឋមន្រ្តីទាំងពីរអញ្ជើញធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើពិធីសារស្តីពីការកែប្រែកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរលើគម្រោងកសាង
អគារដ្ឋសភាជាតិឡាវ។ រូបថតៈថុងញឹក - ទីភ្នាក់ងារសារព័ត៌មានវៀតណាម


នាយករដ្ឋមន្រ្តីទាំងពីរអញ្ជើញធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើគម្រោងផែនការសហប្រតិបត្តិការវៀតណាម - ឡាវក្នុងវិស័យអប់រំនិងការអភិវឌ្ឍន៍ធនធានមនុស្ស ដំណាក់កាល ២០២១ - ២០៣០ រវាងក្រសួងអប់រំនិងបណ្តុះបណ្តាលវៀតណាមនិងក្រសួងអប់រំនិងកីឡាឡាវ។ រូបថត៖ ថុងញ៉ឹត - ទីភ្នាក់ងារសារព័ត៌មានវៀតណាម។

នាយករដ្ឋមន្រ្តីទាំងពីរអញ្ជើញធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងក្រុមហ៊ុនអាកាសចរណ៍ VietJet និងក្រសួងសាធារណការនិងដឹកជញ្ជូនឡាវលើកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍអាកាសចរណ៍ស៊ីវិល។ រូបថត៖ ថុងញ៉ឹត - ទីភ្នាក់ងារសារព័ត៌មានវៀតណាម

នាយករដ្ឋមន្រ្តីទាំងពីរអញ្ជើញធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងផែនការនិងវិនិយោគវៀតណាមនិងក្រសួងផែនការនិងវិនិយោគឡាវស្តីពីការបង្កើតយុទ្ធសាស្ត្រសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវប្បធម៌អប់រំនិងវិទ្យាសាស្ត្ររវាងប្រទេសទាំងពីរ ដំណាក់កាល ២០២១-២០៣០ និងកិច្ចព្រមព្រៀងសហប្រតិបត្តិការវៀតណាម - ឡាវ ដំណាក់កាល ២០២១-២០២៥ ។ រូបថត៖ ថុងញ៉ឹត - ទីភ្នាក់ងារសារព័ត៌មានវៀតណាម។

នាយករដ្ឋមន្រ្តីទាំងពីរអញ្ជើញធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងហិរញ្ញវត្ថុវៀតណាមនិងក្រសួងហិរញ្ញវត្ថុឡាវស្តីពីការផ្តល់ប្រាក់កម្ចីសម្រាប់ការអនុវត្តគម្រោងវិនិយោគនៃផ្លូវពី Phu-thít-phờng, Luang Prabangនៃប្រទេសឡាវទៅកាន់ព្រំដែន Nason ជាប់ព្រំដែនស្រុកដៀនបៀនដុង (Dien Bien Dong) ខេត្តដៀនបៀន (Dien Bien)នៃប្រទេសវៀតណាម។ រូបថត៖ ថុងញ៉ឹត - ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកនាយករដ្ឋមន្រ្តីឡាវ Thongloun Sisoulith និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋាភិបាលឡាវអញ្ជើញមកដាក់កម្រងផ្កានិងគោរពវិញ្ញាណក្ខន្ធលោកប្រធាន ហូជីមិញ។ រូបថត៖ ឡាំខាញ - ទីភ្នាក់ងារសារព័ត៌មានវៀតណាម

លោកនាយករដ្ឋមន្រ្តីឡាវ Thongloun Sisoulith បានថតរូបគំរូនៃការផលិតនិងការអនុវត្តបច្ចេកវិទ្យាខ្ពស់របស់ទីក្រុងដាណាំង(Da Nang) និងមានប្រសាសន៍ថាវិស័យកសិកម្មឡាវក៏គួរតែសិក្សាពីបច្ចេកវិទ្យាទាំងនេះផងដែរ។ រូបថត៖ គ្វឹកយុង - ទីភ្នាក់ងារសារព័ត៌មានវៀតណាម

ប្រទេសទាំងពីរធ្វើការយ៉ាងជិតស្និទ្ធនិងគាំទ្រគ្នានៅវេទិកាសហប្រតិបត្តិការក្នុងតំបន់និងអន្តរជាតិ បន្តពង្រឹងកិច្ចសហប្រតិបត្តិការនិងការសម្របសម្រួលជាមួយសមាជិកអាស៊ានដទៃទៀត ក្នុងការកសាងសហគមន៍អាស៊ាន​​​និងរក្សាសាមគ្គីភាព និងការមូលមតិគ្នារបស់អាស៊ានលើបញ្ហាយុទ្ធសាស្ត្រក្នុងតំបន់រួមទាំងបញ្ហានៅសមុទ្រខាងកើត។ ឡាវគាំទ្រយ៉ាងសកម្មដល់វៀតណាមក្នុងនាមជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ​​អង្គការសហប្រជាជាតិ និងកាន់តួនាទីជាប្រធានអាស៊ានឆ្នាំ២០២០។ ភាគីទាំងពីរតែងតែសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយបណ្តាប្រទេស និងអង្គការអន្តរជាតិដែលពាក់ព័ន្ធ ដើម្បីគ្រប់គ្រងនិងប្រើប្រាស់ធនធាន​ទឹកទន្លេមេគង្គប្រកបដោយនិរន្តរភាព និងមានប្រសិទ្ធភាពធានានូវសុខដុមនីយកម្មនៃផលប្រយោជន៍​របស់ប្រទេសនានាក្នុងអាងទន្លេមេគង្គ បន្តសម្របសម្រួលជាមួយភាគីនានាត្រួតពិនិត្យនិងតាមដាន​ផលប៉ះពាល់ទាំងឡាយនៃការប្រើប្រាស់ទឹកក្នុងទន្លេមេគង្គ./.

អត្ថបទ៖ កាសែតរូបភាពវៀតណាម - ទីភ្នាក់ងារសារព័ត៌មានវៀតណាម


បណ្តាអត្ថបទបានផ្សាយ