• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទីផ្សារ EU មានសក្ដានុពលប៉ុន្តែកំពុងទាមទារឲ្យមានការផ្លាស់ប្ដូរដោយសារជំងឺ Covid-19

លោក Ngo Khac Le អ្នកជំនាញខាងគតិយុត្តនៃសមា គមន៍ Logistics វៀតណាម បានចាត់ទុកថា នៅពេលជ្រៀតចូលទីផ្សារធំៗដូចជា EU បណ្ដា សហគ្រាសត្រូវមានការត្រៀមរៀបចំខាងគតិយុត្តឲ្យបានល្អដើម្បីឆ្លៀតយកបាននូវឱកាស។

នារសៀលថ្ងៃទី១៧ មិថុនា នៅរដ្ឋធានីហាណូយ សភាពាណិជ្ជកម្មនិង ឧស្សាហកម្មវៀតណាមបានសហការជាមួយមជ្ឈមណ្ឌលអាជ្ញាកណ្ដាល អន្តរជាតិវៀតណាមរៀបចំសិក្ខាសាលាក្រោមប្រធានបទ “ពាណិជ្ជកម្មអន្តរជាតិតាមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងសហភាពអឺរ៉ុប-វៀតណាម ក្នុងអំឡុងជំងឺរាតត្បាត Covid-19៖ ស្វែងរកឱកាសក្នុងបរិបទមានការលំបាក”។

លោក Ngo Khac Le អ្នកជំនាញខាងគតិយុត្តនៃសមាគមន៍ Logistics វៀតណាម បានចាត់ទុកថា នៅពេលជ្រៀតចូលទីផ្សារធំៗដូចជា EU បណ្ដា សហគ្រាសត្រូវមានការត្រៀមរៀបចំខាងគតិយុត្តឲ្យបានល្អដើម្បីឆ្លៀតយកបាននូវឱកាស។ លោក Le បានបន្ថែមទៀតថា៖

“យើងខ្ញុំត្រូវបង្កើនការប្រើប្រាស់សេវាកម្មគតិយុត្ត រៀបចំកិច្ចប្រជុំ ណែនាំអំពីកិច្ចសន្យា ក៏ដូចជាបទបញ្ញត្តិនៃប្រទេសនានា។ ការចំណាយ របស់សហគ្រាសមិនសូវច្រើននោះទេ។ ម្យ៉ាងវិញទៀត ពេលដែលសហគ្រាសមានបញ្ហាអ្វីគឺគប្បីជូនដំណឹងឲ្យគ្នាទៅវិញទៅមក អញ្ចឹងធ្វើឲ្យសហគ្រាស ផ្សេងៗនឹងមិនជួបប្រទះករណីប្រហាក់ប្រហែលនោះឡើយ”។

លោក Vu Anh Duong អនុប្រធានប្រចាំការនៃមជ្ឈមណ្ឌលអាជ្ញា កណ្ដាលអន្តរជាតិវៀតណាមបានក្រើនរំលឹកថា ពេលដែលសហគ្រាសវៀត ណាមជ្រៀតចូលទីផ្សារថ្មីៗដែលគេមិនមានបទពិសោធន៍ជាច្រើននោះគឺការស្វែងយល់អំពីទម្លាប់នានានៃទីផ្សារនោះមានសារសំខាន់ជាគន្លឹះ៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីស្នើឲ្យ​កៀងគរធនធានទាំងអស់ ដើម្បីសាងសង់ផ្ទះសម្បែង​សម្រាប់ប្រជាជនដែលរងផលប៉ះពាល់ដោយគ្រោះមហន្តរាយធម្មជាតិ

នាយករដ្ឋមន្ត្រីស្នើឲ្យ​កៀងគរធនធានទាំងអស់ ដើម្បីសាងសង់ផ្ទះសម្បែង​សម្រាប់ប្រជាជនដែលរងផលប៉ះពាល់ដោយគ្រោះមហន្តរាយធម្មជាតិ

នៅព្រឹកថ្ងៃទី ៦ ខែធ្នូ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ បានធ្វើជាអធិបតីក្នុងកិច្ចប្រជុំរដ្ឋាភិបាលប្រចាំខែវិច្ឆិកា ឆ្នាំ ២០២៥។

Top