• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទីក្រុងហូជីមិញគួរតែខំប្រឹងប្រែងគ្រប់គ្រងចំណីអាហារចាប់តាំងពីប្រភពដើម

ជាទីក្រុងមានចំនួនប្រជាជនធំនិងតម្រូវការប្រើប្រាស់ចំណីអាហារក៏ធំដែរ ហេតុនេះហើយ ទីក្រុងហូជីមិញគួរតែខំប្រឹងប្រែងគ្រប់គ្រងចំណីអាហារចាប់តាំងពីប្រភពចំណីអាហារ ពិសេសគឺនៅផ្សារដើមធំៗ។
 ឧបនាយករដ្ឋមន្រ្តីលោក Vu Duc Dam ទៅត្រួតពិនិត្យនៅផ្សារដើម Binh Dien (រូបថត៖ TTXVN)
ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vu Duc Dam បានអះអាងដូច្នេះនាពេលទៅបំពេញទស្សនកិច្ចត្រួតពិនិត្យនៅផ្សារដើម កសិផល Binh Dien ទីក្រុងហូជីមិញនាព្រឹកថ្ងៃទី៦ ឧសភា។

អបអរសាទរការខំប្រឹងប្រែងរបស់ទីក្រុងហូជីមិញ ក្នុងការប្រមូលផ្ដុំចំណីអាហារនៅផ្សារតែមួយកន្លែង ដើម្បីងាយគ្រប់គ្រង លោក Vu Duc Dam ចាត់ទុកថា នេះជារូបសណ្ឋានដែលចាំបាច់ត្រូវបើកទូលាយ។ ការប្រមូលផ្ដុំចំណីអាហារនៅផ្សារតែមួយកន្លែង ដើម្បីអាចត្រួតពិនិត្យមុនពេលលក់ចេញទីផ្សារផង ហើយអាចជួយប្រជាជនមាន​កន្លែងមួយ ដើម្បីលក់ដូរទំនិញផងដូចជាផ្សារ Binh Dien នោះគឺចាំបាច់ណាស់។ សំខាន់ជាងទៀតគឺ ប្រសិនបើត្រួតពិនិត្យឲ្យបានល្អអំពីប្រភពដើមនៃចំណីអាហារ គឺអាចរួមចំណែកផ្លាស់ប្ដូរទំលាប់និងលើកកំពស់ការទទួលខុសត្រូវរបស់អ្នកផលិត អ្នកកែច្នៃនិងអាជីវករចំណីអាហារ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាម - អាល់ហ្សេរីលើកកម្ពស់ទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រ

វៀតណាម - អាល់ហ្សេរីលើកកម្ពស់ទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រ

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសអាល់ហ្សេរី នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ តាមម៉ោងក្នុងស្រុក នៅមជ្ឈមណ្ឌលសន្និសីទអន្តរជាតិក្នុងរដ្ឋធានី Algiers នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានជួបពិភាក្សាការងារ ជាមួយនាយករដ្ឋមន្ត្រីអាល់ហ្សេរី លោក Sifi Ghrieb។

Top