ទីក្រុងហូជីមិញជំរុញទំនាក់ទំនងជាមួយបណ្ដាតំបន់របស់បារាំង (Image: VNA)
នាថ្ងៃទី២១ ខែមិនា ឆ្នាំ២០១៦ លោក Nguyen Thanh Phong ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញបានទទួលជួបសន្ទនា ជាមួយលោក Claude Bartolone ប្រធានរដ្ឋសភាបារាំង ដែលកំពុងមានដំណើរទស្សនកិច្ចនៅវៀតណាម។ វាយតំលៃខ្ពស់ចំពោះតួនាទី របស់បារាំងក្នុងជោគជ័យនៃសន្និសីទអនុសញ្ញា ក្របខ័ណ្ឌរបស់ អ.ស.ប. ស្តីពីបំរ៉ែបំរួលអាកាសធាតុលើកទី ២១ (COP 21) លោក Nguyen Thanh Phong បានចាត់ទុកថា៖ លទ្ធផលពោលខាងលើត្រូវបាន បង្ហាញនូវកិច្ចសន្យាយ៉ាងខ្លាំងក្លា នៃប្រទេសនានាស្តីពីបំរ៉ែបំរួលអាកាសធាតុ។ ទីក្រុងហូជីមិញ (ភាគខាងត្បូងវៀតណាម) នឹងសហការនិងចូលរួមអនុវត្តបណ្ដា កិច្ចសន្យានេះ។ លោក Nguyen Thanh Phong មានគោលបំណងថា៖ ប្រធានរដ្ឋ សភាបារាំងនឹងគាំទ្រជំរុញទំនាក់ទំនង រវាងទីក្រុងហូជីមិញជាមួយតំបន់នានាក្នុងប្រទេសបារាំង ធ្វើទំនាក់ទំនងភាគីទាំងពីកាន់តែស៊ីជម្រៅ។ ប្រធានរដ្ឋសភាបារាំង លោក Claude Bartolone បានឲ្យដឹងថា៖ ដំណើរទស្សនកិច្ចលើកនេះគឺសំដៅបង្កើនទំនាក់ទំនង រវាងបារាំងនិងវៀតណាមឲ្យបានខ្លាំងក្លាថែមទៀត៕
តាម VOV5 – វិទ្យុសម្លេងវៀតណាម