• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទីក្រុងហាណូយស្ថិតក្នុងចំណោមគោលដៅគួរឲ្យទាក់ទាញបំផុតនៅអាស៊ី

 គេហទំព័រ Reader’s Digest (អាមេរិក) ទើបបានវាយតម្លៃថា ទីក្រុងហាណូយនិងទីក្រុងហូជីមិញ ជា​គោល​ដៅ​គួរ​ឲ្យ​ទាក់​ទាញបំផុតនៅអាស៊ី។ យោងតាមការវាយតម្លៃរបស់ Reader’s Digest  ទីក្រុងហាណូយគឺជាគោលដៅទេសច រណ៍ដ៏​ទាក់​ទាញបំផុតមួយនៅក្នុងប្រទេសវៀតណាម។
 
ទីក្រុងនេះ​ មានវិហារនិងវត្តអារាមបុរាណជាច្រើន រួមទាំងមានផ្សារដែលមានសភាពអ៊ូអរទៀតផង។ ភ្ញៀវទេសចរ​អាច​ដើរកម្សាន្ត​ដើម្បីស្វែងយល់ពីទីក្រុងបុរាណ ទស្សនាមណ្ឌលអក្សរសាស្ត្រ Van Mieu-Quoc Tu Giam, ពន្ធនាគារ Hoa Lo ឬគយ​គន់បឹងខាងលិចជាដើម។
 
ក្នុងពេលជាមួយ​គ្នានោះ ទីក្រុងហូជីមិញមានភាពល្បីឈ្មោះ មានរមណីដ្ឋានទាក់ទាញទេសចរណ៍ដូចជា វិហារ Notre Dame; អាគារប្រៃសណីយ៍របស់ទីក្រុងដែលមានតាំងពីសតវត្សទី ១៩, ផ្សារ Ben Thanh, វត្ត Giac Lam, វិមាន​ឯករាជ្យ និងសារមន្ទីរសំណល់សង្រ្គាម។ ជាងនេះទៅទៀត ភ្ញៀវទេសចរអាចទៅទស្សនាចំការផ្លែឈើ ដោយ​មាន​ផ្លែឈើគ្រប់​ប្រភេទ វាលស្រែនិងតំបន់ដីសណ្ដទន្លេមេគង្គ។
 
ស្ថិតក្នុង​ចំណោមទីក្រុងទាំង ១២ ក្នុងតំបន់អាស៊ីដែលទាក់ទាញបំផុតនៅលើពិភពលោកដោយ Reader’s Digest ជ្រើសរើស​នៅមាន៖ ទីក្រុងតូក្យូ (ជប៉ុន); ទីក្រុងបាងកក (ថៃ); ទីក្រុងប៉េកាំង (ចិន); ទីក្រុងគូឡាឡាំពួ (ម៉ាឡេស៊ី)​; ទីក្រុងក្យូតូ ( ជប៉ុន); ទីក្រុងសេអ៊ូល (កូរ៉េខាងត្បូង); ទីក្រុងម៉ាកាវ (ចិន) ហុងកុង (ចិន) និងស្រី​លង្កា៕​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

ឧបនាយករដ្ឋមន្ត្រី លោកស្រី ផាម ធីថាញ់ត្រា អញ្ជើញចូលរួមកម្មវិធីសិល្បៈពិសេស អាយុ ២០ ឆ្នាំជារៀងរហូត

ឧបនាយករដ្ឋមន្ត្រី លោកស្រី ផាម ធីថាញ់ត្រា អញ្ជើញចូលរួមកម្មវិធីសិល្បៈពិសេស "អាយុ ២០ ឆ្នាំជារៀងរហូត"

ឧបនាយករដ្ឋមន្ត្រី លោកស្រី ផាម ធីថាញ់ត្រា បានអះអាងថា៖ ពលីកម្មនិងការលះបង់របស់វីរៈយុទ្ធជនពលី យុទ្ធជនពិការ យុទ្ធជនជំងឺ និងជនមាន គុណូបការៈ គឺជាមូលដ្ឋានគ្រឹះសម្រាប់ប្រទេសជាតិមានសន្តិភាព ឯកភាព និងការអភិវឌ្ឍនាពេលបច្ចុប្បន្ន។

Top