09/10/2019 13:40 GMT+7 Email Print Like 0

ថ្ងៃធ្វើការទី២នៃកិច្ចប្រជុំលើកទី១១គណៈកម្មាធិការមជ្ឈឹមបក្សវៀតណាមនីតិកាលទី១២

 នាថ្ងៃ​ទី៨ ខែតុលា ឆ្នាំ​២០១៩ កិច្ចប្រជុំលើកទី១១គណៈកម្មាធិការមជ្ឈឹមបក្ស កុម្មុយនិស្តវៀតណាមនីតិកាលទី១២ បាន​ឈានចូលថ្ងៃធ្វើការទី២។ 
 
នាពេល​ព្រឹក អង្គប្រជុំបានពិភាក្សាអំពីសេចក្ដីព្រាងរបាយការណ៍នយោបាយ និង​សេចក្ដី​ព្រាង​របា​យកា​រណ៍​បូក​សរុប​១០​ឆ្នាំអនុវត្តកម្មវិធីនយោបាយកសាងប្រទេសជាតិក្នុងអន្តរកាលឈានឡើងលទ្ធិសង្គមនិយម (បំពេញ​បន្ថែម​និង​អភិវឌ្ឍនាឆ្នាំ២០១១)។
 
 
នាពេល​រសៀល គណៈកម្មាធិការមជ្ឈឹមបក្សនិងបណ្ដាតំណាងធ្វើការតាម ក្រុម ដើម្បីពិភាក្សា​អំពីសេចក្ដី​ព្រាង​របាយ​ការណ៍បូកសរុបការអនុវត្តយុទ្ធសាស្ត្រ អភិវឌ្ឍសេដ្ឋកិច្ចសង្គមរយៈពេល១០ឆ្នាំ២០១១-២០២០ កសាងយុទ្ធ​សាស្រ្ត​ អភិវឌ្ឍសេដ្ឋកិច្ចសង្គមរយៈពេល១០ឆ្នាំ២០២១-២០៣០និងរបាយការណ៍ស្ដីពី ស្ថានភាព​សេដ្ឋកិច្ច​សង្គមរយៈ​ពេល៥ឆ្នាំ​ ២០១៦-២០២០ និងផែនការអភិវឌ្ឍ សេដ្ឋកិច្ចសង្គមរយៈពេល៥ឆ្នាំ ២០២១-២០២​៥៕​

 

តាម​ VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ