05/03/2021 11:17 GMT+7 Email Print Like 0

តំបន់ជាច្រើនត្រូវធានាល្បឿននៃការងារបោះឆ្នោតជ្រើសតាំងសមាជិកសភា

ប្រធានរដ្ឋសភា ប្រធានក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត លោកស្រី Nguyen Thi Kim Ngan បានធ្វើជាអធិបតីសម័យប្រជុំលើកទី ៣ (រូបថត៖ VGP/Nguyen Hoang) 
 

រហូតមកដល់ពេលនេះ នៅថ្នាក់ខេត្តនិងឃុំ ការពិគ្រោះយោបល់លើកដំបូងត្រូវបានបញ្ចប់ហើយសមាសភាពត្រូវគោរពតាមបទប្បញ្ញត្តិ។

ដោយបានកំណត់ការបោះឆ្នោតជ្រើសតាំងសមាជិកសភានីតិកាលទី ១៥ និងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់ អាណត្តិ ២០២១ - ២០២៦ ជាភារកិច្ចនយោបាយសំខាន់មួយរបស់បក្សទាំងមូលនិងប្រជាជនទាំងមូលក្នុងឆ្នាំ ២០២១ រហូតមកដល់ពេលនេះ ខេត្ត Nghe An បានដំណើរការភារកិច្ចបោះឆ្នោតដោយធានាឱ្យមានវឌ្ឍនភាពនិងស្របតាមច្បាប់។ លោក Nguyen Xuan Son ប្រធានក្រុមប្រឹក្សាប្រជាជនខេត្តប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោតខេត្ត Nghe An បានឲ្យដឹងថា៖ “ខេត្ត Nghe An បានអនុវត្តន៍យ៉ាងសកម្មនិងម៉ឺងម៉ាត់ ដោយធានានូវបទប្បញ្ញត្តិដែលបានដាក់ចេញ។  គណៈកម្មាធិការដឹកនាំការបោះឆ្នោត ក្រុមជួយការងារគ្រប់ជាន់ថ្នាក់ត្រូវបានបង្កើតឡើង ឯកសារ ថ្នាក់ដឹកនាំនិងសេចក្តីណែនាំត្រូវបានដាក់ចេញ។ ទន្ទឹមជាមួយគ្នានោះ យើងខ្ញុំក៏រៀបចំសន្និសីទទូទាំងខេត្ត ដើម្បីអនុវត្តន៍ការងារបោះឆ្នោតនិងរៀបចំសន្និសីទជាច្រើនដើម្បីអនុវត្តការងារពិគ្រោះយោបល់ ការត្រួតពិនិត្យ ការណែនាំបេក្ខជន ផែនការឃ្លាំមើល ការងារសន្តិសុខនិងសណ្តាប់ធ្នាប់ ក៏ដូចជាណែនាំការដោះស្រាយពាក្យបណ្តឹងតវ៉ានិងបរិហារ។ រហូតមកដល់ពេលនេះ នៅថ្នាក់ខេត្តនិងឃុំ ការពិគ្រោះយោបល់លើកដំបូងត្រូវបានបញ្ចប់ហើយសមាសភាពត្រូវគោរពតាមបទប្បញ្ញត្តិ”។

នៅខេត្ត Thua Thien -  Hue គិតត្រឹមថ្ងៃទី ៤ ខែមិនា ការងាររៀបចំការបោះឆ្នោតនៅទូទាំងខេត្ត ត្រូវធានាបាននូវវឌ្ឍនភាព ខ្លឹមសារនិងដំណើរការដែលបានដាក់ចេញ។ បន្ទាប់ពីសន្និសីទពិគ្រោះយោបល់លើកទី ១ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមរបស់ខេត្តបានណែនាំយ៉ាងច្បាស់អំពីការកំណត់ចំនួនកម្មាភិបាលក្នុងបញ្ជីឈ្មោះបេក្ខជន នៅតាមមណ្ឌលបោះឆ្នោតសមាជិកប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់។         តាមផែនការ នៅថ្ងៃទី ២៨ ខែមេសា វៀតណាមនឹងប្រកាសបញ្ជីបេក្ខជនផ្លូវការ ហើយនៅថ្ងៃទី ២៣ ឧសភា នឹងដំណើរការ បោះ ឆ្នោតជ្រើសតាំងសមាជិកសមាជិកការសភា នីតិកាលទី ១៥ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់សម្រាប់អាណត្តិ ២០២១-២០២៦៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ