26/10/2021 16:30 GMT+7 Email Print Like 0

តភ្ជាប់ផ្លូវហោះហើររវាងខេត្ត Quang Ninh និងទីក្រុងហូជីមិញឡើងវិញ

បន្ទាប់ពីត្រូវផ្អាកមួយរយៈដោយសារការរីករាលដាលនៃជំងឺកូវីដ ១៩ មក ផ្លូវហោះហើរពាណិជ្ជកម្មនៅអាកាសយានដ្ឋានអន្តរជាតិ Van Don ខេត្ត Quang Ninh បានដំណើរការឡើងវិញ ចាប់ពីថ្ងៃទី ២៧ ខែតុលា ដោយចាប់ផ្តើមជាមួយនឹងជើងហោះហើរ Van Don - Tan Son Nhat (ទីក្រុងជីមិញ)។

ការត្រួតពិនិត្យសន្តិសុខនៅអាកាសយានដ្ឋាន Van Don  (រូបថត៖ TTXVN)


ផ្លូវហោះហើរ Van Don - Tan Son Nhat ប្រតិបត្តិការដោយក្រុមហ៊ុនអាកាសចរណ៍ Bamboo Airways ចាប់ពីថ្ងៃទី ២៧ ខែតុលា ដោយមាន ៣ ជើងក្នុងមួយសប្តាហ៍ នៅថ្ងៃច័ន្ទ ពុធ និងថ្ងៃសៅរ៍។ ជើងហោះហើរចេញដំណើរពី Tan Son Nhat នៅម៉ោង ៣:០៥ នាទីរសៀលនិងចេញពី Van Don នៅវេលាម៉ោង ១៨:១០ នាទី។ ក្រុមហ៊ុនអាកាសចរណ៍ Vietjet Air នឹងដំណើរការជើងហោះហើររបស់ខ្លួនចាប់ពីថ្ងៃទី ៣១ ខែតុលា ដោយប្រតិបត្តិការហោះហើរតែមួយជើង/ថ្ងៃ នៅថ្ងៃទាំងអស់នៃសប្តាហ៍ ក្នុងពេលវេលាដែលចេញដំណើរពី Tan Son Nhat នៅម៉ោង ១៥:៥០ នាទី និងពី Van Don នៅវេលាម៉ោង ១៨:៤៥នាទី៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

បណ្តាព័ត៌មានបានផ្សាយ