• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជំរុញខ្លាំងកិច្ចសហប្រតិបត្តិការផ្នែកការពារជាតិរវាងវៀតណាម-សហភាពអឺរ៉ុប

លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien ក៏បានវាយតម្លៃថា ទោះបីជា ជម្ងឺរាតត្បាតបានប៉ះពាល់ដល់សកម្មភាព កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ រវាងវៀតណាមនិង EU ក៏ដោយ ប៉ុន្តែភាគីទាំងពីរបានខិតខំប្រឹងប្រែងបង្កើនការតភ្ជាប់ដើម្បីរៀបចំសកម្ម ភាពមួយចំនួនតាមទម្រង់អនឡាញផងនិងទម្រង់ចូលរួមដោយផ្ទាល់ផង។
 

ទិដ្ឋភាពនៅជំនួបនេះ។ (រូបថត៖ qdnd.vn)


នៅថ្ងៃទី២៥ ខែឧសភា នៅទីស្នាក់ការក្រសួងការពារប្រទេស លោកឧត្តម សេនីយ៍ឯក Hoang Xuan Chien អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម បាន ទទួលជួបលោកឯកអគ្គរដ្ឋទូត Giorgio Aliberti ប្រធានស្ថានបេសកកម្មសហភាពអឺរ៉ុប (EU) ប្រចាំវៀតណាម។
នៅជំនួបនេះ ភាគីទាំងពីរបានឯកភាពថា នាពេលខាងមុខនឹងបន្តបង្កើនការ ផ្លាស់ប្ដូរ ពិភាក្សាអំពីខ្លឹមសារសហប្រតិបត្តិការមួយចំនួនឲ្យបានសមស្របនឹងបរិបទ នៃជម្ងឺរាតត្បាតកូវីដ ១៩ ដែលផ្ដោតសំខាន់ទៅលើវិស័យនានាដូចជា ការរក្សាសន្តិ ភាពអង្គការសហប្រជាជាតិ ការរៀបចំកិច្ចសន្ទនាការពារជាតិសន្តិសុខវៀតណាម-EU លើកទី៣។ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien ក៏បានវាយតម្លៃថា ទោះបីជា ជម្ងឺរាតត្បាតបានប៉ះពាល់ដល់សកម្មភាព កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ រវាងវៀតណាមនិង EU ក៏ដោយ ប៉ុន្តែភាគីទាំងពីរបានខិតខំប្រឹងប្រែងបង្កើនការតភ្ជាប់ដើម្បីរៀបចំសកម្មភាពមួយចំនួនតាមទម្រង់អនឡាញផងនិងទម្រង់ចូលរួមដោយ ផ្ទាល់ផង៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ស្ថានទូតវៀតណាមប្រចាំនៅអ៊ីស្រាអែល ណែនាំឲ្យប្រជាពលរដ្ឋអនុវត្តតាមគោលការណ៍ណែនាំនៃប្រទេសម្ចាស់ផ្ទះ

ស្ថានទូតវៀតណាមប្រចាំនៅអ៊ីស្រាអែល ណែនាំឲ្យប្រជាពលរដ្ឋអនុវត្តតាមគោលការណ៍ណែនាំនៃប្រទេសម្ចាស់ផ្ទះ

នៅព្រឹកព្រលឹមថ្ងៃទី ៨ ខែមីនា (ម៉ោងនៅវៀតណាម) ស្ថានទូតវៀតណាមប្រចាំនៅអ៊ីស្រាអែល បានចេញសេចក្តីជូនដំណឹងដល់សហគមន៍ជនវៀតណាម នៅក្នុងប្រទេសម្ចាស់ផ្ទះ ទាក់ទងនឹងវិធានការធានាសុវត្ថិភាព ដោយឌធានាសុវត្ថិភាពតាមការណែនាំរបស់បញ្ជាការរណសិរ្សផ្ទៃក្នុងអ៊ីស្រាអែល ដែលអនុវត្តចាប់ពីម៉ោង ៨ ថ្ងៃទី ៧ ខែមីនា ដល់ម៉ោង ៨ យប់ ថ្ងៃទី ៩ ខែមីនា (ម៉ោងក្នុងស្រុក) ទូទាំងប្រទេសអ៊ីស្រាអែល។

Top