• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជំនួបប្រាស្រ័យមិត្តភាពព្រំដែនវៀតណាម - កម្ពុជា- ឡាវលើកដំបូង


 ឧត្តសេនីយ៍ត្រី  Nguyen Tien Thang ប្រធាននយោបាយនៃបញ្ជាកដ្ឋាន​កងទ័ពការពារព្រំដែន​បានថ្លែង​នៅក្នុង​ជំនួប​សារព័ត៌មាន​ឧទ្ទេសនាមអំពីជំនួបប្រាស្រ័យមិត្តភាពព្រំដែនវៀតណាម - កម្ពុជា- ឡាវ (internet)

 កម្មវិធីជួបប្រាស្រស័យមិត្តភាពព្រំដែន វៀតណាម - កម្ពុជា - ឡាវ លើកដំបូង ឆ្នាំ២០១៨  ត្រូវ​បានរៀប​ចំឡើង​ដោយ​​បញ្ជាកដ្ឋាន​កងទ័ពការពារព្រំដែន រួ​មសហការជាមួយគណកម្មាធិកា​រ​ខេត្ត KonTum នឹង​ប្រព្រឹត្តិ​ទៅនា​ថ្ងៃទី​​២ ខែ​វិច្ឆិកា។ 
 
ឧត្តសេនីយ៍ត្រី  Nguyen​ Tien Thang ប្រធាននយោបាយនៃបញ្ជាកដ្ឋាន​កងទ័ពការ​ពារព្រំដែន​បានថ្លែង​ដូច្នេះនៅក្នុង​ជំនួបសារព័ត៌មានឧទ្ទេសនា​ម អំពីកម្មវិធីជួបប្រាស្រ័យមិត្តភាពព្រំដែនវៀតណា​ម​-ឡាវ-កម្ពុជា នាព្រឹកថ្ងៃ​ទី​២៤ ខែ​តុលា ឆ្នាំ២០១៨។​

កម្មវិ​ធី​ជួបប្រាស្រ័យនេះ សំដៅពង្រឹងចំណងសាមគ្គីភាព មិត្តភាពរវាងប្រទេសទាំងបីវៀតណាម - កម្ពុជា- ឡាវនិយាយ​រួម និងរវាងរដ្ឋអំណាច ប្រជាជន និងកងកម្លាំងការពារព្រំដែនខេត្ត Kon Tun (វៀតណាម) ជាមួយខត្ត​ រតនគីរី (កម្ពុជា ) និងខេត្ត Attapu ខេត្ត Xe Kong (ឡាវ) និយាយរួម។ កម្មវិធីនេះមាន​សកម្មភាព​ជាច្រើន​ដូចជាការ​សន្ទនាមិត្តភាព ពិធីគោរពបង្គោលព្រំដែន ​និងរៀបចំការយាមល្បា​តរួមជា​ដើម៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top