17/08/2020 14:23 GMT+7 Email Print Like 0

ជំងឺរាតត្បាតកូវីដ១៩៖ សមាគមព្រះពុទ្ធសាសនាវៀតណាមបានសំណូមពរថាវត្តនានារៀបចំពិធីបុណ្យភ្ជុំបិណ្ឌតាមប្រព័ន្ធអនឡាញ

វត្តនានាគួរតែរៀបចំពិធីបុណ្យភ្ជុំបិណ្ឌតាមទំរង់ប្រព័ន្ធអនឡាញ ក៏ដូចជាការចុះឈ្មោះធ្វើឧទ្ទិសបួងសួងសំរាប់វិញ្ញាណអ្នកបានស្លាប់ តាមរយៈ​កម្មវិធីអនឡាញ - Phat Su Online (PSO) និងបណ្តាញសង្គមព្រះពុទ្ធសាសនាប៊ុតតានៃសមាគមព្រះពុទ្ធសាសនា។

ប្រជាជនលាងដៃមុនពេលចូលវត្ត (រូបថត៖ TTXVN)


រដូវកាលនៃពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំនេះនឹងចាប់ផ្តើមក្នុងបរិបទដែលជំងឺរាតត្បាតកូវីដ១៩ នៅតែវិវត្តន៍យ៉ាងស្មុគស្មាញនៅក្នុងតំបន់មួយចំនួន។  យោងតាម ព្រះតេជគុណ Thich Duc Thien  អនុប្រធាននិងជាអគ្គលេខាធិការនៃក្រុមប្រឹក្សាភិបាលសមាគមព្រះពុទ្ធសាសនាវៀតណាមបានសំណូមពរថាសមាគមព្រះពុទ្ធសាសនាវៀតណាមនៅតាមបណ្តាខេត្ត/ក្រុង រួមទាំងព្រះសង្ឃនិងដូនជីនៃវត្តអារាមបន្តលើកកម្ពស់ស្មារតីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ១៩យ៉ាងម៉ឹងម៉ាត់និងមានប្រសិទ្ធភាពនាពេលកន្លងមក។

ទន្ទឹមនឹងនេះដែរគប្បីអនុវត្តប្រកបដោយភាពច្នៃប្រឌិតនូវទម្រង់បែបបទនៃការរៀបចំព្រមទាំងធានាឱ្យមានសុវត្ថិភាពក្នុងការបង្ការផងនិងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងផង ក៏ដូចជាឆ្លើយតបនឹងតម្រូវការនៃការបម្រើជំនឿខាងវិញ្ញាណដល់ប្រជាជននិងពុទ្ធបរិស័ទក្នុងរដូវនៃការដឹងគុណនិងការគោរពបូជាផងដែរ។ ទន្ទឹមនឹងនេះ វត្តនានាគួរតែរៀបចំពិធីបុណ្យភ្ជុំបិណ្ឌតាមទំរង់ប្រព័ន្ធ អនឡាញ ក៏ដូចជាការចុះឈ្មោះធ្វើឧទ្ទិសបួងសួងសំរាប់វិញ្ញាណអ្នកបានស្លាប់ តាមរយៈកម្មវិធីអនឡាញ - Phat Su Online (PSO) និងបណ្តាញសង្គមព្រះពុទ្ធសាសនាប៊ុតតានៃសមាគមព្រះពុទ្ធសាសនាផងដែរ៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ