• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជំងឺរាតត្បាត Covid-19 គឺជាការលំបាកបំផុតសម្រាប់ប្រទេសចិនចាប់តាំងពីមុនមក

ប្រធានរដ្ឋចិន លោក ស៊ីជីនពីង បានវាយតម្លៃថា ការរីករាលដាលនៃជំងឺរលាកផ្លូវដង្ហើម Covid-19 គឺជាសភាពការណ៍ជាបន្ទាន់បំផុតចាប់តាំងពីប្រទេសនេះត្រូវបានបង្កើតឡើង។

ប្រធានរដ្ឋចិន លោក ស៊ីជីនពីង (រូបថត៖ THX/TTXVN)


នាថ្ងៃទី ២៣ ខែកុម្ភៈ ថ្លែងមតិនៅឯកិច្ចប្រជុំស្តីពីការគ្រប់គ្រងជំងឺរាតត្បាត លោក ស៊ីជីនពីង បានលើកច្បាស់ថា ជំងឺរាតត្បាត Covid-19 មានល្បឿនឆ្លងរាលដាលយ៉ាងឆាប់រហ័សនិងទូលាយបំផុត ហើយនេះក៏ជាជំងឺរាតត្បាតដែលពិបាកបង្ការនិងទប់ស្កាត់បំផុតផងដែរ។

យោងតាមលោកស៊ីជិនពីង បានឲ្យដឹងថាទោះបី រាល់វិធានការទប់ទល់នឹងជំងឺនេះរបស់ប្រទេសចិនមានប្រសិទ្ធភាពក៏ដោយ ប៉ុន្តែការប្រយុទ្ធប្រឆាំងនឹងជំងឺនេះនៅតែស្ថិតក្នុងដំណាក់កាលសំខាន់ ហើយវានៅតែធ្ងន់ធ្ងរនិងស្មុគស្មាញទៀតផង។

លោកស៊ីជីនពីង បានវាយតម្លៃថា ជំងឺរាតត្បាតនេះនឹងជះឥទ្ធិពលយ៉ាងខ្លាំងដល់ វិស័យសេដ្ឋកិច្ចនិងសង្គម ប៉ុន្តែរដ្ឋាភិបាលចិននឹងបង្កើនការអនុវត្តគោលនយោបាយផ្តល់ជំនួយឧបត្ថម្ភ សំដៅសម្រេចបាននូវគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គមនៅឆ្នាំ ២០២០ ។
ចិននឹងចាត់វិធានការត្រឹមត្រូវ ដើម្បីស្តារផលិតកម្មឡើងវិញ និងបង្កើនការគ្រប់គ្រងគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងគាំទ្រសហគ្រាសធុនតូចនិងមធ្យម ដែលកំពុងប្រឈមនឹងការលំបាក ក៏ដូជាជាឍ ធានាសន្តិសុខសង្គមឲ្យបានល្អផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

លោកឧបនាយករដ្ឋមន្ត្រី Nguyen Chi Dung៖ វៀតណាមស្វាគមន៍សហគ្រាសបណ្ដាក់ទុនអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ

លោកឧបនាយករដ្ឋមន្ត្រី Nguyen Chi Dung៖ វៀតណាមស្វាគមន៍សហគ្រាសបណ្ដាក់ទុនអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ

នារសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ទទួលជួបលោក Fung Wai Ka Thomas នាយក ក្រុមហ៊ុនហេដ្ឋារចនាសម្ព័ន្ធ CCC និងលោក Lai Rong Huo ប្រធានក្រុមហ៊ុន Hero Shenzhen របស់ប្រទេសចិន ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Chi Dung បានស្វាគមន៍ចំពោះបណ្ដាសហគ្រាសដែលបានយកចិត្តទុកដាក់ និងមានផែនការ វិនិយោគ និងធ្វើអាជីវកម្មនៅវៀតណាម ជាពិសេសក្នុងវិស័យអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ។

Top