02/05/2020 14:58 GMT+7 Email Print Like 0

ជួយឧបត្ថម្ភពលករវៀតណាមនៅជប៉ុនដែលត្រូវបាត់បង់ការងារឬបញ្ឈប់ការងារជាបណ្តោះអាសន្ន​ដោយសារជំងឺរាតត្បាត COVID-19

បច្ចុប្បន្ន​នេះ វៀតណាមមានពលករនិងសិក្ខាកាមជាង ២៣៥ ពាន់នាក់ កំពុងធ្វើការនៅ​តាម​រោង​ចក្រ​និង​សហគ្រាស​នានានៅគ្រប់ខេត្ត - ក្រុងទាំង ៤៧ នៃប្រទេសជប៉ុន។ 
 
ដោយសារ​តែផលប៉ះពាល់នៃការរីករាលដាលជំងឺ COVID-19 រោងចក្រនិងក្រុមហ៊ុនជប៉ុនជាច្រើន ដែល​កំពុង​ទទួល​យកពលករបរទេស ត្រូវបង្រួមឬបញ្ឈប់ផលិតកម្ម ដែលបណ្តាល​ឲ្យសិក្ខាកាម​និង​ពលក​របរទេស​ជាច្រើន​រួម​ទាំង​បុគ្គលិក​ជំនាញ (ក្នុងនោះមានពលករវៀតណាម) ត្រូវឈប់ពីការងារ ឬបញ្ឈប់កម្មសិក្សាបច្ចេកទេស។ ដើម្បីជួយ​ឧបត្ថម្ភដល់សិក្ខាកាម និងបុគ្គលិកជំនាញរក្សាការងាររបស់ខ្លួននៅក្នុងប្រទេសជប៉ុន នាពេលថ្មីៗនេះ ក្រសួងយុត្តិធម៌​ជប៉ុន​បានប្រកាស​គោលនយោបាយ​ជួយឧបត្ថម្ភ​ដល់​សិក្ខាកាម​និង​បុគ្គលិក​ជំនាញ​បរទេស ដែលត្រូវ​បាត់​បង់ការងារដោយសារផលប៉ះពាល់នៃការរីករាលដាល COVID-19។
 
ហេតុដូច្នេះ ​សិក្ខាកាមនិងបុគ្គលិកជំនាញបរទេស ដែលត្រូវបាត់បង់ការងារដោយសារផលប៉ះពាល់នៃជំងឺ COVID-19 នៅប្រទេសជប៉ុន អាចដាក់ពាក្យសុំជំនួយផ្ទេរការងារ។ លោកស្រី Tran Thi Van Ha ប្រធានផ្នែក​ព័ត៌មាន​និង​គមនាគមន៍ នៃនាយកដ្ឋានគ្រប់គ្រងការងារក្រៅប្រទេស (ក្រសួងការងារយុទ្ធជន​ពិការ​និង​សង្គម​កិច្ច)​ បានឲ្យដឹងថា៖ “ភាគីជប៉ុនបានអនុវត្តគោលនយោបាយផ្ទេរការងារ។ សម្រាប់​និយោជិត ដែលត្រូវ​បញ្ចប់​ការងារ​ក្នុង​អំឡុងពេលនេះ នឹងត្រូវផ្ទេរទៅការងារផ្សេងទៀតក្នុងរយៈពេ​លមិនលើសពី ១២ ខែ។  ​តាម​នោះ សិក្ខាកាម​ និងបុគ្គលិកជំ​នាញវៀត​ណាម អាចដាក់ពាក្យទៅទីភ្នាក់ងារមុខងារជប៉ុ​ន ដើម្បី​សុំផ្ទេរការងារ ។ ការផ្លាស់​ប្តូរនេះ អាចជួយកម្មករ សិក្ខាកាមវៀតណាមដែលធ្វើការនៅក្រុមហ៊ុន ទទួលបាន​ប្រាក់​ចំណូល​ស្មើនឹ​ង​ចំណូល​ធ្លាប់​ទទួលបាននៅ​កន្លែងចាស់”៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ