• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជប៉ុន និងអាម៉េរិក ឯកភាពពិភាក្សាអំពីដំណើរទស្សនកិច្ចរបស់ រដ្ឋមន្រ្តីការ បរទេសអាមេរិក លោក Mike Pompeo ទៅកាន់ប្រទេសកូរ៉េខាងជើង

ក្រសួងការបរទេសជប៉ុននាថ្ងៃទី៦ខែតុលាបានឲ្យដឹងថានៅក្នុងកិច្ចប្រជុំនៅទីក្រុងតូក្យូរដ្ឋមន្រ្តីក្រសួងការបរទេស​អាមេរិកលោក Mike Pompeo និងសមភាគីជប៉ុនលោក Taro Kono បានឯកភាពគ្នាពិភាក្សាអំពីលទ្ធផលនៃដំណើរទស្សន កិច្ចទៅកាន់ប្រទេសកូរ៉េខាងជើងនាពេលខាងមុខ។

រដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិកលោក Mike Pompeo (ខាងឆ្វេង) និងនាយករដ្ឋមន្ត្រីជប៉ុនលោក  Shinzo Abe

ក្នុងសេចក្តីប្រកាសមួយ ក្រសួងការបរទេសជប៉ុនបានអះអាងទៀតថារដ្ឋមន្រ្តីទាំងពីររូបនេះបានផ្លាស់ប្តូរ ទស្សនៈ​យ៉ាងស៊ីជម្រៅនិងទូលាយស្តីអំពីលទ្ធផលនៃកិច្ចប្រជុំរវាងលោក Pompeo និងនាយករដ្ឋមន្ត្រីជប៉ុនលោក  Shinzo Abe  ដែលទាក់ទងនឹងដំណើរទស្សនកិច្ច នៅប្រទេសកូរ៉េខាងជើងរបស់លោក Pompeo នាពេលខាងមុខ។ យោងតាមនោះ ភាគីទាំងពីរបានព្រមព្រៀងជួបពិភាក្សាគ្នាអំពីលទ្ធផលនៃដំណើរទស្សនកិច្ចនេះបន្ទាប់​ពី​ លោក Pompeo វិលត្រឡប់មកពីកូរ៉េខាង ជើងវិញ។យោងតាមក្រសួងការបរទេសជប៉ុន អាមេរិកនិងជប៉ុនមានគោលដៅរួមក្នុងការធានាអនុវត្តនូវសេចក្តីសម្រេចចិត្តយ៉ាងពេញលេញរបស់ក្រុមប្រឹក្សា  សន្តិសុខ អង្គការ​សហប្រជាជាតិស្តីពីការរំលាយអាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ។

គួរបញ្ជាក់ដែរថារដ្ឋមន្ត្រីការបរទេសអាម៉េរិកលោក Pompeo បានធ្វើដំណើរទៅកាន់ទីក្រុងព្យុងយ៉ាងនៅថ្ងៃទី ៧ ខែតុលា ឆ្នាំ២០១៨ ដើម្បីជួបជាមួយថ្នាក់ដឹកនាំកូរ៉េខាងជើង លោក Kim Jong-un។ បន្ទាប់មកលោកនឹងទៅកាន់ទីក្រុងសេអ៊ូល (ប្រទេសកូរ៉េខាង ត្បូង) ផងដែរ។ ក្រៅពីនោះ លោកក៏នឹងបំពេញទស្សនកិច្ចនៅទី​ក្រុង​ប៉េកាំង (ប្រទេសចិន) មុនពេលវិលត្រឡប់ទៅសហរដ្ឋអាមេរិកវិញនៅថ្ងៃទី ៨ ខែតុលាផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមម្ចាស់ការចូលរួមវិភាគទានកាន់តែច្រើនដល់អាស៊ាន

វៀតណាមម្ចាស់ការចូលរួមវិភាគទានកាន់តែច្រើនដល់អាស៊ាន

តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ប្រធានអាស៊ានឆ្នាំ២០២៥ លោក Anwar Ibrahim នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វា មិញជីញ បានអញ្ជើញចូលរួមសន្និសីទជាន់ខ្ពស់អាស៊ានលើកទី៤៧ និងសន្និសីទពាក់ព័ន្ធនានាចាប់ពីថ្ងៃទី ២៥-២៨ ខែតុលា។ ដោយបានពង្រីកតួនាទីអស់រយៈពេល ៣០ឆ្នាំចូលរួមអាស៊ាន វៀតណាមបន្តចូលរួមចំណែកយ៉ាងសកម្ម និងបញ្ជាក់ពីសំឡេងដ៏សំខាន់របស់ខ្លួនក្នុងអាស៊ាន នៅក្នុងសន្និសីទទាំងនេះ។

Top