• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជប៉ុនបន្តសម្ដែងការព្រួយបារម្ភចំពោះភាគីចិនអំពីបញ្ហាសមុទ្រ

នៅថ្ងៃទី ២៩ ខែមីនា ក្រសួងការពារជាតិជប៉ុនបានឲ្យដឹងថា កិច្ចប្រជុំប្រចាំឆ្នាំក្រោម“ យន្តការទំនាក់ទំនងតាមផ្លូវសមុទ្រនិងផ្លូវអាកាស” រវាងស្ថាប័នការពារជាតិជប៉ុននិងចិនបានធ្វើឡើងតាមប្រព័ន្ធវីដេអូ។

ប្រជុំកោះដែលមានជម្លោះ (ប្រភព៖ The Japan Times / VNA)


នៅក្នុងកិច្ចប្រជុំនោះ លោក Taro Yamato អគ្គនាយករងទទួលបន្ទុកគោលនយោបាយការពារជាតិនៃក្រសួងការពារជាតិបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងក្លាចំពោះច្បាប់ប៉ូលីសសមុទ្រថ្មីរបស់ចិន ដែលបានចូលជាធរមាននៅខែកុម្ភៈឆ្នាំ ២០២១ ។ លោក Taro Yamato ក៏បានចាត់ទុកថា ការដែលភាគីចិនបានបង្កើនសកម្មភាពតានតឹងនៅសមុទ្រ Hoa Tung និងសមុទ្រខាងកើតនាពេលកន្លងទៅបានធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍ស្របច្បាប់របស់ភាគីពាក់ព័ន្ធ ក្នុងនោះមានជប៉ុនផងដែរ។

លើសពីនេះទៅទៀត ភាគីទាំងពីរបានបន្តពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីការសាងសង់បណ្តាញទូរស័ព្ទបន្ទាន់រវាងស្ថាប័នការពារជាតិនៃប្រទេសទាំងពីរ ក៏ដូចជាការជំរុញដំណើរការកែសម្រួលដើម្បីឈានដល់ការឯកភាពគ្នាក្នុងពេលឆាប់ៗនេះផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

អង្អភាពជីវកម្មនៅខេត្តអានយ៉ាងពង្រីកកិច្ចសហប្រតិបត្តិការ ស្វែងរកឱកាសវិនិយោគនៅកម្ពុជា

អង្អភាពជីវកម្មនៅខេត្តអានយ៉ាងពង្រីកកិច្ចសហប្រតិបត្តិការ ស្វែងរកឱកាសវិនិយោគនៅកម្ពុជា

នាថ្ងៃទី ៦ ខែធ្នូ គណៈប្រតិភូនៃមជ្ឈមណ្ឌលជំរុញការវិនិយោគ ពាណិជ្ជកម្មនិងទេសចរណ៍ខេត្តអានយ៉ាង បានទៅទស្សនា និងជួបធ្វើការជាមួយសមាគមពាណិជ្ជកម្មខ្មែរ-វៀតណាម ដែលជាអង្គការសមាជិកមួយក្នុងចំណោមអង្គការទាំងប្រាំ ចំណុះសមាគមខ្មែរ-វៀតណាមនៅកម្ពុជា (KVA) នៅរាជធានីភ្នំពេញ។

Top