• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជប៉ុនជំរុញផែនការបញ្ជូនកងទ័ពទៅកាន់តំបន់មជ្ឈឹមបូព៌ា

នាយករដ្ឋមន្រ្តីជប៉ុនលោក  Abe Shinzo បានពិភាក្សាអំពីផែនការបញ្ជូន កងកម្លាំងស្វ័យការពារ (SDF) ទៅកាន់តំបន់មជ្ឈឹមបូព៌ាក្នុងពេលជួបពិភាក្សាជាមួយប្រធានាធិបតីអ៊ីរ៉ង់ លោក Hassan Rouhani កាលពីថ្ងៃទី ២០ ខែធ្នូ។

នាយករដ្ឋមន្រ្តីជប៉ុនលោក  Abe Shinzo និងប្រធានាធិបតីអ៊ីរ៉ង់ លោក Hassan Rouhani (រូបថត៖AP)

នៅក្នុងកិច្ចប្រជុំនេះជាមួយនឹងការសំដែងនូវគោលជំហរក្នុងការបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយភាពតានតឹងនៅមជ្ឈឹមបូព៌ា លោក Abe Shinzo បានលើកច្បាស់អំពីរបៀបដែលប្រទេសជប៉ុនមានបំណងចង់រួមចំណែកដល់ស្ថេរភាពនិងសន្តិភាពនៅមជ្ឈឹមបូព៌ាតាមរយៈការបញ្ជូនកងកម្លាំង SDF ទៅកាន់តំបន់នេះ។
រីឯខ្លួនវិញ ប្រធានាធិបតីអ៊ីរ៉ង់ លោក Hassan Rouhani បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងខាងការទូតរបស់ជប៉ុននិងបានសង្កត់ធ្ងន់ថា លោកយល់ច្បាស់អំពីគោលបំណងរបស់ជប៉ុនក្នុងការចូលរួមចំណែកដល់សុវត្ថិភាពនាវាដែលពាក់ព័ន្ធតាមរយៈគំនិតផ្តួចផ្តើមដោយឡែករបស់ខ្លួន។ លទ្ធផលនៃកិច្ចពិភាក្សាជាមួយប្រធានាធិបតីអ៊ីរ៉ង់នឹងត្រូវបានចាត់ទុកថាជាមូលដ្ឋានមួយសម្រាប់ប្រទេសជប៉ុនក្នុងការអនុម័តលើការបញ្ជូន​កងកម្លាំង SDF ទៅកាន់មជ្ឈឹមបូព៌ាក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីនៅថ្ងៃទី ២៧ ខែធ្នូខាងមុខនេះ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

វៀតណាមស្វាគមន៍សេចក្តីថ្លែងការណ៍រួមរវាងកម្ពុជានិងថៃស្ដីពីការព្រមព្រៀងឈប់បាញ់

វៀតណាមស្វាគមន៍សេចក្តីថ្លែងការណ៍រួមរវាងកម្ពុជានិងថៃស្ដីពីការព្រមព្រៀងឈប់បាញ់

វៀតណាមជឿជាក់ថា ប្រទេសទាំងពីរនឹងអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងដែលបានលើកឡើងក្នុងសេចក្ដីថ្លែងការណ៍រួម បន្តការចរចាដើម្បីដោះស្រាយជម្លោះដោយសន្តិវិធីដោយផ្អែកលើគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) សន្ធិសញ្ញាមិត្តភាពនិងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) ព្រមទាំងឈរលើស្មារតីមិត្តភាព និងសាមគ្គីភាពអាស៊ាន ដើម្បីផលប្រយោជន៍ដ៏យូរអង្វែងរបស់ភាគីទាំងពីរនិងតំបន់ទាំងមូល។

Top