16/04/2019 11:42 GMT+7 Email Print Like 0

ជនវៀតណាមនៅឯបរទេសរៀបចំពិធីសែនខួបស្ដេច Hung


 ពិធីសែនខួបស្ដេច Hung នៅខេត្ត Kharkov ប្រទេសអ៊ុយក្រែន
 

 សហគមន៍​ជនវៀតណាមនៅឯបរទេសបានរៀបចំពីធីសែនខួបស្ដេច Hung ឆ្នាំ ២០១៩។ នាថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៩ ​(ត្រូវនឹងថ្ងៃទី ៩ ខែទី ៣ តាមច័ន្ទគតិ) នៅទិលាន Thanh Giong នៅភូមិ Thoi Dai សមាគមជន​វៀត​ណាម​នៅខេត្ត Kharkov ប្រទេសអ៊ុយក្រែន បានរៀបចំពីធីសែនខួបស្រេច Hung យ៉ាងមហោឡាវិក។
 
អញ្ជើញថ្លែង​នៅទីនេះ លោក Nguyen Anh Tuan ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអ៊ុយក្រែននិងសាធារណរដ្ឋ Moldova បានសង្កត់ធ្ងន់ថា ពីធីសែនខួបស្រេច Hung បានក្លាយ​ទៅជាម​នោសញ្ចេតនា​ដ៏ពិសិដ្ឋ​របស់​ប្រជាជាតិ​វៀត​ណាម ហើយជាមោទនភាពរបស់ប្រជាជនវៀតណាមគ្រប់រូប ចំពោះប្រវត្តិសាស្ត្រ​ដ៏អង់អាច​ក្លាហាន​របស់​ប្រជាជាតិ​ ពូនជ្រំស្មារតីសាមគ្គីគ្នាជាធ្លុងមួយ ការពារ​និងកសាង​ប្រទេសជាតិ​វៀតណាម​ប្រកដោយ​បសុខស​ន្តិភាព វិបុ​លភាព និងខ្លាំងមាំមួន។ លោក Ng​uyen Anh Tuan បានអះអាងថាស្ថានទូត​វៀតណាម​ប្រចាំនៅអ៊ុយក្រែននឹ​ងជានិច្ចកាល​ប្រកៀកស្មាជា​មួយប្រជាជន​កសាង​សហគមន៍​ជនវៀតណាម​ឲ្យក្លាយទៅជាសហគមន៍សាមគ្គីគ្នា ស្មោះសរ រឹងមាំ​ ធ្វើសមាហរណកម្ម និងឆ្ពោះទៅរកអនាគត់។
 
នាថ្ងៃទី​ ១៤ ខែមេសា ឆ្នាំ​២០១៩ ស្ថានទូតវៀតណាមប្រចាំនៅ Bern (ស្វ៊ីស) ក៏បានរៀបចំពិធីជួបជុំ​សហគមន៍​ជន​វៀត​ណាម​​ប្រចាំនៅ ស្វ៊ីស ក្នុងឱកាសទិវាសែនខួបស្រេច​ Hung ផងដែរ​៕

 

តាម VOV5 - ​វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ