15/08/2019 12:16 GMT+7 Email Print Like 0

ជនរួមជាតិភាគតិចគប្បីទាក់ទងជាមួយគោលនយោបាយអនុគ្រោះយ៉ាងងាយស្រួល


 ប្រធានគណៈកម្មាធិការចលនាមហាជនមជ្ឈឹម លោកស្រី Truong Thi Mai (កណ្ដាល) (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)
 

ក្រោយរយៈ​ពេល ១៥ ឆ្នាំនៃការអនុវត្តសេចក្ដីសម្រេចចិត្តលេខ ២៤ ស្ដីពីការងារជនជាតិនោះ ស្ថានភាព​នៅ​តំបន់​ជន​ជាតិភាគតិ​ច និង តំបន់ព្រៃភ្នំទទួលបានសមិទ្ធិផលសំខាន់ៗ និងទូ​លំទូលាយលើគ្រប់វិស័យ។
 
នាព្រឹកថ្ងៃទី​១៤ ខែសីហា ឆ្នាំ២០១៩​ នៅទីក្រុងហាណូយ គណកម្មការ​មជ្ឈឹម​ទទួ​​ល​បន្ទុក​ការ​ងារ​បូក​សរុប​សេចក្ដី​​សម្រេចិ​ត្តលេខ ២៤-NQ / TW និងសារាចរលេខ ៤៥-CT / TW ស្ដីពីការ​អនុវត្ត​សេចក្ដី​សម្រេចចិត្ត​ស្ដីពី​ការ​​ងារជន​ជាតុ បានរៀបចំសន្និសីទស្ដីពីការយកមតិចំពោះសេចក្ដីព្រៀឯកសាបូកសរុប ១៥ ឆ្នាំ នៃ​ការ​អនុវត្តន៍​​ការងារជនជាតិ។
 
អញ្ជើញ​ថ្លែងនៅទី​នេះ ប្រធានគណៈកម្មាធិការចលនាមហាជនមជ្ឈឹម លោកស្រី Truong Thi Mai បាន​ស្នើឲ្យ​ក្រសួង​​ ស្ថាប័ននានា បន្តយកចិត្តទុកដាក់លើបញ្ហាសមភាពយេនឌ័រ សម្រាប់ស្ត្រីជនជាតិភាគតិច លើក​កំពស់​ប្រសិទ្ធ​​ភាព និងប្រសិទ្ធភាពនៃការគ្រប់គ្រងរដ្ឋអំពីការងាជនជាតិ ធ្វើវិសោធនកម្ម បំពេញបន្ថែម និង​សុក្រិត​ប្រព័ន្ធគោលនយោបាយអំពីការងារជនជាតិ តាមទិសរួម​បញ្ជូល​គ្នាទៅ​ក្នុង​ខ្លឹម​សារ​នៃ​កម្ម​វិធី​គោល​ដៅ​ជាតិ​ស្ដីពី​ការកាត់បន្ថយភាពក្រីក្រដោយចីរភាព។
 
សូមបញ្ជាក់​ដែរថា ក្រោយរយៈពេល ១៥ ឆ្នាំនៃការអនុវត្តសេចក្ដីសម្រេចចិត្តលេខ ២៤ ស្ដីពីការងារ​ជន​ជាតិ​នោះ ​ស្ថានភាពនៅតំបន់ជនជាតិភាគតិចនិងតំបន់ព្រៃភ្នំទ​ទួលបានសមិទ្ធិផលសំខា​ន់ៗ និងទូលំ​ទូលាយ​លើគ្រប់​វិស័យ​ដូចជាសេដ្ឋកិច្ច វប្បធម៌ ស​ង្គម ការពារជាតិ កសា​ងបក្ស ​និង និងប្រព័ន្ធ​នយោបាយ​។ ហេដ្ឋា​រចនា​សម្ព័ន្ធ​ត្រូវបានវិនិយោគសាងសង់​។ ហេតុដូច្នេះហើយ មុខមាត់នៃតំបន់​ជនជាតិភាគតិច ​និងតំប​ន់​ព្រៃភ្នំ​ត្រូវ​បានផ្លាស់ប្ដូរជាវិជ្ជមានផង​ដែរ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ