28/07/2021 19:34 GMT+7 Email Print Like 0

ចិនស្នើឲ្យអាមេរិកមានជម្រើសត្រឹមត្រូវចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរ

លោករដ្ឋមន្រ្តីការបរទេសចិនបានសង្កត់ធ្ងន់ថា ការអភិវឌ្ឍរបស់ចិនមិនសំដៅប្រឈមនឹងអាមេរិក ក៏ដូចជាមិនសំដៅជំនួសអាមេរិកឡើយ។
 

រដ្ឋមន្រ្តីការបរទេសចិនលោក Wang Yi និងអនុរដ្ឋមន្រ្តីការបរទេសអាមេរិក
លោកស្រី Wendy Sherman។ (រូបថត៖ AP)


រដ្ឋមន្រ្តីការបរទេសចិនលោក Wang Yi និងអនុរដ្ឋមន្រ្តីការបរទេសអាមេរិក លោកស្រី Wendy Sherman ដែលកំពុងទៅបំពេញទស្សនកិច្ចនៅចិន បានជួបពិភាក្សាគ្នានៅថ្ងៃទី២៦ ខែកក្កដា នៅទីក្រុង Tianjin។ នៅជំនួបនេះ លោក Wang Yi បាន បញ្ជាក់ថា ទំនាក់ទំនងចិន-អាមេរិកត្រូវប្រឈមនឹងការលំបាកសាកល្បងដ៏ធ្ងន់ធ្ងរជាច្រើន ហើយទំនាក់ទំនងរវាងប្រទេសទាំងពីរក្នុងដំណាក់កាលខាងមុខនឹងអភិវឌ្ឍន៍ តាមទិសដៅប្រសើរឡើងឬបន្តនិន្នាការប្រឈមមុខដាក់គ្នានោះ គឺផ្អែកលើការដែលតើ អាមេរិកមានការវាយតម្លៃនិងជម្រើសដ៏ត្រឹមត្រូវដែរឬទេ។ លោករដ្ឋមន្រ្តីការបរទេស ចិនបានសង្កត់ធ្ងន់ថា ការអភិវឌ្ឍរបស់ចិនមិនសំដៅប្រឈមនឹងអាមេរិក ក៏ដូចជាមិន សំដៅជំនួសអាមេរិកឡើយ។

លោករដ្ឋមន្រ្តីការបរទេសចិន ក៏បានលើកឡើងសំណើរចំនួន៣របស់ប្រទេស នេះ សំដៅគ្រប់គ្រងឲ្យបានល្អជាងនូវការខ្វែងគំនិតរវាងភាគីទាំងពីរ រារាំងទំនាក់ទំនង ចិន-អាមេរិកពីការធ្លាក់ជម្រាល រួមមាន៖ អាមេរិកមិនត្រូវប្រឈម បំផ្លិចបំផ្លាញ ឬមាន ចេតនាផ្លាស់ប្ដូររបបនិងមាគ៌ាសង្គមនិយមវិសេសវិសាលរបស់ចិន; អាមេរិកមិនត្រូវ មានចេតនារារាំងឬបង្កឲ្យកកស្ទះការអភិវឌ្ឍរបស់ចិន ហើយចុងក្រោយគឺអាមេរិកមិន ត្រូវរំលោភបំពានទៅលើអធិបតេយ្យភាពជាតិរបស់ចិនក៏ដូចជាបំផ្លិចបំផ្លាញបូរណភាពដែនដីរបស់ប្រទេសនេះផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ