“ចម្ការ” VinEco កសិកម្មស្អាត
ខែមីនា ឆ្នាំ២០១៥ VinEco ស្ថាបនាឡើងដោយមានដើមទុនចុះបញ្ជី ២.០០០ពាន់លានដុង ដើម្បីតថូបនីយកម្មគោលដៅផលិត ចែកចាយបន្លែស្អាត សុវត្ថិភាពតាមទម្រង់រូបភាពគ្មានចន្លោះដំបូងបង្អស់នៅវៀតណាម នៃសម្ពន្ធក្រុមហ៊ុន Vingroup (ជាសម្ពន្ធក្រុមហ៊ុនមួយក្នុងចំណោមសម្ពន្ធក្រុមហ៊ុនសេដ្ឋកិច្ចឯកជនធំបំផុតវៀតណាម)។ គោលដៅនៃក្រុមហ៊ុន VinEco នោះ គឺអនុវត្តបច្ចេកវិទ្យាបច្ចេកទេសជឿនលឿនលើពិភពលោក ដើម្បីផ្គត់ផ្គង់បានបន្លែផ្លែឈើសរីរាង្គ និងបន្លែផ្លែឈើស្អាត សម្រាប់ទីផ្សារតាមស្តង់ដារ VietGAP GlobalGAP។ ហេតុនេះហើយ សម្ពន្ធក្រុមហ៊ុនមេ Vingroup បានជ្រើសយកដៃគូចំនួន៣ Netafim (អ៊ីស្រាអែល) Kubota (ជប៉ុន) និង Teshuva Agricultural Projects - TAP (អ៊ីស្រាអែល) ដើម្បីនាំចូលបច្ចេកវិទ្យាផលិតកសិកម្មស្អាត ជាមួយនឹងតម្លៃសរុបជាង១.០០០ពាន់លានដុង។ ក្នុងវិស័យកសិកម្មពិភពលោក TAP និង Netafim ទាំងពីរជាពាណិជ្ជសញ្ញាល្បីឈ្មោះនៃប្រទេសមួយ នៅតំបន់មជ្ឈិមបូព៌ា មានជំនាញខាងបច្ចេកវិទ្យាផ្ទះកញ្ចក់ ផ្ទះសំណាញ់ ប្រព័ន្ធស្រោចស្រពស្វ័យប្រវត្តិ និងប្រព័ន្ធផ្គត់ផ្គង់ជីវជាតិម្ចាស់ការ សម្រាប់ដើមដំណាំ។ រីឯដៃគូ Kubota ផ្គត់ផ្គង់បច្ចេកវិទ្យាយន្តូបនីយកម្ម និងស្វ័យប្រវត្តិកម្មលើវាលស្រែគំរូទ្រង់ទ្រាយធំ។
ខែសីហា ឆ្នាំ២០១៥ វាលស្រែ VinEco ដំបូង បានកសាងតាមបច្ចេកវិទ្យាអ៊ីស្រាអែលនិងជប៉ុន នៅស្រុកតាមដាវ (Tam Dao) ខេត្តវិញភុក (Vinh Phuc) មានផ្ទៃដីទូលាយ ២៤,៥ហិកតា ផលិតនិងផ្គត់ផ្គង់បន្លែគ្រប់ប្រភេទដូចជា បន្លែស៊ីស្លឹក មើម ផ្លែ តាមស្តង់ដារ VietGAP ជាមួយនឹងបរិមាណផល ៣.៥០០តោនក្នុងមួយឆ្នាំ។ កិសដ្ឋានមានផែនការរចនាវិទ្យាសាស្រ្ត ជាមួយនឹងតំបន់ពិសេសផ្សេងៗ។ ផលិតផលសុទ្ធតែត្រូវគោរពតាមបទដ្ឋានហ្មត់ចត់ ចាប់តាំងពីដំណាក់កាលមុនពេលដាំ រហូតដល់ក្រោយពេលប្រមូលផល ដើម្បីធានាផលិតផលចុងក្រោយ ទៅដល់ដៃអ្នកប្រើប្រាស់ សុទ្ធតែសម្រេចបានស្តង់ដារ VietGap។ តាមនោះ មុនពេលដាំ បុគ្គលិកនឹងពិនិត្យកាលកំណត់ មើលសំណាកដី សំណាកទឹក នឹងនាំចូលប្រើប្រាស់មានសភាពដូចម្តេច មានបន្សល់ជាតិគីមី ឬលោហធាតុធ្ងន់ដែរឬទេ។ ក្នុងបទដ្ឋានវប្បកម្ម តែងមានក្រុមបច្ចេកទេសតាមដានជានិច្ចជាកាល។ ដំណាក់កាលដូចជា លាយល្បាយ ចាក់រន្ធ ដាក់គ្រាប់ ស្រោចបាញ់សំណើមជាដើម បានអនុវត្តដោយម៉ាស៊ីន ធានាកម្រិតស្អាតដាក់ខាត សម្រាប់ដើមដំណាំ។ នៅក្នុង “វាលស្រែ” VinEco នៅតំបន់ដាំបន្លែនីមួយៗ បានវាំងព័ទ្ធដោយផ្ទះកញ្ចក់។ បន្លែបានថែទាំដោយប្រព័ន្ធស្រោចស្រពស្វ័យប្រវត្តិនិងផ្លុំសន្សើមរក្សាសំណើម។ ទឹកស្រោចលើដំណាំ សម្រេចស្តង់ដារទឹកផឹក។ តាមបទដ្ឋាន មុនពេលប្រមូលផលប៉ុន្មានថ្ងៃ សំណាកបន្លែ មើម នឹងបាននាំទៅកាន់បន្ទប់ lab នៃ VinCommerce ដើម្បីពិនិត្យកំហិតសុវត្ថិភាព សំណាកណា ដែលមិនគ្រប់ស្តង់ដារ នឹងបានរំលាយចោលទាំងឡូទំនិញ។ ធានាបន្លែពេលបាននាំចេញទៅកាន់ប្រព័ន្ធចែកចាយ VinMart និង VinMart+ សុទ្ធតែ "សុវត្ថិភាព១០០%”។
ក្រោយចម្ការបន្លែតាមដាវ (Tam Dao) គឺចម្ការបន្លែនៅស្រុកគូជី (Cu Chi) (ទីក្រុងហូជីមិញ) ស្រុកឡុងថាញ (Long Thanh) (ខេត្តដុងណាយ - Dong Nai) ហាយភុង (Hai Phong) ក្វាងនិញ (Quang Ninh) ហាណាម (Ha Nam) ជាដើម ហើយថ្មីៗនេះ គឺនៅស្រុកហូយអាន (ខេត្តក្វាងណាម - Quang Nam)។ មកដល់សព្វថ្ងៃ VinEco មានកសិដ្ឋានចំនួន១៥ជាកម្មសិទ្ធិ ជាមួយនឹងផ្ទៃដីជិត៣.០០០ហិកតា នៅលើទូទាំងប្រទេស បានអនុវត្តសម្បូរបែបនូវបច្ចេកវិទ្យាវប្បកម្មទំនើប ឈ្លាសវៃដូចជា ផ្ទះកញ្ចក់បញ្ជាធាតុអាកាស (បារាំង) វប្បកម្មច្រើនស្រទាប់ (សិង្ហាបូរី) បច្ចេកវិទ្យាផលិតផ្ទះសំណាញ់ និងស្រោចស្រពឈ្លាសវៃ (អ៊ីស្រាអែល)។ ការងារចម្បងនៃ “កសិករ” នៅកសិដ្ឋាន VinEco នោះ គឺកំណត់ត្រាទិន្នាប្បវត្តិផលិត ដើម្បីធ្វើបច្ចុប្បន្នភាពចូលកម្មវិធីទន់រុករក។ រៀងរាល់ព្រឹក បុគ្គលិកបច្ចេកទេសទទួលបន្ទុកលើចំណែកផ្ទៃដីនីមួយៗ ប្រើម៉ាស៊ីនកុំព្យូទ័រ កត់ត្រាទាំងស្រុងនូវតួលេខបច្ចេកទេស បញ្ចេញមតិវាយតម្លៃការលូតលាស់ នៃដើមដំណាំក្នុងអំឡុងពេលដាំ ដើម្បីមានទិសដៅវិនិច្ឆ័យ។ ក្រៅពីបន្លែនៅក្នុងផ្ទះសំណាញ់ ផ្ទះកញ្ចក់ VinEco ក៏បានពង្រាយនូវទម្រង់រូបភាពវប្បកម្មក្រៅវាលស្រែ ដើម្បីពង្រីកអតិបរិមាប្រៀបខ្លាំង នៃរូបភាពនេះ ក្នុងការវប្បកម្មប្រភេទដំណាំប្រពៃណី។ ជាមួយនឹងផ្ទៃដីរាប់ពាន់ហិកតា បណ្តោយពីភូមិភាគខាងជើងដល់ភូមិភាគខាងត្បូង ទាំងអស់សុទ្ធតែបានអ្នកជំនាញនៃ VinEco បណ្តុះពូជ ថៃទាំ ចិញ្ចឹម ឱ្យក្លាយទៅជាផលិតផលសុវត្ថិភាព ស្អាតបំផុត សម្រាប់តុអាហារនៃគ្រួសារវៀតណាមនីមួយៗ ៕
អត្ថបទ៖ ថាវវី រូបថត៖ ត្រឹន ថាញយ៉ាង
សៅថៃយឿង (Sao Thai Duong) លើមាគ៌ាស្ថាបនាពាណិជ្ជសញ្ញាសកលលោក
InnoGenEx - ផលិត KIT តេស្តសារជាតិពុល
ផលិតផលឫស្សីនិងផ្តៅ បាវមីញ (Bao Minh) - ការនាំចេញផលិតផលប្រកបដោយច្នៃប្រឌិត
Vinfast - តថូបនីយកម្មសុបិនរថយន្តរបស់ប្រជាជនវៀតណាម
គ្រឿងស្មូនក្វាងមិញ (Quang Minh) Mosaic - ឯកទគ្គកម្មនៃការផ្គុំរូបភាពដែលល្អឥតខ្ចោះ
ផ្លែទៀបជីឡាំង (Chi Lang) រសជាតិផ្អែមឆ្ងាញ់
ម៉ាស់ធន់បាក់តេរី Dony Mask ជាង១០លានគ្រឿង នាំចេញទៅកាន់ពិភពលោក
ក្រុមហ៊ុន VABIOTECH ជាម៉ាក់យីហោផលិតវ៉ាក់សាំងឈានមុខគេមួយរបស់វៀតណាម
ភាពអស្ចារ្យនៃដើមរុក្ខជាតិឱសថ
Hachi- ការចាប់ផ្តើមអាជីវកម្មប្រកបដោយភាពច្នៃប្រឌិតបំផុតនៅអាស៊ី
ភាពប្រណីតនៃកុលាលភាជន៍ជូដូវ (Chu Dau)
Lucy’s Dream - ភាពរស់រវើកមកពីក្បាច់វិចិត្រសិល្បៈ
ចាហ៊ួយហៃឡុង (Long Hai) - អំណោយពីធម្មជាតិ
កង្ហារព្យួរលើពិដានម៉ាក Royal Home បានបង្ហាញវប្បធម៌វៀតណាមយ៉ាងល្អិតល្អន់
Iris Nguyen និង ដំណើរការកសាងពាណិជ្ជសញ្ញា Perfumery House
ក្រុមហ៊ុន SKYPEC – បម្រើជើងហោះហើរប្រកបដោយសុវត្ថិភាព
VINAFOAM - នាំមុខនាំចូលសារធាតុបង្កើតពពុះពន្លត់អគ្គិភ័យ
Austdoor - ទ្វារជិតផ្ទះសុខ
Dofrance - ពាណិជ្ជសញ្ញាជួងខ្យល់ តន្ត្រីសមាធិ ដំបូងនៅវៀតណាម
ម្នាស់តាក់កូវ (Tac Cau) ល្បីរន្ទឺនៅភូមិភាគខាងត្បូងវៀតណាម
ភូគ្វី (Phu Quy) - លើកកម្ពស់អលង្ការវៀតណាម
ម៉ុកអាន (Moc An) - រឿងរ៉ាវធុរកិច្ចថ្មី ផ្តើមពីសាប៊ូដុំ
កង់ម៉ាក ថុងញ៉ឹត (Thong Nhat)
កុលាលភាជន៍ភូមិប៊ិញឌឹក (Binh Duc)
ក្រុមហ៊ុន វិញទៀន ( Vinh Tien) - ស្ករគ្រាប់មានរសជាតិដូងពិសេស នៅខេត្ត បេនត្រែ (Ben Tre)