ដោយសារការវិនិយោគត្រឹមត្រូវតាមក្បូនខ្នាត ទ្រង់ទ្រាយធំ និងទំនើប ជាមួយនឹងបទដ្ឋានគ្មានចន្លោះ “ផលិតដោយខ្លួនឯង ពិនិត្យដោយខ្លួនឯង ចែកចាយដោយខ្លួនឯង” បន្លែស្អាតពាក់ផ្លាកពាណិជ្ជសញ្ញា VinEco កំពុងជាចំណុចភ្លឺមួយក្នុងចំណោមចំណុចភ្លឺ ដែលទាញយកទំនុកចិត្តពីអ្នកប្រើប្រាស់វៀតណាមសព្វថ្ងៃ។
ខែមីនា ឆ្នាំ២០១៥ VinEco ស្ថាបនាឡើងដោយមានដើមទុនចុះបញ្ជី ២.០០០ពាន់លានដុង ដើម្បីតថូបនីយកម្មគោលដៅផលិត ចែកចាយបន្លែស្អាត សុវត្ថិភាពតាមទម្រង់រូបភាពគ្មានចន្លោះដំបូងបង្អស់នៅវៀតណាម នៃសម្ពន្ធក្រុមហ៊ុន Vingroup (ជាសម្ពន្ធក្រុមហ៊ុនមួយក្នុងចំណោមសម្ពន្ធក្រុមហ៊ុនសេដ្ឋកិច្ចឯកជនធំបំផុតវៀតណាម)។
គោលដៅនៃក្រុមហ៊ុន VinEco នោះ គឺអនុវត្តបច្ចេកវិទ្យាបច្ចេកទេសជឿនលឿនលើពិភពលោក ដើម្បីផ្គត់ផ្គង់បានបន្លែផ្លែឈើសរីរាង្គ និងបន្លែផ្លែឈើស្អាត សម្រាប់ទីផ្សារតាមស្តង់ដារ VietGAP GlobalGAP។
ហេតុនេះហើយ សម្ពន្ធក្រុមហ៊ុនមេ Vingroup បានជ្រើសយកដៃគូចំនួន៣ Netafim (អ៊ីស្រាអែល) Kubota (ជប៉ុន) និង Teshuva Agricultural Projects - TAP (អ៊ីស្រាអែល) ដើម្បីនាំចូលបច្ចេកវិទ្យាផលិតកសិកម្មស្អាត ជាមួយនឹងតម្លៃសរុបជាង១.០០០ពាន់លានដុង។
ក្នុងវិស័យកសិកម្មពិភពលោក TAP និង Netafim ទាំងពីរជាពាណិជ្ជសញ្ញាល្បីឈ្មោះនៃប្រទេសមួយ នៅតំបន់មជ្ឈិមបូព៌ា មានជំនាញខាងបច្ចេកវិទ្យាផ្ទះកញ្ចក់ ផ្ទះសំណាញ់ ប្រព័ន្ធស្រោចស្រពស្វ័យប្រវត្តិ និងប្រព័ន្ធផ្គត់ផ្គង់ជីវជាតិម្ចាស់ការ សម្រាប់ដើមដំណាំ។ រីឯដៃគូ Kubota ផ្គត់ផ្គង់បច្ចេកវិទ្យាយន្តូបនីយកម្ម និងស្វ័យប្រវត្តិកម្មលើវាលស្រែគំរូទ្រង់ទ្រាយធំ។