គ្រូបង្រៀនឆ្នើម - តន្រ្តីការិនីផាមធ្វីហ្វ័ន (Pham Thuy Hoan) និងសម្លេងពិណចិនឥតព្រំដែន
ចុងខែធ្នូ ឆ្នាំ២០១៧ ដំណឹងល្អចូលរួមចលនាអ្នកលេងពិណចិន នៅទីក្រុងហូជីមិញ ពេលគ្រូបង្រៀនឆ្នើម - តន្ត្រីការិនីផាមធ្វីហ្វ័ន (Pham Thuy Hoan) សហការជាមួយសិល្បការិនីពិណខ្លោក វឹនអាញ (Van Anh) បង្កើតឆាកលេងពិណចិនដំបូង ក្នុងសារមន្ទីររូបសំណាកវៀតណាម នៅខណ្ឌ១០។ នេះជាលទ្ធផលនៃក្តីស្រឡាញ់និងចិត្តស្មោះស្ម័គ្រ ដែលតន្រ្តីការិនីមានស្រុកកំណើតនៅខេត្តណាមឌិញ (Nam Dinh) បានផ្តល់ពេលវេលាមួយជីវិតទៅលើពិណចិន ជាមួយគោលបំណងនាំយកភ្លេងជនជាតិ សាយភាយទៅឆ្ងាយជាងនេះទៅទៀត។
កម្មវិធីបានប្រព្រឹត្ត ជាង៩០នាទី ដែលមានសិល្បករ សិល្បការិនី លេងពិណចិនចំនួន៣០នាក់ គ្រប់វ័យ គ្រប់កម្រិតវិជ្ជា សម្តែងម្នាក់ឯង សម្តែងឆ្លងឆ្លើយពីរនាក់ នូវបទភ្លេងចំណានៗដែលបានចុះឈ្មោះ។ ជាមួយការជំនួយរបស់សិល្បការិនីឆ្នើម - តន្រ្តីការិនីធ្វីហ្វ័ន (Thuy Hoan) សិល្បការិនី វឹនអាញ (Van Anh) សិល្បការិនីហាយភឿង (Hai Phuong) ម៉ោងសកម្មភាពកាន់តែអូរអរជាង ពេលកម្មវិធីបង្វែលទៅលេងទំនុកលឿនរហ័ស និងសប្បាយរីករាយ។ ការប្រគំឧបករណ៍តន្រ្តីជនជាតិដូចជា ពិណចិន ពិណខ្លោក ស្គរជនជាតិ ចាប៉ីខ្សែបួន ប្រជុំគ្រឿងវាយ ដើម្បីសម្តែងបានបទភ្លេងដែលមានលក្ខណៈជនជាតិ និងទំនើបដូចជា៖ បទព្រលឹងភូមិកំណើត សមាគមនាគតោ Come back to Sorrento ជាចំណុចពិសេសមួយ។
សិល្បការិនី - តន្រ្តីការិនី ផាមធ្វីហ្វ័ន (Pham Thuy Hoan) កើតឆ្នាំ១៩៤២ នៅខេត្តណាមឌិញ (Nam Dinh) សិក្សាអំពីពិណចិននៅសាលាជាតិតន្រ្តីនិងសិល្បៈល្ខោនសាយស្គន ដណ្តើមបានមេដាយមាសទូទាំងសាលា នៅឆ្នាំ១៩៦០ បញ្ចប់ការសិក្សាលំដាប់ជួរមុខនៃផ្នែកពិណចិននៅឆ្នាំ១៩៦២ បញ្ចប់ការសិក្សាផ្នែកខាងតន្រ្តីសកល នៅឆ្នាំ១៩៦៣។
បង្កើតទីលានលេងនេះ ដោយគោលបំណងនាំមកជូនអ្នកណាចូលចិត្តស្តាប់សម្លេងពិណចិន មានបន្ថែមអាសយដ្ឋានសម្តែងរួមប្រាស្រ័យ សិក្សានឹងគ្នាទៅវិញទៅមក។ កម្មវិធីបម្រុងនឹងរៀបចំរៀងរាល់ខែមួយលើកនៅសប្តាហ៍ចុងខែ។ ភ្ញៀវទៅទស្សនាសារមន្ទីរនៅមានឱកាសមើលការសម្តែងដ៏ជក់ចិត្តនៃទីលានលេងនេះ” សិល្បការិនីឆ្នើម - តន្រ្តីការិនីធ្វីហ្វ័ន (Thuy Hoan) ចែករំលែក។ សំឡឹងមើលលោកស្រីម្នីម្នាជាមួយនឹងកូនសិស្សតម្រៀមឆាកសម្តែង តុកៅអី ធ្វើដំណើរទៅវិញទៅមក សង្កេតមើលរាល់ខ្សែពិណ ឈើកេះជូន “សិល្បករ សិល្បការិនី” មុនពេលឡើងឆាកសម្តែង ទើបដឹងអំពីទឹកចិត្តស្រឡាញ់របស់គ្រូបង្រៀន - តន្រ្តីការិនីមានអាយុ៧៥ឆ្នាំ ចំពោះពិណធំធេងយ៉ាងណា។ ធ្លាប់តំណាងប្រទេសវៀតណាមទៅសម្តែង រួមប្រាស្រ័យវប្បធម៌ជាច្រើនលើកនៅប្រទេសនានា សិល្បការិនី - តន្រ្តីការិនីធ្វីហ្វ័ន (Thuy Hoan) តែងសញ្ជប់សញ្ជឹងពីការខិតជិត ឧទ្ទេសនាមពិណចិននៅវៀតណាម ផ្សាយចេញទៅដល់ទស្សនិកជនបរទេស។ ក្លឹបសម្លេងចម្រៀងភូមិកំណើត លោកស្រីជាអ្នកបង្កើតក្លាយជាទីលានលេងឧបករណ៍តន្រ្តីជនជាតិ ដែលធ្លាប់ស្គាល់នៅទីក្រុងហូជីមិញអំឡុង៣៦ឆ្នាំកន្លងទៅហើយ។ សព្វថ្ងៃក្លឹមមានសិស្សគ្រប់វ័យចំនួន៥០នាក់ មកតាមសិក្សាជាប្រចាំ។ រៀងរាល់ឆ្នាំ ក្លឹបរៀបចំសម្តែងចំនួន៨ពេល នៅវិមានវប្បធម៌ពលកម្មនៅខណ្ឌ៣ ក៏ដូចជាការរួមប្រាស្រ័យវប្បធម៌ សម្តែងនៅកន្លែងជាច្រើន ជាពិសេសតែងឧទ្ទេសនាមឧបករណ៍តន្រ្តីជនជាតិទៅដល់សាលារៀនជាទួទៅ។
ជាកូនស្រីរបស់គ្រូបង្រៀនឆ្នើម - តន្រ្តីការិនីធ្វីហ្វ័ន (Thuy Hoan) បានអ្នកម្តាយបង្រៀនលេងពិណតាំងពីអាយុ៥ឬ៦ឆ្នាំ ជាមួយដំណើរការហ្វឹកហាត់មិនឈប់ឈរ មកដល់សព្វថ្ងៃ បណ្ឌិត - សិល្បការិនីឆ្នើមហាយភឿង (Hai Phuong) ក៏បានក្លាយជាសិល្បការិនីលេងពិណចិនល្បីឈ្មោះម្នាក់។ បងស្រីនិងអ្នកម្តាយ សុទ្ធតែមានបំណងរួមចំណែកនាំយកសម្លេងពិណចិន សាយភាយទៅដល់ទស្សនិកជនជាតិនិងអន្តរជាតិ។ កូនស្រីហាយមិញ (Hai Minh) របស់បងស្រី ក៏បានជីដូនបង្រៀនលេងពិណចិនតាំងពីតូច សព្វថ្ងៃជានិច្ចជាសមាជិកសកម្មរបស់ក្លឹបសម្លេងចម្រៀងភូមិកំណើត។ “ម្តាយជាគ្រូបង្រៀនផង ជាអ្នកម្តាយផង បងស្រីហាយភឿង (Hai Phuong) រៀនសូត្របានច្រើនពីជីវភាពរស់នៅ ក៏ដូចជាវិជ្ជាជីវៈ។ ជីដូនជាមនុស្សម្នាក់ស្រឡាញ់ចូលចិត្តតន្រ្តីជនជាតិ ដូចនេះពេលណាជីដូនតែងស្វែងរក ច្នៃប្រឌិត គិតដល់ការងារធ្វើដូចម្តេចទាក់ទាញមនុស្សមកសិក្សាតន្រ្តីជនជាតិ។ បងស្រីហាយភឿង (Hai Phuong) តែងប្រាថ្នាអ្នកម្តាយមានសុខភាពមាំមួន ធ្វើនៅអ្វីដែលជីដូនចូលចិត្ត តែការងារជីដូនចូលចិត្តវាច្រើនជំពូកណាស់។ មានកម្មវិធីសម្តែងរួមរួមគ្នាជាច្រើន បង្ខំបងស្រីនិងសិស្សត្រូវតម្រូវតាមល្បឿនធ្វើការរបស់ជីដូន” បណ្ឌិត - សិល្បការិនីឆ្នើមពិណចិនហាយភឿង (Hai Phuong) រំភើបនិយាយអំពីអ្នកម្តាយខ្លួន៕
អត្ថបទ៖ សើនងៀ រូបថត៖ ដាំងគីមផឿង សើនងៀ
សាស្រ្តាចារ្យ បណ្ឌិត ឡេ ធីហើប (Le Thi Hop) និងដំណើរដើម្បីជំហរនៃប្រជាជនវៀតណាម
វេជ្ជបណ្ឌិត ង្វៀន ថៃហា (Nguyen Thai Ha) – “ដើមម្ជុលមាស” ខាងវិស័យចាក់ម្ជុលវិទ្យាសាស្រ្តព្យាបាលជំងឺ
លោកស្រី ង្វៀនធីថាញអាន (Nguyen Thi Thanh An) និងដំណើរកែលំអជីវភាពរបស់កសិករវៀតណាម
សាស្រ្តាចារ្យ បណ្ឌិត ត្រឹន ប៊ីញយ៉ាង (Tran Binh Giang)៖ អ្នកឯកទេសជួរមុខ ខាងវិស័យវះកាត់ឆ្លុះនៅវៀតណាម
ង្វៀន វ៉ាន់អាន (Nguyen Van An) និងដំណើរសាយតម្លៃសកម្ម នៃសៀវភៅសម្រាប់សហគមន៍
លោកស្រី វេជ្ជបណ្ឌិត ត្រឹនធីថាញ់ហៀន (Tran Thi Thanh Huyen) និងគម្រោងការស្រាវជ្រាវនានា ដើម្បីការស្តាប់សម្រាប់កុមារ
ចូវ ថាញត្វ័ន (Chau Thanh Toan) និងទឹកចិត្ត “លះបង់មិនគិតតបស្នង”
ង្វៀនធូ (Nguyen Thu)៖ វិចិត្រករមួយជីវិតដើម្បីគូរគំនូរសំពត់
លោកថៃតុន (Thai Ton) "ស្តេចចុងភៅអាស៊ី" និងនិស្ស័យជាមួយខេត្ត ភូអៀន (Phu Yen)
សហគ្រិន កាវសាវលឹក (Kao Sieu Luc) និងក្រុមហ៊ុនផលិតនំប៉័ងមានតែមួយគត់“ប្លែកៗ”នៅប្រទេសវៀតណាម
នារី ហាអាញភឿង (Ha Anh Phuong)៖ អ្នកគ្រូ ជនជាតិ មឿង (Muong) ម្នាក់ ស្ថិតក្នុងចំណោម "គ្រូបង្រៀនឆ្នើមទាំង ៥០ នៅទូទាំងពិភពលោក" ក្នុងឆ្នាំ ២០២០
អ្នកចំរៀងខាញ់លី (Khanh Ly)- អ្នកចម្រៀងវៀតណាមនៅឯបរទេសដ៏ល្បី ឈ្មោះម្នាក់
បណ្ឌិត ង្វៀន ធៀនតាវ (Nguyen Thien Tao) ជាអ្នកឯកទេសលំដាប់នៃការស្រាវជ្រាវអំពីសត្វពស់ ដែលមានពិសនៅវៀតណាម
អ្នកឯកទេសលោក វូ ង៉ុកថាញ (Vu Ngoc Thanh) ៖ ជាង២៥ឆ្នាំ តាមដានស្នាមជើង “រាជិនី” វានរសត្វ
សាស្រ្តាចារ្យ បណ្ឌិត ង្វៀន ថាញឡិម (Nguyen Thanh Liem)៖ វេជ្ជបណ្ឌិតជាមួយនឹង “ដៃមាស” ក្នុងការវះកាត់ផ្នែកពេទ្យកុមារ
សាស្រ្តាចារ្យ បណ្ឌិត លោកង្វៀន ធេហ័ង (Nguyen The Hoang)បង្កើតអព្ភូតហេតុនៃការវះកាត់ប្តូរដៃពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត
សាស្រ្តាចារ្យ សិល្បករ Piano តោន ថឹកទ្រិម (Ton That Triem)៖ នាំយកតន្រ្តីតភ្ជាប់ចំណងមិត្តភាពវៀតណាម និងមិត្តភក្តិអន្តរជាតិ
លោកស្រី ង្វី ធីខាញ (Nguy Thi Khanh) - នារីនៃការច្នៃប្រឌិតបៃតង
វីរបុរសពលកម្ម លោក ឡេ វ៉ាន់តាម (Le Van Tam) - អ្នកនាំយក "ផ្លែឈើផ្អែម" ទៅកាន់តំបន់ជនបទអំពៅស្ករ
ពាណិជ្ជករ ង្វៀន ហ្វ័រប៊ិញ (Nguyen Hoa Binh) និង ប្រព័ន្ធអេកូឡូស៊ី NextTech
Jessica Minh Anh ជាអ្នកបំផុសលើវេទិកាម៉ូដសម្លៀកបំពាក់ មិនអាចស្មានបាន
ជីវិតតូច ប៉ុន្តែអនុវត្តន៍បានក្តីសុបិនធំៗ
អ្នកចងស្ពានវប្បធម៌ និង អប់រំ រវាងវៀតណាម - ជប៉ុន
សិល្បការិនី ត្រឹនលីលី (Tran Li Li) - សិល្បការិនីម្នាក់ជក់ចិត្តនឹងការរាំនៃសហសម័យវៀតណាម
សុបិនគណិតវិទ្យារបស់បងស្រី ផាន ហាយឿង (Phan Ha Duong)