• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

គំនិតផ្ដួចផ្ដើម វៀតណាម Spark អំពីការជួយឧបត្ថម្ភវៀតណាមបង្ការទប់ស្កាត់ ជម្ងឺកូវីដ ១៩ ឆ្ពោះទៅរកការស្ដារសេដ្ឋកិច្ច

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំសហរដ្ឋអាមេរិកលោក Ha Kim Ngoc ចូលរួមកិច្ចប្រជុំដំបូងនៃក្រុមគំនិតផ្ដួចផ្ដើមវៀតណាម Spark។ 


នាថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១ តាមការអញ្ជើញរបស់អង្គការវេទិកាសកល Boston ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំសហរដ្ឋអាមេរិកលោក Ha Kim Ngoc បានចូលរួម កិច្ចប្រជុំដំបូងនៃក្រុមគំនិតផ្ដួចផ្ដើមវៀតណាម Spark។ ការដែលវេទិកាសកល Boston ផ្ដួចផ្ដើមគំនិត វៀតណាម Spark នេះ គឺសំដៅប្រមូលផ្ដុំថ្នាកដឹកនាំ អ្នកយុទ្ធសាស្ត្រ អ្នកប្រាជ្ជា ជំនាញការសុខាភិបាល បច្ចេកវិទ្យានិងសេដ្ឋកិច្ច ដើម្បីពិភាក្សានិងដាក់ចេញដំណោះស្រាយដែលជួយវៀតណាមបង្ការទប់ស្កាត់ជម្ងឺកូវីដ ១៩ ស្ដារនិងអភិវឌ្ឍសេដ្ឋកិច្ច ក៏ដូចជាស្រាវជ្រាវឱកាសថ្មីៗសម្រាប់ វៀតណាមក្រោយជម្ងឺរាតត្បាតផងដែរ។

ថ្លែងមតិបើកកិច្ចប្រជុំ លោកឯកអគ្គរដ្ឋទូត Ha Kim Ngoc បានកោត សរសើរហើយសម្ដែងបំណងថា គំនិតផ្ដួចផ្ដើមវៀតណាម Spark នឹង ស្នើឡើង ជំហានលោតផ្លោះនានាដើម្បីជួយវៀតណាមអាចជំនះលើបញ្ហាប្រឈមហើយថែរក្សាសន្ទុះអភិវឌ្ឍដ៏ខ្លាំងក្លា។ រីឯខ្លួនវិញ អតីតអភិបាល លោក Michael Dukakis ចាត់ទុកថា ទំនាក់ទំនងវៀតណាម-អាមេរិកគឺជាគំរូនៃការ “ប្រែក្លាយ អតីតសត្រូវទៅជាមិត្តភក្តិ”។ លោកបានសម្ដែងបំណងចង់ជួយគាំទ្រដល់ការកែ លម្អស្ថានភាពជម្ងឺរាតត្បាតនៅវៀតណាម ហើយចាត់ទុកថា បញ្ហាបង្កាទប់ស្កាត់ ការឆ្លងរីករាលដាលនៃជម្ងឺរាតត្បាត និងការអភិវឌ្ឍសេដ្ឋកិច្ចសុទ្ធតែមានអត្ថន័យ ដ៏សែនសំខាន់ដើម្បីជួយ​វៀតណាមជំនះលើវិបត្តិកូវីដ ១៩៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

កិច្ចសហប្រតិបត្តិការសភាគឺជាបណ្តាញសំខាន់ក្នុងទំនាក់ទំនងវៀតណាម-កម្ពុជា

កិច្ចសហប្រតិបត្តិការសភាគឺជាបណ្តាញសំខាន់ក្នុងទំនាក់ទំនងវៀតណាម-កម្ពុជា

នាព្រឹកថ្ងៃទី ២៨ ខែកក្កដា នៅអគាររដ្ឋសភា បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការ ប្រធានរដ្ឋសភាវៀតណាម លោកជិន ថាញ់ មិន បានអញ្ជើញជួបពិភាក្សាជាមួយប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា សម្តេច ឃួន សុដារី ក្នុងឱកាសដែលលោកស្រីដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរដ្ឋសភាកម្ពុជា មកបំពេញទស្សនកិច្ចផ្លូវការនៅវៀតណាម ចាប់ពីថ្ងៃទី ២៧-២៩ ខែកក្កដា ឆ្នាំ ២០២៦។

Top