• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

គុយបាស្វាគមន៍ការបោះជំហានសំខាន់ក្នុងទំនាក់ទំនងជាមួយអាមេរិក


គុយបាស្វាគមន៍ការបោះជំហានសំខាន់ក្នុងទំនាក់ទំនងជាមួយអាមេរិក (VNA)

រដ្ឋាភិបាលគុយបាស្វាគមន៍សេចក្តីសម្រេចលុបចោលគោលនយោបាយបើកទ្វារ ដែលអូសបន្លាយក្នុងរយៈពេលរាប់ទសវត្សរបស់អាមេរិកចំពោះជនអន្តោប្រវេសន៍គុយបា ព្រមទាំង ហៅថា៖ នេះគឺជា «ការបោះជំហានសំខាន់ក្នុងទំនាក់ទំនងទ្វេភាគី»។ សេចក្តីប្រកាសនេះត្រូវបាននាំចេញ បន្ទាប់ពីសារព័ត៌មានអាមេរិកជូនដំណឹងថា៖ ប្រធានាធិបតីអាមេរិក លោក Barack Obama នឹងលុបចោលគោលនយោបាយដែលលើកទឹកចិត្តប្រជពលរដ្ឋគុយបាឆ្លងដែនឬដឹកជញ្ជូនជនគុយបាខុសច្បាប់ចូលក្នុងសហរដ្ឋអាមេរិក។ គោលនយោបាយនេះបានអូសបន្លាយ​អស់ ២០ ឆ្នាំហើយ។ រដ្ឋាភិបាលគុយបាវាយតំលៃថា៖ ទង្វើរបស់ភាគីអាមេរិកគឺសំដៅធានាសុវត្ថិភាពនិងសំណ្ដាប់ធ្នាប់ចំពោះការអន្តោប្រវេសន៍របស់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ។ ប៉ុន្តែតាមសេចក្តីប្រកាសរបស់រដ្ឋាភិបាលគុយបាដែលបានអំពាវនាវឲ្យរដ្ឋសភាអាមេរិកលុបចោលយ៉ាងឆាប់ៗច្បាប់ធ្វើវិសោធនកម្ម ឆ្នាំ​១៩៦៦​។​ 

នេះគឺជាច្បាប់ដែលត្រូវបានអនុម័តក្រោមការដឹកនាំរបស់អតីតប្រធានាធិបតីអាមេរិក Lyndon B.Johnson ដែលអនុញ្ញាតឲ្យជនចំណាកស្រុកគុយបាមានឱកាសក្លាយទៅជាប្រជាពលរដ្ឋអាមេរិកក្រោយ ១ ឆ្នាំ​ ដោយសារចាត់ទុកថា៖ គោលនយោបាយមិនសមស្របនឹងកាលៈទេសៈទំនាក់ទំនងទ្វេភាគី៕ 

តាម VOV5- វិទ្យុសម្លេង​វៀតណាម

វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨

វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨

ក្នុងឱកាសចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៨ នៅទីក្រុងគូឡាឡាំពួ (ម៉ាឡេស៊ី) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស លោក ប៊ុយ ថាញ់ សឺន អញ្ជើញជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន ចិន និងស្វីស។

Top