01/04/2020 10:08 GMT+7 Email Print Like 0

គណៈអចិន្ត្រៃយ៍រដ្ឋាភិបាលប្រជុំពិភាក្សារកដំណោះស្រាយដើម្បីទប់ស្កាត់ការីករាលដាលនៃ Covid-19


 នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc
 

នារសៀល​ថ្ងៃទី៣១ ខែមីនា ឆ្នាំ​២០២០ នៅទីក្រុងហាណូយ នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បាន​ដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍រដ្ឋាភិបាល ស្ដីពីការត្រៀម​រៀប​ចំ​ដំណោះ​ស្រាយ​ដើម្បី​ទប់​ស្កាត់​ការីក​រាល​ដាល​នៃ ​Covid-19
 
អញ្ជើញ​ថ្លែង នៅក្នុងកិច្ចប្រជុំនេះ នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc បានលើកច្បាស់ថា ជាមួយ​នឹង​ស្មារតី​ម្ចាស់​ការ​ក្នុង​ការបង្ការ និងប្រយុ​ទ្ធប្រឆាំងនឹងជំងឺឆ្លង Covid-19 រដ្ឋាភិបាល នឹងត្រៀ​មជាមុន នូវ​សេណារី​យ៉ូ​អាក្រក់បំផុត នៅពេលដែលជំងឺរាតត្បាតនេះផ្ទះឡើងខ្លាំង។ ទោះ​បី​មិនរំពឹង​ថារឿងនេះ​នឹង​កើត​ឡើង​ក៏ដោ​យ ប៉ុន្តែរដ្ឋាភិបាលក៏ត្រូវរៀបចំផែនដើម្បីទប់ស្កា​ត់ការីករាលដាលនៃ Covid-​19 ផងដែរ។
 
ក្រៅពីដំណោះស្រាយ “បន្ទាន់” ដូចនាពេលបច្ចុប្បន្ននេះ លោកនាយករដ្ឋមន្រ្តីក៏បានស្នើឱ្យរៀបចំ​ដំណោះ​ស្រាយ​ដើម្បី​ឆ្លើយ​តបនឹងស្ថានភាពអាក្រក់បំផុត។ ទាក់ទងនឹងបញ្ហាសន្តិសុខសង្គម ក្នុងបរិបទនៃ​ជំងឺឆ្លង​កំពុង​រីក​រាល​ដាល​នោះ លោកនាយករដ្ឋមន្រ្តីបានមានប្រសាសន៍ថា ជំងឺឆ្លងដ៏កាច់សាហាវនេះ កំពុង​ប៉ះពាល់​យ៉ាង​ធ្ងន់​ធ្ងរ​ដល់​​ជនក្រីក្រ ធ្វើឱ្យកម្មករគ្មានការងារធ្វើ និងគ្រួសារជាច្រើនជួបការលំបាកយ៉ាងខ្លាំង។ អាស្រ័យហេតុនេះ ការពិភាក្សា​ដើម្បីរកដំណោះ​ស្រាយសមស្របជួយ​ដល់មុខសញ្ញា​ទាំងអស់ដូច​ដែលបាន​ពោលខាង​លើគឺចាំ​បាច់​ណាស់​៕​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ