• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

គណៈប្រតិភូតំបន់ Flanders-Bruxelles (បែលហ្ស៊ីក)ស្វែងរកឱកាសសហប្រតិបត្តិការវិនិយោគនៅវៀតណាម


គណៈប្រតិភូតំបន់Flanders-Bruxelles(បែលហ្ស៊ីក)ស្វែងរកឱកាសសហប្រតិបត្តិការវិនិយោគនៅវៀតណាម

នាថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៦ អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ លោក Le Van Khoa បាន​ជួប​សន្ទនា​ជាមួយគណៈប្រតិភូតំបន់ Flanders-Bruxelles ​(បែលហ្ស៊ីក) ដឹលនាំដោយលោកស្រី Jehanne Roccas ឯកអគ្គរដ្ឋទូត​បែលហ្ស៊ីក​ប្រចាំនៅវៀតណាម ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម សំដៅ​ស្វែងរកឱកាសសហប្រតិបត្តិការវិនិយោគនៅវៀតណាម។ អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ លោក Le Van Khoa​ បាន​អះអាងថា៖​រដ្ឋអំណាច​ទីក្រុង​គាំទ្រនិងបង្កលក្ខណះងាយស្រួលសំរាប់សហគ្រាសតំបន់ Flanders-Bruxelles​ និង​តំបន់ផ្សេងៗទៀតរបស់បែលហ្ស៊ីកមកបោះទុនវិនិយោគ ធ្វើអាជីវកម្មយូរអង្វែងនៅទីក្រុង ជាពិសេសគឺក្នុងវិស័យ៖  ទេសចរណ៍ អភិវឌ្ឍន៍គមនាគមន៍សាធារណះ ថាមពលស្អាត និងកំណើនបៃតង។

រីឯ លោកស្រី Jehanne Roccasបានសង្កត់ធ្ងន់ថា៖ គណៈប្រតិភូលើក​នេះមានបណ្ដាមន្ត្រីទទួលបន្ទុកវិស័យសេដ្ឋកិច្ចនិងអង្គភាពអាជីវកម្មធំៗចំនួន ២៧ នៅតំបន់ Flanders-Bruxelles បានយកចិត្តទុកដាក់ជាច្រើន​និងផ្តល់ជំនឿ​ជាក់ជាច្រើនទៅលើបរិយាកាសវិនិយោគនៅទីក្រុងហូជីមិញ។ បណ្ដាសហគ្រាសបែលហ្ស៊ីកត្រៀមខ្លួន​ជាស្រេចចែករំលែកបទពិសោធន៍ជាមួយទីក្រុងអំពីបញ្ដាបញ្ហាដែលទាក់ទិនដល់ការអភិវឌ្ឍន៍ទីក្រុង​ ដូច​ជា​៖​ គ្រប់គ្រងប្រភពទឹក អភិវឌ្ឍន៍​ទីក្រុងប្រកបដោយនិរន្តរភាព។

នាព្រឹកថ្ងៃនេះដែរ ដំណាងរបស់បណ្ដាមន្ទីរ ស្ថាប័នរបស់ទីក្រុងហូជីមិញបានជួបធ្វើការជាមួយគណៈប្រតិភូតំ​បន់​ Flanders-Bruxelles ស្ដីអំពី​យថាទស្សន៍​សហប្រតិបត្តិការក្នុងវិស័យអភិវឌ្ឍន៍ទីក្រុង និងកសាងហេដ្ឋារចនាសម្ព័ន្ធ៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

វៀតណាមគឺជាគោលដៅពេញនិយមបំផុតសម្រាប់ភ្ញៀវទេសចរអូស្ត្រាលី

វៀតណាមគឺជាគោលដៅពេញនិយមបំផុតសម្រាប់ភ្ញៀវទេសចរអូស្ត្រាលី

ទិន្នន័យថ្មីបំផុតនៅឆ្នាំនេះពីនាយកដ្ឋានស្ថិតិអូស្ត្រាលី (ABS) បង្ហាញថា ចំនួនភ្ញៀវទេសចរអូស្ត្រាលីមកកាន់ប្រទេសវៀតណាមបានវ៉ាដាច់ យ៉ាងលើស លុបពីគោលដៅទេសចរណ៍អន្តរជាតិដ៏ពេញនិយមផ្សេងទៀត ដោយកើន ឡើង ៥៤% ក្នុងត្រីមាសទី ១ ឆ្នាំ ២០២៥ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩។

Top