ខំប្រឹងប្រែងជំរុញកំណើនសេដ្ឋកិច្ចពី៦,៣%ដល់៦,៥%
នាព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៦ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញជាអធិបតី កិច្ចប្រជុំប្រចាំខែកញ្ញា របស់រដ្ឋាភិបាល។ ថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រីបានស្នើអោយគ្រប់ក្រសួង ស្ថាប័ន និងតំបន់ត្រូវខំប្រឹងប្រែងទទួលអោយបានគោលដៅកំណើនសេដ្ឋកិច្ច ក្នុងឆ្នាំ២០១៦នេះអោយបានពី ៦,៣% ដល់ ៦,៥%។ វាយតំលៃអំពីស្ថានភាពសេដ្ឋកិច្ច ក្នុងខែកញ្ញានិង៩ខែកន្លងទៅ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអះអាងថា៖ ស្ថានភាពម៉ាក្រូសេដ្ឋកិច្ចស្ថិរភាព អតិផរណានៅកំរិតទាប កំណើនបានបន្តស្ដាឡើងវិញ។ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអោយដឹងថា៖ ក្នុងខែកញ្ញា ទុនវិនិយោគដោយប្រយោល និងទុនវិនិយោគផ្ទាល់ពីបរទេស FDI បានកើនឡើងខ្លាំង។ ប៉ុន្តែដើម្បីទទួលអោយបានគោលដៅដែលបានដាក់ចេញ លោកបានស្នើអោយរដ្ឋាភិបាល គ្រប់ក្រសួង ស្ថាប័ន សហគមន៍សហគ្រាសនិងប្រជាជនគ្រប់រូបត្រូវប្តេជ្ញាចិត្តខ្ពស់ និងមានដំណោះស្រាយជាក់ស្ដែង៖
“ក្បាលម៉ាស៊ីរដ្ឋអំណាចទាំងមូលត្រូវបង្ករលក្ខណះងាយស្រួលដោះស្រាយការលំបាកសំរាប់ផ្នែកផលិតកម្ម អាជីវកម្មរបស់ប្រជាជននិងសហគ្រាស។ ខ្ញុំសូមសង្កត់ធ្ងន់ថា៖ មិនគ្រាន់តែមានការប្តេជ្ញាចិត្តប៉ុណ្ណោះទេ គឺត្រូវមានដំណោះស្រាយជាក់ស្ដែង ដើម្បីទទួលអោយបានគោលដៅ ៦,៣% ដល់ ៦,៥%៕”
តាម VOV5 - វិទ្យុសម្លេងវៀតណាម