• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ខេត្ត Quang Ninh ត្រូវការជំរុញការចាប់ផ្ដើមអាជីវកម្មប្រកបដោយការផ្លាស់ប្ដូរថ្មីនិងការច្នៃប្រឌិត

នាព្រឹកថ្ងៃទី២៦ កញ្ញា នៅខេត្ត Quang Ninh ប្រធានរដ្ឋសភាវៀត ណាមលោកស្រី Nguyen Thi Kim Ngan បានអញ្ជើញចូលរួមពិធីបើកមហា សន្និបាតតំណាងបក្សភាគខេត្ត Quang Ninh អាណត្តិ ២០២០-២០២៥។

មហាសន្និបាតលើកនេះ បានឯកភាពលើចក្ខុវិស័យនិងទិសដៅអភិវឌ្ឍ ដល់ឆ្នាំ២០៣០ ដើម្បីកសាងនិងអភិវឌ្ឍខេត្ត Quang Ninh ក្លាយទៅជាខេត្តគំរូសម្បូររុងរឿង អារិយ្យធម៌ ទំនើប ជាមជ្ឈមណ្ឌលមួយក្នុងចំណោមមជ្ឈមណ្ឌលអភិវឌ្ឍគ្រប់ជ្រុងជ្រោយ ជាមជ្ឈមណ្ឌលទេសចរណ៍អន្តរជាតិ មជ្ឈមណ្ឌលសេដ្ឋកិច្ចសមុទ្រ ជាច្រកទ្វារនៃតំបន់សេដ្ឋកិច្ចសំខាន់ភាគខាងជើងនិងទូទាំងប្រទេស ព្រមទាំងមានផលិតផលក្នុងតំបន់សរុប (GRDP) ជា មធ្យមក្នុងមនុស្សម្នាក់ជាង១៥.០០០ដុល្លាអាមេរិក ផងដែរ។

ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញថ្លែងនៅមហាសន្និបាតតំណាងបក្សភាគខេត្ត Quang Ninh។ (រូបថត៖ VOV)



គាំទ្រចំពោះទិសដៅនិងភារកិច្ចក្នុងអាណត្តិខាងមុខនេះរបស់បក្សភាគខេត្ត Quang Ninh លោកស្រីប្រធានរដ្ឋសភា Nguyen Thi Kim Ngan បាន លើកសំណើថា៖

“ខេត្ត Quang Ninh ត្រូវការបន្តផ្លាស់ប្ដូរថ្មីយ៉ាងខ្លាំងក្លានូវការត្រិះរិះ  ចក្ខុវិស័យយុទ្ធសាស្ត្រ ជំរុញការរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញ ដោយផ្សាភ្ជាប់នឹងការផ្ទេរប្ដូរគំរូកំណើន អភិវឌ្ឍឲ្យបានឆាប់រហ័សនូវវិស័យ សេវាកម្ម ឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ ឧស្សាហកម្មគាំទ្រកសិកម្មបច្ចេកវិទ្យាខ្ពស់និងប្រព័ន្ធអេកូឡូស៊ីចាប់ផ្ដើមអាជីវកម្មទៀតផង។ ធានាភាពចុះសម្រុងគ្នារវាងការអភិវឌ្ឍសេដ្ឋកិច្ចជាមួយការអភិវឌ្ឍវប្បធម៌សង្គម អប់រំ រក្សាសមភាពសង្គម ដោះស្រាយឲ្យបានល្អនូវបញ្ហាសង្គមដែលកើតមានឡើង ការពារធនធានធម្មជាតិនិងបរិស្ថាន។ ទន្ទឹមនេះ បំផុសឡើងហើយពង្រីកជាអតិបរមារាល់សក្ដានុភាពនិងឧត្តមភាពដោយឡែកទាំងអស់របស់ខេត្ត Quang Ninh ដើម្បីជំរុញកំណើន ជំរុញការចាប់ផ្ដើមអាជីវកម្មប្រកបដោយការផ្លាស់ប្ដូរថ្មីនិងការច្នៃប្រឌិតដែលផ្អែកលើមូលដ្ឋានគ្រឹះគឺវិទ្យា សាស្ត្របច្ចេកវិទ្យាផងដែរ”។

លោកស្រីប្រធានរដ្ឋសភា Nguyen Thi Kim Ngan ក៏បានបញ្ជាដឹកនាំ ឲ្យខេត្ត Quang Ninh ត្រូវការធានារឹងមាំនូវសន្តិសុខការពារជាតិ អធិប តេយ្យភាពព្រំដែនជាតិ ព្រមទាំងត្រៀមខ្លួនជាស្រេចឆ្លើយតបប្រកបដោយ ប្រសិទ្ធភាពនឹងបញ្ហាប្រឈមខាងសន្តិសុខក្រៅប្រពៃណីនានាផងដែរ៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម (To Lam) ជួបសវនាការជាមួយ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម (To Lam) ជួបសវនាការជាមួយ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម (To Lam) ជួបសវនាការជាមួយ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា ក្នុងឱកាសដែលឯកឧត្តមអញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ដែលកម្ពុជាធ្វើជាប្រធាន និងម្ចាស់ផ្ទះ ។

Top