នាព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៨ ក្រសួងការបរទេសនិងគណៈកម្មាធិការប្រជាជនខេត្ត Ha Giang បានបើកសន្និសីទឧទ្ទេសនាមអំពី Ha Giang នៅទីក្រុងហាណូយ។ ព្រឹត្តិការណ៍នេះ សំដៅផ្សព្វផ្សាយនូវសក្កានុភាពនិងឧត្តមភាពរបស់ខេត្ត Ha Giang តាមនោះ ទាក់ទាញប្រភពកម្លាំងពលំពីខាងក្រៅឲ្យផ្តោតការយកចិត្តទុកដាក់ បោះទុនវិនិយោគចូល ខេត្ត Ha Giang ផងដែរ។
អញ្ជើញថ្លែងមតិបើកសន្និសីទ អនុរដ្ឋមន្ត្រីអចិន្ត្រៃយ៍ក្រសួងការបរទេសវៀតណាម លោក Bui Thanh Son បានឲ្យដឹងថា ៖
“ក្នុងឆ្នាំ២០១៨នេះ ក្រសួងការបរទេសបានជ្រើសរើសខេត្ត Ha Giang ដើម្បីចាប់ផ្តើមឲ្យការឧទ្ទេសនាម ព្រោះថា ខេត្ត Ha Giang ជាកន្លែងពោរពេញទៅដោយតម្លៃរូបីនិងអរូបី ដែលបង្កើតឡើងភាពវិសេសវិសាលដែលអ្នកណាក៏ចង់ស្វែងយល់ដែរ។ ខេត្ត Ha Giang មានព្រំដែនដ៏ស្រស់ស្អាតនិងមនោសញ្ចេតនាដ៏ជ្រាលជ្រៅរបស់បណ្តាជនជាតិភាគតិចនៅទីនេះ”។
ខេត្ត Ha Giang មានខ្ពង់រាបថ្ម Dong Van ដែលបានអង្គការ UNESCO ទទួលស្គាល់ជាសួនឧទ្យាន ភូគព្ភសាស្ត្រ រសកលលោក ដំណាក់កាល២០១៥-២០១៨ និងមានសហគមន៍ជនជាតិទាំង១៩ ដែលរស់នៅរួមរស់ជាមួយគ្នា រួមទាំងបេតិកភណ្ឌវប្បធម៌ចំនួន ៥៧ ជាប់ចំណាត់ថ្នាក់ជាតិនិងថ្នាក់ខេត្តផងដែរ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម