25/05/2020 16:18 GMT+7 Email Print Like 0

ខេត្ត Bac Giang ផ្សព្វផ្សាយអំពីផ្លែគូលេនតាមរយៈប្រព័ន្ធអ៊ិនធឺរណែតទៅកាន់ទីផ្សារសិង្ហបុរី

តំណាងពាណិជ្ជកម្មនៃស្ថានទូតវៀតណាមប្រចាំនៅសឹង្ហបូរីនឹងគាំទ្រខេត្ត Bac Giang ក្នុងការណែនាំនិងផ្សព្វផ្សាយអំពីផ្លែគូលេន Bac Giang ទៅកាន់ទីផ្សារសិង្ហបុរីដែលពោរពេញដោយសក្តានុពល។

យោងតាមក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មបានឱ្យដឹងថា នៅក្នុងក្របខ័ណ្ឌនៃសន្និសីទពាណិជ្ជកម្មកសិកម្មនិងម្ហូបអាហារវៀតណាម - សឹង្ហបុរីឆ្នាំ ២០២០ នឹងត្រូវធ្វើឡើងចាប់ពីថ្ងៃទី ២៩ និង ៣០ ឧសភាខាងមុខនេះតាមប្រព័ន្ធអ៊ិនធឺរណែត នាយកដ្ឋានជំរុញពាណិជ្ជកម្ម (នៃក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម) និងតំណាងពាណិជ្ជកម្មនៃស្ថានទូតវៀតណាមប្រចាំនៅសឹង្ហបូរីនឹងគាំទ្រខេត្ត Bac Giang ក្នុងការណែនាំនិងផ្សព្វផ្សាយអំពីផ្លែគូលេន Bac Giang ទៅកាន់ ទីផ្សារសិង្ហបុរីដែលពោរពេញដោយសក្តានុពល។

ទីប្រឹក្សាពាណិជ្ជកម្មវៀតណាមប្រចាំនៅសឹង្ហបុរីបានរាយការណ៍ថា សិង្ហបុរីគឺនិយមចូលចិត្តផ្លែគូ លេនវៀតណាម ដោយសារតែរស់ជាតិឈ្ងុយឆ្ងាញ់ ហើយទីផ្សារនេះតែងតែនាំចូលផ្លែគូលេនវៀត ណាមតាមរយៈឈ្មួញចិន ហើយបរិមាណនាំចូលដោយផ្ទាល់ពីប្រទេសវៀតណាមនៅមានកំណត់។ លោក Le Hoang Tai  អនុប្រធាននាយកដ្ឋានជំរុញពាណិជ្ជកម្មវៀតណាមបានឲ្យដឹងថា ការបង្កើនសកម្មភាពផ្សព្វផ្សាយអំពីផ្លែគូលេនវៀតណាមនិយាយរួមនិងផ្លែគូលេន Bac Giang និយាយដោយឡែកលើទីផ្សារប្រទេសសិង្ហបុរី ដោយជំរុញការតភ្ជាប់ការនាំចេញដោយផ្ទាល់ពីប្រទេសវៀតណាមទៅកាន់ប្រទេសសិង្ហបុរី រួមជាមួយការស្វែងរកវិធានការដើម្បីការពារនិងដឹកជញ្ជូនផ្លែគូលេនពីប្រទេស វៀតណាមទៅកាន់ប្រទេសកោះនេះយ៉ាងឆាប់រហ័ស នៅក្សារសជាតិនិងគុណភាពស្រស់គឺមានសារៈសំខាន់ណាស់។

ហេតុដូច្នេះនៅក្នុងសន្និសីទពាណិជ្ជកម្មតាមអ៊ិនធឺរណែតដោយមានកិច្ចសហការពីសហព័ន្ធធុរកិច្ចសិង្ហបុរីខាងមុខនេះ ខេត្ត Bac Giang នឹងមានឱកាសល្អក្នុងការផ្សព្វផ្សាយនិងទាក់ទង់ផ្ទាល់ជាមួយសហគ្រាសនាំចូលផ្លែឈើសំខាន់ៗរបស់សិង្ហបុរី តាមរយៈប្រព័ន្ធអ៊ិនធឺរណែតផងដែរ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

បណ្តាព័ត៌មានបានផ្សាយ