19/05/2019 12:02 GMT+7 Email Print Like 0

ក្រុមហ៊ុនអាកាសចរណ៍ជាតិអ៊ីរ៉ាក់បានតភ្ជាប់បណ្តាជើងហោះហើរទៅកាន់ប្រទេសស៊ីរីក្រោយរយៈពេល ៨ ឆ្នាំ


  ក្រុមហ៊ុនអាកាសចរណ៍អ៊ីរ៉ាក់ Iraqi Airway
 

 ក្រុមហ៊ុនអាកាសចរណ៍​អ៊ីរ៉ាក់ Iraqi Airway បានសម្រេចចិត្តតភ្ជាប់ឡើងវិញ ជើងហោះហើរទៅ​កាន់​ប្រទេស​ស៊ីរីនា​ថ្ងៃទី​ ១៨ ខែឧសភា ក្រោយរយៈពេល ៨ ឆ្នាំនៃការផ្អាករាល់សកម្មភាពសំរាប់ជើងហោះហើរនេះ។
អ្នកនាំពាក្យ​របស់ ក្រុមហ៊ុនអាកាសចរណ៍អ៊ីរ៉ាក់ Iraqi Airway លោក Layth Al- Rubaie បានឲ្យដឹងថា ជាដំបូងក្រុម​ហ៊ុន​អាកាសចរណ៍នេះនឹងបើកជើងហោះហើរជាប្រចាំសប្តាហ៍ ពីទីក្រុង Baghdad ទៅកាន់ទីក្រុង Damascus  ហើយ «ចំនួនជើងហោះហើរអាចនឹងកើនឡើងក្នុងករណីចាំបាច់»។ លោក Layth al-Rubaie បានសង្កត់ធ្ងន់ថា​ជើងហោះហើរពីទីក្រុង Baghdad ទៅកាន់ទីក្រុង Damascus  មានសារៈសំខាន់​សម្រាប់​ប្រទេស​ទាំង​ពីរ​ ដោយសារសហគមន៍អ៊ីរ៉ាក់ដ៏ធំមួយ ដែលកំពុងរស់នៅក្នុងប្រទេសស៊ីរី ក៏ដូចជា ទំហំពាណិជ្ជកម្ម​ដ៏ធំនិង​មាន​សក្តានុភាពនៃការអភិវឌ្ឍទេសចរណ៍រវាងប្រទេសទាំងពីរផងដែរ។ គួរបញ្ជាក់ថាក្រុម​ហ៊ុន​អាកាសចរណ៍​អ៊ីរ៉ាក់​ត្រូវបានចាប់បង្ខំឱ្យផ្អាកហោះហើរទៅកាន់ប្រទេសស៊ីរីចាប់ពីខែធ្នូ ឆ្នាំ២០១១ ពោលគឺក្រោយ​រ​យៈពេល ៩ ខែ បន្ទាប់ពីជម្លោះបានផ្ទុះឡើងនៅប្រទេសស៊ីរី ដោយសារតែមានជើង​ហោះហើរ​ជាច្រើ​ន​បាន​ហោះហើរឆ្លងកាត់តំបន់ដែលមានសង្រ្គាម​នេះផងដែរ៕ ​

 

តាម ​VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ