13/08/2019 11:10 GMT+7 Email Print Like 0

ក្រុមវៀតណាមនាំមុខគេនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រមហោស្រពកីឡាយោធាអន្តរជាតិឆ្នាំ២០១៩


 ក្រុមរថក្រោះវៀតណាមប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ (រូបថត៖ TTXVN)
 

ដោយ​សម្រេចបានស្នាដៃ២ម៉ោង៤៤នាទី ២៨វិនាទី ក្រុមរថក្រោះវៀតណាមដណ្ដើមបានចំណាត់ថ្នាក់លេខ១ ហើយ​នឹង​ឈាន ចូលក្នុងវគ្គផ្ដាច់ព្រ័ត្រស្ទើរតែប្រាកដ។ 
 
នៅក្នុង​ក្របខ័ណ្ឌមហោស្រពកីឡាយោធាអន្តរជាតិឆ្នាំ២០១៩ (Army Games) នាថ្ងៃទី១១ ខែសីហា នៅទីលាន​ហ្វឹក​ហាត់ Alabino ជាយរដ្ឋធានីម៉ូស្គូ សហព័ន្ធរុស្ស៊ី បានប្រព្រឹត្តទៅការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពូល ២ វិញ្ញា​ សារបើកបររថក្រោះបាញ់គោលដៅរវាងក្រុមវៀតណាម ក្រុម មីយ៉ាន់ម៉ា ក្រុម អ៊ូហ្គានដា និង​ក្រុម​តាជី​គី​ស្ថាន​។ ដោយសម្រេចបានស្នាដៃ២ម៉ោង៤៤នាទី ២៨វិនាទី ក្រុមរថក្រោះ វៀតណាម​ដណ្ដើម​បាន​ចំណាត់​ថ្នាក់​លេខ​១ ហើយនឹង​ឈាន ចូលក្នុងវគ្គផ្ដាច់ព្រ័ត្រស្ទើរតែប្រាកដ។ ប៉ុន្តែ តា​មបទបញ្ញត្តិនៃ Army Games ឆ្នាំ ២០១៩​ថា លទ្ធផលចុងក្រោយនឹងត្រូវតែរង់ចាំលទ្ធផលនៃការប្រកួតនាថ្ងៃទី១៣ ខែសីហាខាងមុខ រវាងក្រុម​នៅ​សេស​សល់​​ចំនួន៤ទៀតក្នុងពូល២។
 
កងទ័ពប្រជាជន​វៀតណាមបានបញ្ជូនក្រុមចំនួន៨ចូលរួមប្រកួតនៅ វិញ្ញាសារចំនួន៨នៅ Army Games ២០១៩។ នេះ​ជាលើកទី២ហើយដែលកងទ័ព វៀតណាមចូលរួមព្រឹត្តិការណ៍នេះ ព្រមទាំងជាសកម្មភាព​កិច្ច​ការ​បរទេស​ផ្នែក​ការ ពារជាតិដ៏សំខាន់មួយក្នុងក្របខ័ណ្ឌឆ្នាំវៀតណា​ម-រុស្ស៊ី រុស្ស៊ី-វៀតណាមផង​ដែរ៕

 

តា​ម VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ