• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ក្នុងឆ្នាំ ២០២១ ការទាក់ទាញ FDI កើន ៩% ដោយទទួលបាន ៣១ ពាន់លាន​ដុល្លារអាមេរិក

មានគម្រោងថ្មី ដែលត្រូវបាន ផ្តល់វិញ្ញាបនបត្រចុះបញ្ជីវិនិយោគចំនួន ១ ៧៣៨ គម្រោងដោយមាន ទុនចុះបញ្ជីសរុបជាង ១៥ ពាន់លានដុល្លារអាមេរិក ហើយមានគម្រោងចំនួន ៩៨៥ ដែលត្រូវបានចុះបញ្ជីកែសម្រួលទុន ជាមួយនឹងទុនចុះបញ្ជីបន្ថែមសរុបជាង ៩ ពាន់លានដុល្លារអាមេរិក។

ក្នុងឆ្នាំ ២០២១ ការទាក់ទាញ FDI កើន ៩% ដោយទទួលបាន ៣១ ពាន់លានដុល្លារអាមេរិក


គិតត្រឹមថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០២១ ដើមទុនចុះបញ្ជីថ្មី កែសម្រួល ការបណ្ដាក់ទុនទិញភាគហ៊ុនសរុបរបស់វិនិយោគិនបរទេសចូលមកវៀតណាមសម្រេចបាន ៣១,១៥ ពាន់លានដុល្លារអាមេរិក កើនឡើង ៩,២% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅមិញ។ ជាក់ស្ដែង មានគម្រោងថ្មី ដែលត្រូវបាន ផ្តល់វិញ្ញាបនបត្រចុះបញ្ជីវិនិយោគចំនួន ១ ៧៣៨ គម្រោងដោយមាន ទុនចុះបញ្ជីសរុបជាង ១៥ ពាន់លានដុល្លារអាមេរិក ហើយមានគម្រោងចំនួន ៩៨៥ ដែលត្រូវបានចុះបញ្ជីកែសម្រួលទុន ជាមួយនឹងទុនចុះបញ្ជីបន្ថែមសរុបជាង ៩ ពាន់លានដុល្លារអាមេរិក។

នាបច្ចុប្បន្ននេះ វិនិយោគិនបរទេសបានបណ្ដាក់ទុនលើផ្នែកចំនួន ១៨ ក្នុងចំណោមផ្នែកសេដ្ឋកិច្ចជាតិសរុបទាំង ២១ ក្នុងនោះផ្នែកឧស្សាហកម្មកែច្នៃបាននាំមុខគេជាមួយដើមទុនសរុបវិនិយោគសម្រេចបានជាង ១៨ ពាន់លានដុល្លារអាមេរិក។ ក្នុងឆ្នាំ ២០២១ មានប្រទេស និងតំបន់ដែនដីចំនួន ១០៦ ដែលបានវិនិយោគនៅវៀតណាម ក្នុងនោះសិង្ហបុរីបាននាំមុខគេជាមួយនឹងទុនវិនិយោគសរុបជាង ១០,៧ ពាន់លានដុល្លារអាមេរិក បន្ទាប់មកគឺកូរ៉េខាងត្បូង និងជប៉ុនផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

លោកឧបនាយករដ្ឋមន្ត្រី Nguyen Chi Dung៖ វៀតណាមស្វាគមន៍សហគ្រាសបណ្ដាក់ទុនអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ

លោកឧបនាយករដ្ឋមន្ត្រី Nguyen Chi Dung៖ វៀតណាមស្វាគមន៍សហគ្រាសបណ្ដាក់ទុនអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ

នារសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ទទួលជួបលោក Fung Wai Ka Thomas នាយក ក្រុមហ៊ុនហេដ្ឋារចនាសម្ព័ន្ធ CCC និងលោក Lai Rong Huo ប្រធានក្រុមហ៊ុន Hero Shenzhen របស់ប្រទេសចិន ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Chi Dung បានស្វាគមន៍ចំពោះបណ្ដាសហគ្រាសដែលបានយកចិត្តទុកដាក់ និងមានផែនការ វិនិយោគ និងធ្វើអាជីវកម្មនៅវៀតណាម ជាពិសេសក្នុងវិស័យអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ។

Top